ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា (២២សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ ២០២៤) ឯកឧត្តម ប៉ែន ប៉ូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ជាតិ តាមរយៈយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។ ឯកឧត្ដម...
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍ប្រកបដោយគតិបណ្ឌិតចំពោះផែនការ ឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងមុតស្រួច ព្រមទាំងមានការចង្អុលដឹកនាំដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម សន្តិបណ្ឌិត...
នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ នៅឃុំអំពិល ៨ ខ្នង ឃុំអង្គប្រស្រែ...
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានរាជានុម័តតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីនៅថ្ងៃអាទិត្យ ១៨ សីហានេះ ពីរថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសលោកស្រី ដោយត្រួសត្រាយផ្លូវសម្រាប់លោកស្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ ការរាជាអនុម័តរបស់ព្រះមហាក្សត្រ ដែលជាទម្រង់បែបបទមួយ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្ត លោក Apat Sukhanan ក្នុងពិធីមួយនៅទីក្រុងបាងកក។ ដោយស្លៀកពាក់ឯកសណ្ឋានផ្លូវការ និងអមដំណើរដោយឪរបស់លោកស្រីគឺលោក Thaksin លោកស្រី Paetongtarn បានលុតជង្គង់គោរព្រះឆាយាល័ក្ខណ៍ របស់ព្រះបាទ Vajiralongkorn មុនពេលថ្លែងសុន្ទរកថាខ្លីមួយដោយថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងតំណាងប្រជាជនដែលបានគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រី។...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បន្តថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស...
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមអបអរសាទរបេក្ខជនជាប់ជាស្ថាពរ និងលើកទឹកចិត្តដល់បេក្ខជនដែលមិនទទួលបានជោគជ័យនាពេលនេះ សូមបន្តចូលរួមនាពេលជាបន្តបន្ទាប់។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសសម្រាប់ការប្រឡងប្រជែងតាមរយៈការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដោយស្មើភាពគ្នា និងឱកាសច្រើនដងសម្រាប់បេក្ខជនគ្រប់ៗរូប មកពីគ្រប់ទិសទី។ ក្នុងរយៈពេលជិតមួយឆ្នាំនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន៧ ដង និងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ដោយអនុលោមនិយាមនីតិវិធីសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។ រាល់ការប្រឡងនីមួយៗ គណៈកម្មការរៀបចំការប្រឡងប្រជែងអន្តរក្រសួង តែងតែបានយកចិត្តទុកលើគ្រប់ដំណាក់កាលនៃការប្រឡង...
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថ ទាំងអស់ត្រូវតែថែរក្សា ការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ខណៈសន្តិភាពនេះ ហើយដែលបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវការ ហាត់សមរបស់កងអន្តរាគមន៍នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រាប់ធ្វើការទប់ស្កាត់ និងបង្រ្កាបបាតុកម្ម ឬកុបកម្មដោយខុសច្បាប់ណាមួយ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា...
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ បានចូលរួមជាអធិបតី ក្នុង “ពិធីដាំកូនឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ” ក្រោមប្រធានបទ “បណ្តុះផ្នត់គំនិត ពន្លកបៃតង” ។ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តក្ងោក ភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល...
នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា(MOU) រវាងវិទ្យាស្ថានខ្មែរជំនាន់ថ្មី អង្គការអភិវឌ្ឍន៍ទស្សនៈកម្ពុជា និងក្រុមហ៊ុនកូជីងហ្គេត ថេកណូឡូជី ឯ.ក ក្រោមវត្តមានឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី។ អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងដូចខាងក្រោម៖ ១-សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ២-ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្ដល់ផលប្រយោជន៍រួម ៣-បំពេញឱ្យគ្នានូវរាល់តម្រូវការចាំបាច់តាមលទ្ធភាព ៤-រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ 5-រក្សាតម្លៃ កិត្ដិយស កេរ្ដិ៍ឈ្មោះ ផ្លូវច្បាប់ ឱ្យគ្នាទៅវិញទៅមក...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញបើកយុទ្ធនាការដាំកូនឈើរួមគ្នាក្នុងពេលតែមួយ នៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្តុះផ្នត់គំនិត ពន្លកបៃតង»។ ពិធីនេះត្រូវបានធ្វើឡើងនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការអអញ្ជើញចូលរួមពីក្រុម ការងាររាជរដ្ឋាភិបាល ក្រុមការងារបក្ស អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស...