កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអតីតយុទ្ធជន បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការបញ្ជៀសទឹកជំនន់ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអតីតយុទ្ធជន បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល...
លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ ។ ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ជាការឆ្លើយតប លោកស្រី Kristin ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត...
អតីតសកម្មជនគណបក្សជំទាស់ និងបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញវិដេអូឃ្លីបជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នា ប្រកាសគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ស្តីពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ រវាងកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថាCLV ហើយជាមួយគ្នា នោះពួកគេក៏បានថ្កោលទោសជនណាដែលបានញុះញង់ និងបំភ្លៃការពិតចំពោះកិច្ចប្រតិបត្តិការនេះដែរ។ តាមរយៈវិដេអូឃ្លីប របស់អតីតមន្រ្តីគណបក្សប្រឆាំង និងពលរដ្ឋខ្មែរទាំងនោះបានលើកឡើងថាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា...
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្ស៤នាក់ជាបណ្ដោះអាសន្នទាក់ទិនចែកចាយព័ត៌មិនពិតពីតំបន់អភិវឌ្ឃន៍ត្រីកោណ CLV ។ មនុស្សចំនួន៤នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារក្នុងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីមនុស្សទាំង៤នាក់នេះបានផ្សាយផ្ទាល់វីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ និងវៀតណាម ដែលហៅថា CLV-DTA។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យទូរទស្សន៍ BTV ដឹងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថា អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញប្រកាសព័ត៌មាននៅព្រលប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថា សាលាដំបូង...
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះលើទំព័រហ្វសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃនេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋជឿទុកចិត្តរាជរដ្ឋាភិបាល លើរឿងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបង្ហាញខ្លឹមសារទាំងស្រុងថា÷ “អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់” ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ –...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។ ដំណើរការបើកសាកល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ...
ភ្នំពេញ ៖ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សី នៃកំណែសន្លឹកកិច្ចការបេក្ខជន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) កន្លងទៅថ្មីៗនេះ។ ដំណើរការកែសន្លឹកកិច្ចការ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១) ដើម្បីសម្រាំងបេក្ខជន កំពុងដំណើរការនៅសាលាភូមិន្ទរដ្ឋបាល មានសន្លឹកកិច្ចការរហូតជិតបួនម៉ឺនច្បាប់ ហើយចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់ (ស្រី ១៨២នាក់)។ ក្នុងដំណើរការ...
ពោធិ៍សាត់៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាននៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ដែលបានប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលប្រកាន់ខ្ជាប់នូវសសរស្តម្ភបី គឺភាពស្អាត ភាពបៃតង និងចីរភាព។ ជាមួយនឹងភាពស្អាត ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់មន្រ្តីក្រសួងបរិស្ថាន និងប្រជាពលរដ្ឋ ត្រូវចេះ រៀបចំតុបតែងផ្ទះឱ្យបានស្អាតគ្មានសំរាម នោះយើងនិងទទួលបាននូវសុភមង្គលក្នុងគ្រួសារ និងទទួលបានការកោតសរសើរពីអ្នកជិតខាង មានទាំងភ្ញៀវមកលេង និងបានពរជ័រពីទេវតាទៀត។ ឯកឧត្តម...
ស្ទឹងត្រែង៖ យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ យុទ្ធនាការចាក់វ៉ាក់សាំង សត្វគោ ក្របី ការពារជំងឺឆ្លង នាពេលកន្លងមក បានចំនួន១៧៣១៥ក្បាល ។ លោកប្រធានមន្ទីរបញ្ជាក់ថា ជាការពិតណាស់យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ.ក្របីនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ដែលរៀបចំឡើងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ...