ព័ត៌មាន
ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ធំៗពីរទៀត ដើម្បីបង្កើនការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក
នៅក្រោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ ក្រសួងទេសចរណ៍ នឹងសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗចំនួន២ទៀត នៅចុងឆ្នាំនេះ ដើម្បីពង្រីកការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព មានទំនុកចិត្តខ្ពស់បំផុតទៅកាន់ពិភពលោក ខណៈការផ្សព្វផ្សាយកន្លងមក បានធ្វើឲ្យទេសចរអន្តរជាតិជាច្រើននៅតាមប្រទេសនានា បាននាំគ្នាកក់ទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា នៅឆ្នាំ២០២៧ និងឆ្នាំក្រោយៗទៀត។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់BTVនៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា នៅក្នុងឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍មានភាពមមាញឹកខ្លាំងក្នុងកិច្ចការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅតាមទីផ្សារថ្មីៗជាច្រើននៅក្រៅប្រទេសជាច្រើន និងបានរៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិជាច្រើនទៀត ក្នុងគោលបំណងផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ទំនុកចិត្ត និងស្វាគមន៍យ៉ាងកក់ក្តៅជូនភ្ញៀវទេសចរពីគ្រប់ទិសទីនៅលើពិភពលោក ហើយនៅក្នុងខែធ្នូនេះទៀត ក្រសួងក៏នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗ២ចុងក្រោយ រួមមាន៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅក្នុងតំបន់អង្គរ និងព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ដែលនឹងមានភ្ញៀវទេសចរជាតិអន្តរជាតិរាប់ម៉ឺននាក់ចូលរួម។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែងថា នៅក្នុងរដូវកាលទេសចរណ៍បៃតងឆ្នាំ២០២៦ CATA ក៏បានធ្វើយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងបានចងក្រងដៃគូទីភ្នាក់ទេសចរណ៍នៅក្រៅប្រទេសជាច្រើន ដូចជា នៅប្រទេសចិន បណ្តាប្រទេសក្នុងតំបន់អាស៊ាន អារ៉ាប់អេមីរ៉ាត់ ឥណ្ឌា អាមេរិច កាណាដា និងបណ្តាប្រទេសអឺរ៉ុប និងអូស្ត្រាលី ជាដើម ទទួលលទ្ធផលវិជ្ជមានជាច្រើន និងមានភ្ញៀវទេសចរអន្តរជាតិបាននាំគ្នាកក់ទិញកញ្ចប់ទេសចរណ៍មកកម្ពុជាជាច្រើន ហើយបើកម្ពុជា និងពិភពលោក មិនមានហេតុការណ៍ជាសង្គ្រាម និងសម្ពាធអ្វី១ដែលជារបាំងការធ្វើដំណើរនោះទេ នោះនៅឆ្នាំ២០២៧ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិមកទស្សនាមានកំណើនល្អប្រសើរឡើងវិញ។
លោកជំទាវ ឆាយ ស៊ីវលីន បន្តថា ក្តីរំពឹងការមានកំណើនទេសចរអន្តរជាតិមកកម្ពុជា គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានខំប្រឹងបង្កើតព្រឹត្តិការណ៍អន្តរជាតិជាច្រើន និងបានសម្របសម្រួលឲ្យផ្នែកឯកជនសហការ ពិសេសក្នុងកិច្ចកំពូលកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺបានផ្តល់នូវភាពអស្ចារ្យដ៏ធំ ក្នុងការកសាងចំណាប់អារម្មណ៍ឲ្យភ្ញៀវទេសចរលើពិភពលោកមានទំនុកចិត្តកាន់តែខ្លាំងធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា


-
ព័ត៌មាន7 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន7 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន7 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន7 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន7 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង