ព័ត៌មាន
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គិតចាប់ពីម៉ោង១៧ល្ងាចថ្ងៃទី២១ធ្នូ ដល់ម៉ោង ១២ព្រឹកថ្ងៃទី២២ធ្នូ ២០២៥
ក្រសួងការពារជាតិកម្ពុជា បង្ហាញពីស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ។
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១៩:៣៥នាទី យោធាថៃបានបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ១៩:៥៥នាទី យោធាថៃបានបាញ់ផ្លោង, ប្រើប្រាស់រថក្រោះបាញ់បុក និងកាំភ្លើងយន្តលើរថក្រោះចូលភូមិសាស្ត្រជាំតែ។
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ៥:០០នាទី ដល់ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ រថក្រោះ កាំភ្លើងដៃ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ៧:០០នាទី ដល់ម៉ោង ៨:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់។
– ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ DTI-2 កាំភ្លើងធំផ្លោងពីចម្ងាយ, កាំភ្លើងត្បាល់ និងដ្រូនជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបានផ្លោងចូលភូមិសាស្ត្រគោល៨, តាថាវ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់យ៉ាងគំហុក។
មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន