កំពង់ឆ្នាំង៖ កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើការសមត្រៀមកម្លាំងជារៀងរាល់ថ្ងៃ ដើម្បីប្តេជ្ញាចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការបញ្ជៀសទឹកជំនន់ផងដែរ ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ ។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានបន្តថា៖ កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើការសមរួមគ្នាជារៀងរាល់ថ្ងៃ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពីកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភា ពនៃប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ប៉ុក ប៉ាន់ នៅទីស្ដីការក្រសួង។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២ ខែសីហា បានឲ្យដឹងថា ឯកសារអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតំណាងដោយ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបច្ចេកទេស...
ពោធិ៍សាត់ ៖ បង្គោលប្រាប់ទិស និងរូបចម្លាក់តូចធំ ដែលឆ្លាក់ជាប់និងផ្ទាំងកម្រាលថ្មធម្មជាតិលើខ្នងភ្នំនៅកណ្តាលព្រៃ សរុបចំនួន១១ត្រូវបានរកឃើញនៅ ភ្នំខ្នងព្រះអង្គ ស្ថិតក្នុងភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ក្បែរព្រំប្រទល់ស្រុកភ្នំក្រវាញ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ។ ដោយទទួលបានពត៌មាន អំពីវត្តមានរូបចម្លាក់ផ្សេងៗនៅលើភ្នំខ្នងព្រះអង្គ ពីក្រុមអ្នកទេសចរណ៍ និងប្រជាពលរដ្ឋ ថ្មីៗនេះ មន្ត្រីការរិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុកវាលវែង បានធ្វើការចុះពិនិត្យសិក្សាស្រាវជ្រាវដល់ទីតាំងផ្ទាល់ ដោយបានរកឃើញរូបចម្លាក់សរុបចំនួន១១ រួមមាន...
ភ្នំពេញ ៖ ២ថ្ងៃទៀតប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រកាសបើកដំណើរការសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ ប្រជាពលរដ្ឋដែលរស់នៅ និងបំពេញការងារនៅរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា បានត្រៀមរួចរាល់ដើម្បីចូលរួមអបអរសាទរនាពេលខាងមុខតាមមូលដ្ឋានរៀងៗខ្លួន និងបានសម្តែងការជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារដែលត្រូវបំពេញបេសកម្មនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។ ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋរស់នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង អ្នកស្រី ដួង ស៊ីថន បានឲ្យព័ត៌មាន ប៊ីធីវី ដឹង នៅព្រឹកថ្ងៃទី៣ ខែសីហានេះថា ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (SSOM-45th AMAF)។ កិច្ចប្រជុំកិច្ចប្រជុំដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាននេះ មានការចូលរួមពីមន្ដ្រី នៃអគ្គនាយកដ្ឋានជំនាញ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាមក្រសួងក្រសួងកសិកម្ម បានបញ្ជាក់ថា...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្នុងការកែលម្អបន្ថែមទៀតនូវការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ Online ក្នុងគោលបំណងដើម្បីជំរុញបរិវត្តកម្មឌីជីថល នៃសេវាសាធារណៈរបស់ក្រសួងកសិកម្ម ឱ្យកាន់តែល្អ និងងាយស្រួលប្រើ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ សីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការសម្រួលរបៀបធ្វើបរិវត្តកម្មឌីជីថល ដើម្បីឱ្យការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល...
ភ្នំពេញ ៖ ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំកម្មវិធីពិព័រណ៌ International Mega Fair ដើម្បីជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ច រវាងកម្ពុជានិងថៃ ដោយរំពឹងថា នឹងជួយគាំទ្រសហគ្រិនរវាងប្រទេសទាំងពីរ ឲ្យឈានទៅដល់ការសម្រេចគោលដៅបង្កើនទំហំពាណិជ្ជកម្មចំនួន ១៥ពាន់លានដុល្លារអាម៉េរិក។ កម្មវិធី International Mega Fairនេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ ដែលបែងចែក ជាកម្មវិធីតូចៗចំនួន ៣ផ្នែក...
សៀមរាប ៖ ផ្លូវជនបទចំនួន ១៤ ខែ្ស ក្រាលកៅស៊ូ DBST នៅតាមបណ្តាឃុំ និងស្រុកជាច្រើន ក្នុងខេត្តសៀមរាប ត្រូវបានក្រសួងអភិវឌ្ឍន៍ ជនបទ កំពុងបន្តយកចិត្តទុកដាក់លើការថែទាំជាប្រចាំ ដើម្បីថែរក្សាបណ្តាញផ្លូវទាំងនោះឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង។ ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរ កម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទនិងទីប្រជុំជន ក្នុងនោះការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគដ៍ចាំបាច់...
ដើម្បីចូលរួមអបអរសាទរ ថ្ងៃប្រវត្តិសាស្ត្រកម្ពុជា បើកការដ្ឋានគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បណ្តាពលរដ្ឋប្រកបរបរធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ប្រកាសនាំគ្នាធាក់ស៊ីហែរក្បួន ពីរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមគាំទ្រ និងអបអរសាទរ ថ្ងៃជាប្រវត្តិសាស្ត្របើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែសីហានេះថា នៅថ្ងៃទី៥ ខែសីហានេះ នៅក្នុងសមាគមរបស់លោក នឹងធ្វើការប្រមូលផ្តុំអ្នកប្រកបរបរធាក់ស៊ីក្លូ...