ភ្នំពេញ: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នេះបើតាមកិច្ចសន្ទនារវាងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី...
បើទោះបីជាក្រុមប្រាសាទខ្លះ មានទីតាំងនៅតំបន់ឆ្ងាយៗយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែទាំ និងជួសជុលប្រាសាទបុរាណទាំងនោះ។ ជាក់ស្តែង ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់ ធ្វើជាគ្រឿងលម្អ មានអាយុកាលជាង១ពាន់ឆ្នាំ ដើម្បីបន្តភាពរឹងមាំនៃប្រាសាទនេះឡើងវិញ ។ លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ បានឱ្យដឹងថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ កំណត់ជាតួប៉មA...
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីអង្គការនេះបានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យលើការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ មានប្រសាសន៍ក្នុងជំនួបនេះ...
ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា ដោយផ្តោតលើ កិច្ច សហ ប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមអនុវត្តគោលនយោបាយ រដ្ឋាភិបាល ឌីជីថលកម្ពុជា សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ កាន់តែមាន...
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀកជាមួយមន្រ្តីដោយនៅនឹងមណ្ឌលផ្ទាល់ទើបការត្រួតពិនិត្យនោះត្រឹមត្រូវតាមច្បាប់ និងមានសុវត្ថិភាព។ ការអំពាវនាវរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាខេត្តតាកែវ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ...
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៧ ដឹកនាំដោយ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុង ការសម្រេចបាននូវអាទិភាពនិងសមិទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៤ ស្របតាម មូលបទនៃភាពជាប្រធានអាស៊ានរបស់ឡាវ “អាស៊ាន៖...
សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហៅកាត់ថា CCCAA និងក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញដំឡូងមីស្ងួតចំនួន ៣០ម៉ឺនតោន ដើម្បីនាំចេញទៅកាន់ប្រទេសចិននាពេលខាងមុខ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញដំឡូងមីស្ងួត ចំនួន ៣០ម៉ឺនតោននេះ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន...
អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ បានចំនួនជាង ៧ ៧៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៩១៧ លានដុល្លារអាមរិក ស្មើនឹង ៤៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៤។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែ មិថុនា...
ភ្នំពេញ ៖ សម្រាប់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅពេលនេះ បានរៀបចំសមាសភាពក្រុមការងារយេនឌ័រថ្មី ដើម្បីរៀបចំដឹកនាំការងារយេនឌ័រកាន់តែមានប្រសិទ្ធភាព ក្នុងនេះបានតែងតំាង លោកជំទាវ សួន ស្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលអញ្ជើញចូលរួមដោយ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ លោកជំទាវ សួន ស្រី ក្នុងនាមប្រធានក្រុមការងារយេនឌ័រ...
ភ្នំពេញ ៖ លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យនិងជំនាញទន់ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំ បណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈ និងវប្បធម៌ ដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកល ភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ។ ការថ្លែងរបស់លោកជំទាវ ឆឹង...