ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភា បានសម្រេច និងអនុម័តយល់ព្រមនូវរបៀបវារៈមួយចំនួន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា នៅថ្ងៃព្រឹលទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
សាសនិកកាតូលិកនៅកម្ពុជា បានអំពាវនាវដល់បងប្អូនសាសនិកនានានៅកម្ពុជា រួមគ្នាចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដែលមានសក្កានុពលយ៉ាងច្រើនដល់សង្គមជាតិ។ ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១៨ថ្ងៃទៀតប៉ុណ្ណោះ និងយោងតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ទៅកាន់គ្រប់សាសនាឱ្យចូលរួមដល់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនោះ លោក គង់ វៀល ជនជាតិបារាំង និងជាសាសនិកសាសនាកាតូលិកនៅកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាមរូបលោកជាសាសនិកគ្រិស្តនៅកម្ពុជា បានបង្ហាញការរីករាយជាមួយប្រជាជនកម្ពុជាដែលនាពេលឆាប់ៗខាងមុខនឹងចាប់ផ្តើមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ សាសនិកកាតូលិកជនជាតិបារាំងរូបនេះ បញ្ជាក់ថា គម្រោងនេះពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាទាំងសេដ្ឋកិច្ច សង្គម វប្បធម៌...
ខណៈគម្រោងព្រែកជីកហ្វូនណនតេជោ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងព្រែកជីកនេះជាគម្រោងទទួលបានការសាទរពីប្រជាជាតិគ្រប់មជ្ឈដ្ឋាន ក្នុងនោះសិស្សានុសិស្សក៏បានបង្ហាញការសាទរ គាំទ្រ និងចាត់ទុកថាគម្រោងព្រែកជីកហ្វូណនតេជោ ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏ធំសម្រាប់កម្ពុជា ដែលបានផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ ដើម្បីឱ្យគម្រោងព្រែកជីកនេះសម្រេចទៅបាន រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរួចមកហើយដោយកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤...
នៅសល់ប្រមាណតែ១៨ ថ្ងៃទៀតប៉ុណ្ណោះថ្ងៃបើកការដ្ឋានផ្លូវការជីកព្រែកហ្វូតេជោ នឹងឈានចូលមកដល់។ នៅក្នុងឱកាសថ្ងៃបើកការដ្ឋាននោះដែរ បណ្តាវិហាឥស្លាមទាំងអស់នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក៏ដូចបណ្តាវត្តអារ៉ាមនានាដែរ នឹងរៀបចំពិធីជួបជុំធំធ្វើការបួងសួងចាក់មេក្រូបន្លឺសំឡេងដើម្បីធ្វើការគាំទ្រអបអរសាទរ និងបួងសួងឲ្យការជីកព្រែកហ្វូណនតេជោដំណើរការលូន និងសម្រេចតាមផែនការគ្រោងទុក។ លោក ស៊ូ សេន គណៈមេគណអ៊ីស្លាមខេត្តកណ្តាល ឬហៅគណៈអ៊ីម៉ាំខេត្តកណ្តាល និងតំណាងមេគណៈអ៊ីស្លាមមកពីខេត្តកំពង់ស្ពឺ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៧ ខែកក្កដានេះថា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បណ្តាសាសនិកអ៊ីស្លាមនឹងធ្វើការជួបជុំគ្នាតាមបណ្តាព្រះវិហារអ៊ីស្លាមទាំង២១ទីតាំងនៅទូទាំងខេត្តកណ្តាល និងព្រះវិហារអ៊ីស្លាមចំនួន២ទីតាំងនៅខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរការបើកការដ្ឋានជាផ្លូវការការជីកព្រែកហ្វូណនតេជោ និងបួងសួងសុំសេចក្តីសុខចម្រើន។...
ការចាប់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការធ្វើពាណិជ្ជកម្ម និងអាជីវកម្ម នៅក្នុងសហគ្រាសធុនតូច និងមធ្យម បានកំពុងមាន សម្ទុះនៃការប្រើប្រាស់ ប៉ុន្តែនៅជួបបញ្ហាប្រឈមខ្លះៗ ក្នុងការស្វែងរកដើមទុនសម្រាប់ពង្រីកអាជីកម្ម និងការប្រកួតប្រជែងលើទីផ្សារ។ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការចាប់យកបច្ចេក វិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម និងបញ្ហាប្រឈមនានានៅក្នុងសហគ្រាសធុនតូច និងមធ្យមនេះថា ទាក់ទិនការប្រើ ប្រាស់បច្ចេកវិទ្យានេះឃើញថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ ជាពិសេសក្រសួងកិច្ចការនារីជាដើម បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង បច្ចុប្បន្នមានការរីកចម្រើនគួរគត់សម្គាល់ ដោយការប្រើប្រាស់បច្ចេកវិទ្យានេះ បានកាតបន្ថយ...
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំចង្អៀត ពិនិត្យលើការរៀបចំឯកសារក្របខណ្ឌនៃការ អភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្ល និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ ជាមួយផ្លូវសមុទ្រនៅកម្ពុជា មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់ឱ្យអនុវត្ត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ.ស.ហ. នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ...
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងថា ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែង នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យមកនៅកម្រិតទាបបំផុត និងចូលរួមអនុវត្តនូវផែនការសកលស្តីពីសុវត្ថិភាពចរាចរណ៍ របស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០ភាគរយ នៅឆ្នាំ២០៣០។ ការថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី កាលរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤...
នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា លើរបៀបវារៈដូច ខាងក្រោម៖ ១- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត។ ២- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ច...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ២០២៤ បានអនុញ្ញាតឲ្យឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់នៃអង្គការសហប្រជាជាតិ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់...