កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលថ្មី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សឃុំ ព្រះនិព្វាន ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី គណៈកម្មាធិការគណបក្សស្រុកគងពិសី ឃុំព្រះនិព្វាន និងសមាជិកថ្មីសរុប ២១១ នាក់។...
ពោធិ៍សាត់៖ព្រះពុទ្ធប្បដិមា ទ្រង់ឈរ កម្ពស់ ២៧.៩ ម៉ែត្រ ក្នុងកាយវិការប្រទានព្រះធម៌ និងប្រទានពរ មានតំលៃជិត៤០ម៉ឺនដុល្លារដែលកសាងដោយឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ជា ខេង តម្កល់ទុកជាគរុភ័ណ្ឌក្នុងវិស័យព្រះពុទ្ធសាសនា នៅក្នុងវត្តច័ន្ទរង្សីហៅវត្តរំលេច ស្ថិតក្នុងភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានកសាងរួចរាល់ជាស្ថាពរហើយ ហើយបានធ្វើពិធីបុណ្យពុទ្ធាភិសេកយ៉ាងអធឹកអធម រយៈពេល០២ថ្ងៃ។ ដោយនៅថ្ងៃទី១ពេលរសៀលមានធ្វើពិធីក្រុងពលី សូត្រមន្តចម្រើនព្រះបរិត្ត...
នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជន កក្រក ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច អញ្ជើញជាធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់និស្សិតចំនួន២៥នាក់ នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត នឹងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិត លុយ ចណ្ណា...
នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនមន្ត្រីរាជការចូលនិវត្តន៍និងនិងអតីតយុទ្ធជននៅក្នុងខេត្តតាកែវរសៀលថ្ងៃសៅរ៍ ទី ១៦ ខែ កុម្ភៈ: ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីគុណសម្បត្តិចំពោះបងប្អូនមន្ត្រីរាជការចូលនិវត្តន៍និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានបូជាឈាមស្រស់សាច់ស្រស់ក្នុងការការពារប្រទេសឲ្យមានសុខសន្តិភាពនិងរួមចំណែកកសាងសង្គមជាតិអោយមានការរីកចម្រើន ហើយបើគ្មានបងប្អូនមន្ត្រីរាជកាចូលនិវត្តន៍ជាពិសេសបងប្អូនអតីតយុទ្ធជនចូលរួមការពារប្រទេសនិងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ប្រទេសយើងក៏មិនអាចមានសុខសន្តិភាពនិងមានការរីកចម្រើនដូចបច្ចុប្បន្ននេះដែរ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងការដឹងគុណ និងកោតសរសើរ ចំពោះមន្ត្រីរាជការចូលនិវត្តន៍និងអតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារ បម្រើជាតិមាតុភូមិ ស្ទើរពេញមួយជីវិតរបស់ខ្លួន ដោយមិនខ្លាចនឿយហត់...
ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានណែនាំដល់សមាជិកបក្សនៅគ្រប់មូលដ្ឋានភូមិសង្កាត់ក្នុងក្រុងបូកគោឲ្យបង្កើនសកម្មភាពអនុវត្តការងារតាមគោលការណ៍ណែនាំរបស់បក្ស ឲ្យបានល្អប្រសើរ ពិសេសត្រូវខិតខំពង្រីកសមាជិកថ្មីឲ្យបានកាន់តែច្រើន ដើម្បីធានាថា គណបក្សប្រជាជននៅតែបន្តយកជ័យជម្នះនៅគ្រប់សមរភូមិ នៃការបោះឆ្នោត នាពេលខាងមុខ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំគណបក្សក្រុងបូកគោ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ដួង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានមានប្រសាសន៍ថា ផ្អែកតាមស្ថិតិរបស់ គជប ឆ្នាំ២០២៤ ក្រុងបូកគោមានពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប ១៥...
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងភ្ញៀវអន្តរជាតិ បានកោតសរសើរពីការរៀបចំផ្លូវថ្មើរជើងថ្មី (Walk street) នៅមុខព្រះបរមរាជវាំង ដែលបង្ហាញថាកម្ពុជាមានសោភ័ណភាពទាក់ទាញ និងជាប្រទេសជឿនលឿន។ ស្របពេលសាលារាជធានីភ្នំពេញដាក់ឱ្យអនុវត្តសាកល្បងផ្លូវថ្មើរជើងថ្មី (Walk street) ចូលដល់សប្តាហ៍ទី៣។ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ បាននាំគ្នាដើរកម្សាន្តជួបជុំលក្ខណៈគ្រួសារ និងមិត្តភក្តិយ៉ាងច្រើនកុះករនៅចំណុចមុខព្រះបរមរាជវាំងរហូតដល់តីរវិថីព្រះស៊ីសុវត្ថិ។ ក្រុមយុវតីដែលនាំគ្នាដើរកម្សាន្ត និងទស្សនារៀងរាល់ថ្ងៃចុងសប្តាហ៍ លើកឡើងថា ការដាក់ប្រើប្រាស់ផ្លូវថ្មើរជើងថ្មី (Walk street) ពិតជាទាក់ទាញឱ្យភ្ញៀវជាតិ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារចលនាស្រ្តីស្រុកពញាឭ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឭ។ នៅក្នុងឱកាសឱឡារិកនោះ សម្តេចរដ្ឋសភាធិបតី បាននាំពាំការផ្តំាផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទំាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត និងលោកជំទាវបណ្ឌិត...
ចំនួនអ្នកស្លាប់ក្នុងអំឡុងពេលប្រជ្រៀតជាន់គ្នានៅស្ថានីយ៍រថភ្លើងក្នុងរដ្ឋធានីប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃសៅរ៍ ១៥ កុម្ភៈ បានកើនឡើងដល់១៨នាក់ នៅពេលហ្វូងមនុស្សកំពុងឡើងជិះរថភ្លើងទៅកាន់កន្លែងជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក។ ពិធីបុណ្យសាសនាហិណ្ឌូ មហា កុម្ភ មេឡា (Maha Kumbh mela) បានទាក់ទាញហិណ្ឌូសាសនិករាប់សិបលាននាក់រៀងរាល់ ១២ ឆ្នាំម្ដងទៅកាន់ភាគខាងជើងទីក្រុង Prayagraj ហើយមានប្រវត្តិនៃគ្រោះមហន្តរាយទាក់ទងនឹងហ្វូងមនុស្ស រួមទាំងហេតុការណ៍មួយកាលពីខែមុននៅពេលមនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ក្នុងការប្រជ្រៀតជាន់គ្នាមួយទៀតនៅឯចំណុចប្រសព្វដ៏បរិសុទ្ធនៃ ទន្លេ គង្គារ (Gange) ទន្លេ Yamuna និងទន្លេ Saraswati ។...
លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍ថា សេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែជាមួយទីក្រុងវ៉ាស៊ីនតោន មិនមានបទប្បញ្ញត្តិសន្តិសុខដែលទីក្រុង Kyiv ត្រូវការទេ ហើយប្រភពចំនួនបីបាននិយាយថា សហរដ្ឋអាមេរិកបានស្នើរសុំកាន់កាប់៥០% នៃរ៉ែសំខាន់ៗរបស់អ៊ុយក្រែន។ ការចរចានេះបង្ហាញពីដែនទឹកការទូតដ៏គ្រោះថ្នាក់ ដែលមេដឹកនាំអ៊ុយក្រែនត្រូវតែធ្វើនាវាចរណ៍ ខណៈលោកស្វែងរកការឈ្នះការគាំទ្រពីលោក Donald Trump និងការធានាសន្តិសុខក្រោយសង្គ្រាម ទន្ទឹមប្រធានាធិបតីអាមេរិកជំរុញឱ្យបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។ ប្រភពពីរដឹងពីបញ្ហានេះបាននិយាយថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀងមួយក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃពុធ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៨ ករណី មានជនសង្ស័យចំនួន ២១៥ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣៩ នាក់ ដែលពាក់ព័ន្ធនឹងបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយចេតនា និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត”។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច...