ភ្នំពេញ៖ អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក លើកទី២៩ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ និងរួមគ្នាសំអាតសំរាមតាមដងទន្លេ រួមទាំងផ្សព្វផ្សាយពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក ។ ក្នុងពេលចូលរួមសកម្មភាពសំអាតសំរាម តាមដងទន្លេ ក្នុងថ្ងៃទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា លោក ហុង គីបូរ៉ា ប្រធានបេសកកម្មអង្គការសំអាតទន្លេ-សមុទ្រ បង្ហាញនូវការសប្បាយរីករាយ ដែលបច្ចុប្បន្ន...
ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប៉ុន្តែកម្ពុជាមិនយកបញ្ហានៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅតុលាការ ICJ រួចហើយ។ យោងតាមសេចក្ដីថ្លែងការណ៍របស់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុង...
ក្នុងឱកាស ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកខួបលើកទី២៩ ថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការដាំដើមឈើចំនួន១២ម៉ឺនដើម នៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង ។ យុទ្ធនាការនេះ ក្រោមកិច្ចសហការរវាង ក្រសួងរ៉ែនិងថាមពល ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុនរ៉ឺនេសសង់មីនើរ៉ល លីមីធីត (Renaissance Minerals (Cambodia) Limited ) ។ ពិធីបើកយុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅជើងភ្នំ១៥០០...
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បាននាំយកសារតាំងជាផ្លូវការពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មកជូន ឯកឧត្តម Rumen Radev ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី។ ក្នុងឱកាសនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ថ្លែងនៅចំពោះមុខ ឯកឧត្តម ប្រធានាធិបតីថា ក្នុងនាមជាអតីត និសិ្សតដែលបានសិក្សានៅក្នុងប្រទេស...
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងចុះពិនិត្យទីតាំងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថានល្អប្រសើរក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត...
ភ្នំពេញ ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានកំណត់គោលដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានសម្ទុះកើនឡើងខ្ពសនៅឆ្នាំ២០២៧ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានជាង ១,៤ ពាន់លានដុល្លារក្នុងរយៈពេល៤ខែឆ្នាំ២០២៥។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ដំណើរទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានលើកឡើងថា ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ ទាំងអ្នកវិនិយោគ អ្នកធុរកិច្ច...
ភ្នំពេញ៖ បន្ទាប់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភាបានបិទបញ្ចប់ដោយជោគជ័យ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសកាកបាទក្រហមខេត្តបន្ទាយមានជ័យ អមដំណេីរដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះចំនួន៤០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ...
លោក Simone Inzaghi បានសម្រេចចិត្តចាកចេញពីតំណែងអ្នកចាត់ការនៅ Inter Milan ហើយ ដោយការព្រមព្រៀងរៀងខ្លួន គ្មានការបង្ខិតបង្ខំបន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Champions League ៥-០ ទល់នឹង Paris Saint Germain។ បុរសវ័យ ៤៩ ឆ្នាំរូបនេះបានចូលកាន់តំណែងអ្នកចាត់ការក្លិបនៅ Serie A មួយនេះនៅឆ្នាំ ២០២១ និងត្រូវបានគេរំពឹងថានឹងទៅដឹកនាំក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal។ “នេះជាពេលវេលាដែលត្រូវនិយាយពាក្យថាលាទៅកាន់ក្លិបដែលបានធ្វើដំណើររួមគ្នាបួនឆ្នាំ...
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា យើងចាំបាច់ត្រូវកសាង ពង្រឹងសមត្ថភាពយុវជនឲ្យមានការវិត្តន៍រីកចម្រើន លើជំនាញសរសេរអត្ថបទតែងនិពន្ធភាពយន្ត ដែលអាចចាត់ទុកថា ជាជំនាញអាទិភាពមួយក្នុងវិស័យភាពយន្ត។ លោក ប៉ុក បូរក្ស បានបន្តថា ក្នុងឆ្នាំ២០២៥នៃផែនការអនុវត្តន៍ការងារ មានគម្រោងបើកវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៥ ជាលើកទី៨(Cambodia...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដឹកនាំដោយលោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងនូវការកោតសរសើរ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា រយៈពេលជិត៧០ឆ្នាំមកហើយ។ ការពិភាក្សា...