ភ្នំពេញ ៖ នារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមទីប្រឹក្សា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី...
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបានរួម ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការលើកកម្ពស់ ចំណេះដឹង សមត្ថភាព ភាពប៉ិនប្រសប់ និងបុគ្គល ដែលមានទេពកោសល្យ ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ផ្ទៀងផ្ទាត់...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីកម្មវិធីហ្វឹកហ្វឺនរបស់មហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុយោធា ដោយកិច្ចប្រជុំនេះក៏មានការចូលរួមពី ឧត្តមសេនីយ៍ឯក ឯល គូ សកលវិទ្យាធិការរង និងជានាយកមហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុ សកលវិទ្យាល័យការពារជាតិ និងនាយទាហានជំនាញតាមបណ្តានាយកដ្ឋានចំណុះអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុដូចជា ជំនាញផ្គត់ផ្គង់,ជំនាញប្រេងឥន្ធនៈ,ជំនាញហិរញ្ញវត្ថុ,ជំនាញបុគ្គលិក, និងជំនាញដឹកជញ្ជូនជាដើម៕
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានលើកឡើងថា កងពលតូច ដឹកជញ្ជូនលេខ៩៩ បានផ្តល់ឱកាសឲ្យយោធិននារីជាច្រើនចូលរួមគ្រប់សកម្មភាព ក្នុងបេសកកម្មការងារ ការហ្វឹកហ្វឺន និងការរៀនសូត្រជំនាញជាច្រើនទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៤ លើកិច្ចការងារយេនឌ័រក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា ក្រសួងការពារជាតិបានរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីជំរុញ និងធានាឲ្យមានសមភាពយេនឌ័រ ធ្វើឲ្យមានការកែប្រែលើវិសមភាពយេនឌ័ររវាងនារី ធ្វើឲ្យមានការកែប្រែរវាងនារី...
ភ្នំពេញ ៖ តម្លៃទីផ្សារហាងឆេងមាសជាសកល បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បានកាត់នូវអត្រាការប្រាក់ដុល្លារ តម្លៃមាស បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរង្វង់ប្រមាណជាង ៥០ ដុល្លារក្នុងមួយអោន ហើយតម្លៃនេះនឹងអាចស្រុតចុះបន្តបន្ទាប់ទៀត ស្របពេលប្រាក់ ដុល្លាររំពឹងថា និងបន្តឡើងថ្លៃ។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីតម្លៃទីផ្សារហាងឆេងមាសជាសកល ក្នុងពេលបច្ចុប្បន្ននេះថា តម្លៃហាងឆេងមាសមានភាពប្រែប្រួល...
កំពង់ធំ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានថែទាំខួបផ្លូវចំនួន ១ ខ្សែ ប្រវែងជាង ៦ គឺឡូម៉ែត្រ ស្ថិតក្នុងស្រុក ៣ នៃខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង និងជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពផ្លូវនៅជនបទជូនប្រជាពលរដ្ឋ។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការចុះត្រួត ពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព...
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះប្រមាណ ៤.០៥០ រៀល ក្នុងមួយដុល្លារ ដោយបានត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងប៉ុណ្ណោះ ខណៈការប្រើប្រាស់ប្រាក់ដុល្លារនៅ កម្ពុជាមិនទាន់ថមថយនៅឡើយ។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តរតនគីរី នៅថ្ងៃទី ២០ ខែ ធ្នូ នេះថា ទាក់ទិនដុល្លារូបនីយកម្ម,...
ដើម្បីធានានិរន្តរភាពសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក្រុមយុវជនសង្គមស៊ីវិល បានស្នើដល់រាជរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម ខណៈក្រុមជ្រុលនិយមនេះបានបង្កើតយុទ្ធនាការផ្ការីកក្នុងបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី២០ ខែធ្នូនេះ បានប្រាប់BTVឱ្យដឹងថា កន្លងមក និងបច្ចុប្បន្ន ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានបង្កើតនូវចលនាខុសច្បាប់នានា និងជាពិសេសនៅពេលថ្មីៗនេះ បានបង្កើតយុទ្ធនាការផ្ការីកក្នុងគោលបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញពីឆន្ទះប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូន។ លោកបន្តថា ដើម្បីធានានិរន្តរភាពសុខសន្តិភាពក្នុងប្រទេសកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស លោកគាំទ្រពេញទំហឹងចំពោះគំនិតផ្ដួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាឱ្យបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម និងស្នើដល់រាជរដ្ឋាភិបាលគួរពន្លឿនការបង្កើតច្បាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់រុមជ្រុលនិយម។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអះអាងថា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដៃគូអភិវឌ្ឍនានា ចូលរួមសហការជាមួយក្រសួងកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង និងការផ្តល់ផលចំណេញសេដ្ឋកិច្ចដល់ប្រជាកសិករ សំដៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល៥ឆ្នាំ ស្តីពី “Country Programming Framework (CPF 2024-2028)” របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនេះ...
នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Akiba Takeo និង...