ព័ត៌មាន
យូនីសេហ្វ កំពុងដឹកជញ្ជូនសម្ភារសិក្សា នៅតាមទីតាំងភៀសសឹកនានាក្នុងខេត្តចំនួន៧
ក្រសួងអប់រំ យុវជន និងកីឡា នៅរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងសប្តាហ៍នេះ យូនីសេហ្វ (UNICEF) កំពុងដឹកជញ្ជូនសម្ភារសិក្សា និងសម្ភារបង្រៀនជាង ៤០០កេះ ជូនដល់កុមារ និងលោកគ្រូអ្នកគ្រូ នៅតាមទីតាំងភៀសសឹកនានាក្នុងខេត្តចំនួន៧។
យូនីសេហ្វ ក៏គាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំថ្នាក់មត្តេយ្យសិក្សាបណ្តោះអាសន្ន ដើម្បីឱ្យកុមារតូចអាចបន្តការសិក្សាបានក្នុងអំឡុង ពេលមានវិបត្តិ។ សម្ភារជំនួយបន្ថែមទៀតកំពុងត្រូវបានបញ្ជូនទៅជាបន្តបន្ទាប់។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន Japan – The Government of Japan ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន CIDCA និងម្ចាស់ជំនួយដទៃទៀត សម្រាប់ការគាំទ្រក្នុងការជួយឲ្យកុមារមានមានអារម្មណ៍ធូរស្រាល និងប្រសើរឡើងវិញ អាចបន្តការសិក្សា និងលូតលាស់។ សូមចូលរួមជាមួយយូនីសេហ្វក្នុងការផ្តល់ជំនួយចាំបាច់ និងទាន់ពេលវេលាដល់កុមារ និងគ្រួសារដែលរងគ្រោះ តាមរយៈការគាំទ្រមូលនិធិជំនួយបន្ទាន់៕






-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន