ក្រុមអ្នកស្រុកនៅក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាមបានធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមចង្កេះ ខណៈកម្ពស់ទឹកទន្លេបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល២០ឆ្នាំ ហើយចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតនៅតំបន់នេះក្នុងប៉ុន្មានទសវត្សរ៍នេះបានកើនឡើងដល់យ៉ាង ហោចណាស់១៩៧ នាក់ ខណៈប្រទេសជិតខាង ដូចជាប្រទេសថៃជាដើមក៏កំពុងជួបប្រទះគ្រោះទឹកជំនន់ និងបំណាក់ដី ព្រមទាំងមានមនុស្សមួយចំនួនបាត់បង់ជីវិតផងដែរ ។ ព្យុះទីហ្វុង Yagi បានវាយប្រហារប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុន ដោយបានបក់បោកក្នុងល្បឿន១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបាននាំមកនូវទឹកជំនន់ដ៏បំផ្លិចបំផ្លាញដល់តំបន់ភាគខាងជើងនៃប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ា ខណៈវិបត្តិបម្រែបម្រួលអាកាសធាតុកំពុងកើនឡើង។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា នៅទូទាំងប្រទេស ព្យុះទីហ្វុង បំណាក់ដី និងទឹកជំនន់ជាបន្តបន្ទាប់បានសម្លាប់មនុស្ស១៨២នាក់ ខណៈ១២៨...
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកប្រព័ន្ធផ្សព្វផ្សាយ នីលសិន (Nielsen) កាលពីថ្ងៃពុធ (១១ កញ្ញា) បានឱ្យដឹងថា ការជជែកដេញដោលបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក រវាងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទាក់ទាញអ្នកទស្សនាចំនួន ៦៧,១លាននាក់។ ព្រឹត្តិការណ៍កាលពីយប់ថ្ងៃអង្គារនេះគឺជាលើកទីមួយហើយដែលបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ទាំងពីររូបនេះបានជួបជជែកទល់មុខគ្នា។ តួលេខអ្នកទស្សនាក្នុងព្រឹត្តិការណ៍នេះ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Yang Jong Hee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន KB...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន SK Securities នៅពេលសម្ដេចអញ្ជើញមកកាន់ទីក្រុងអ៊ីនឈាន់...
ភ្នំពេញ ៖ សិក្ខាកាមចូលរួមសរុបចំនួន១០០នាក់ ក្នុងនោះស្ត្រី៥០នាក់ មកពីបណ្តាអង្គភាព និងមន្ទីរវប្បធម៌រាជធានី-ខេត្ត បានបញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស (ដំណាក់កាលទី២) នៅទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សង្ឃឹមជឿជាក់ថា សិក្ខាកាម ពិតជាទទួលបាននូវចំណេះដឹង និងទស្សនទានថ្មីៗ សម្រាប់យកទៅបម្រើការងារលើវិស័យរដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងពិតប្រាកដ...
កណ្ដាល ៖ ផ្លូវជនបទស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៅតាមជនបទ មានជីវភាព កាន់តែប្រសើរ តាមរយៈការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម និងបានកំពុងចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រនៅជនបទ។ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ២ ខ្សែ និងផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន...
កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា...
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅឯទីស្តីការក្រសួងការងារ...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញអំពីលទ្ធផលការងារក្នុងរយៈពេល មួយឆ្នាំរបស់ក្រសួងសុខាភិបាល ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា ក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធាន”ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស” នៅមន្ទីរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានកំណត់សកម្មភាពដ៏ខ្លាំងក្លានេះក្នុងបរិបទទូទៅនៃកម្មវិធីនយោបាយខែសីហា ឆ្នាំ២០២៣ ដែលបានដាក់បញ្ចូលសុខភាពក្នុងចំណោមកម្មវិធីនយោបាយអាទិភាពទាំង៦។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរម្លឹកផងដែរថា...
ភ្នំពេញ ៖ នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Tan Yawnan អនុប្រធានប្រតិបត្តិ ប្រធានផ្នែកហានិភ័យ និងជាប្រធាននៃអនុគណៈកម្មាធិការ ESG នៃធនាគារកាណាឌីយ៉ា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីបន្សីុគម្រោងការងារធនាគារកាណាឌីយ៉ាឱ្យបានសមស្របជាមួយក្រសួងបរិស្ថាន។...