តាកែវ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញក្ដីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម។...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម តួ ឡឺម...
កំពង់ឆ្នាំង៖ កុដិថ្មីសម្រាប់ព្រះសង្ឃ នៅវត្តសម្តេចនន្ទង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាធ្វើការសាងសង់ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ាសិរីករុណាបទុមរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងលោកជំទាវ សិរីកាញ្ចនពង្សធីមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី សសុខា លោកជំទាវ ចរណាភិរ័ក្ខសិរីសទ្ធា ទិត មាលា ញាណឡេង លោកជំទាវ...
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) នៅថ្ងៃនេះ តាមរយៈប្រព័ន្ធវីដេអូ។ គណៈប្រតិភូកម្ពុជា...
វិមានក្រឹមឡាំង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសជាឯកតោភាគីនូវបទឈប់បាញ់រយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែឧសភា ដែលស្របនឹងព្រឹត្តិការណ៍រំលឹកដល់សង្រ្គាមលោកលើកទី២ ហើយបានអំពាវនាវឲ្យទីក្រុងគីវ ធ្វើដូចគ្នានេះដែរ៕
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម កុល ប៊ុនលី អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះមូលដ្ឋានស្រុកបរិបូណ៌ តំណាងសម្តេចមហាមន្ត្រី គុយ សុផល ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះមូលដ្ឋានស្រុកបរិបូណ៌, ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអញ្ជើញចុះពិនិត្យទីលានចាក់សម្រាមរបស់ស្រុកបរិបូណ៌ និងបានសម្របសម្រួលជូនប្រជាពលរដ្ឋ និងអ្នកម៉ៅការដឹកសម្រាមតាមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សុក ហាច, ឧត្តម សេង ម៉ារឌី និងឧត្តម គង់ មុនីកាសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការវាយតម្លៃខ្លួនឯង នៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំង នាព្រឹកថ្ងៃទី២៨ ខែមេសានេះ។ ពិធីបើកសិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល វិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ព្រមទាំងអ្នកសម្របសម្រួលពីអង្គការ WHO (ដែលមកពីទីស្នាក់ការកណ្តាល HQ, WPRO,...
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «នីតិវិធីនិងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥» ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.។ បន្ទាប់ពីបានស្តាប់មិតស្វាគមន៍របស់លោក ហាន កុសល...
ភ្នំពេញ ៖ ដោយអនុវត្តតាមការយកចិត្តទុកដាក់គិតគូរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចាត់ឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ មានលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករទឹករាជធានីភ្នំពេញ បានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣ថ្ងៃមកហើយ។...