ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មាធិការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន...
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ឆ្លើយតបឲ្យបានទាន់ពេលវេលា និងរួមគ្នាឲ្យបានសកម្មបន្ថែមទៀត ក្នុងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈករណីគ្រឿងញៀននេះបានកំពុងបង្ករភាពស្មុគ្រស្មាញយ៉ាងខ្លាំងទាំងក្នុងតំបន់ និងពិភពលោកនោះ។ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នាព្រឹកថ្ងៃទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមនេត សាវឿន លើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយ របស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយ...
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពរនានា។ ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ...
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា សភាពការណ៍គ្រឿងញៀនទាំងក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែមានការវិវត្តប្រែប្រួលយ៉ាងស្មុគស្មាញ និងគ្រោះថ្នាក់ គួរឱ្យព្រួយបារម្ភ ខណៈសង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈឹមបូព៌ា ជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា រួមទាំងកត្តាអស្ថិរភាពនយោបាយនៅលើពិភពលោក និងក្នុងតំបន់ បានធ្វើឱ្យឧក្រិដ្ឋជនគ្រឿងញៀនមានឱកាសបង្កើនសកម្មភាពដាំដុះនិងផលិតគ្រឿងញៀន។ ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នាព្រឹកថ្ងៃទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា សភាពការណ៍គ្រឿងញៀននាពេលបច្ចុប្បន្ននេះ...
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យមន្ត្រី-បុគ្គលិកនៅតាមបណ្តាខេត្ត បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជន ក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០-១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច នាយកសាខាធនាគារជាតិនៃកម្ពុជា នៅតាមបណ្តាខេត្តចំនួន៣រួមមាន ខេត្តកំពង់ចាម ក្រចេះ និងខេត្តរតនគីរី ក្នុងពិធីនេះលោកជំទាវទេសាភិបាល មានប្រសាសន៍ថា ការកែសម្រួលភារកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបំពេញ...
ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំ “ពិព័រណ៍ផលិតផលខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ នៅក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែមីនានេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណៃខ្មែរ។ ព្រឹត្តិការណ៍នេះជាឱកាសដែលប្រជាពលរដ្ឋខ្មែរទូទៅទាំងអស់ បានជួបជុំគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវ និងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពដដែល បានសសេរឲ្យដឹងទៀតថា តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះ កើតពីមេផ្សោតដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យ ចំនួន...
លោកស្រី ដោ សម្ជស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ថា រថយន្តបាញ់ផ្សែងចំនួន ១គ្រឿង តម្លៃ ៨៣.៦៧២ដុល្លារអាមេរិក ដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុន ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញហើយ។ អ្នកជំនាញជប៉ុននឹងផ្តល់វគ្គបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់រថយន្តនេះដល់មន្រ្ដីជំនាញរបស់អង្គភាពបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងសបា្តហ៍នេះ។ លោកស្រីបន្ថែមថា ចំពោះកម្មវិធីប្រគល់-ទទួលផ្លូវការ នឹងរៀបចំធ្វើក្នុងសបា្តហ៍ខាងមុខនេះ។ លោកស្រីបញ្ជាក់ថា រថយន្តនេះមានមុខងារជួយបាញ់ផ្សែងចេញពីអគារកំពុងឆេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមសង្គ្រោះអាចប្រតិបត្តិការសង្រ្គោះបានទាន់ពេលវេលា៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងទេសចរណ៍» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥។ ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ហួត ហាក់...
គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារក្នុងចង្កោមទាំង ៩ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលម៉ានី អគារThe Kampus។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ក្រុមការងារតាមចង្កោមនីមួយៗ ក៏ដូចជាពិនិត្យ ពិភាក្សា ឆ្លងយោបល់ផ្សេងៗដើម្បីឈានទៅសម្រេចបាននូវការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ សូមជម្រាបជូនថា អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងក្លាយជាឆ្នាំដំបូងដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកអង្គរសង្ក្រាន្ត ក្រោមប្រធានបទ...