អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងថា ឯកឧត្តមនឹងធ្វើការផ្សព្វផ្សាយ និងណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋឡាវ ឲ្យមកដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ បន្ទាប់ពីឯកឧត្តមមើលឃើញថា ខេត្តដែលជាប់នឹងដែនសមុទ្ររបស់កម្ពុជាមួយនេះមានសក្តានុពលទេសចរណ៍ច្រើន មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ក្រោយបញ្ចប់ទស្សនកិច្ចនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ខាំបៃ ដាំឡាត់ បាន...
ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលទេសចរអាចផ្លាស់ប្ដូរបរិយាកាសដោយចូលទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សាបក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ សូមអរគុណ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា
ជាការដាស់តឿន ដ៏ដូចជាការបន្តក្រើនរំលឹក លោកជា ខេមា អភិបាលខណ្ឌដូនពេញ បានណែនាំដល់មន្ត្រីរដ្ឋបាល នៅក្រោមឱវាទទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីចាប់ដៃរួមការងារគ្នាបម្រើដល់ផលប្រយោជន៍ប្រជា និងសង្គមជាតិឱ្យបានប្រសើរ ។ ការណែនាំរបស់លោកអភិបាលខណ្ឌ ថ្លែងឡើង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តការងារកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយះពេល ៣ឆ្នាំ (ឆ្នាំ២០២១-២០២៣) និងឆមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌដូនពេញ...
កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំងគិតមកដល់សប្ដាហ៍ទី២៧ ឆ្នាំ២០២៤នេះ មានអ្នកជំងឺគ្រុនឈាមកើតឡើងចំនួន១៣៤ករណី បើធៀបទៅនឹងឆ្នាំ២០២៣មានតែ១២៤ករណីប៉ុណ្ណោះ ក្នុងនោះមិនមានអ្នកគ្រុនឈាមជាមនុស្សចាស់នោះទេ ។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបន្តទៀតថា៖ ទោះបីនៅសប្ដាហ៍ទី២៧ ឆ្នាំ២០២៤នេះ ក្នុងខេត្តកំពង់ឆ្នាំង បានរាលដាលជម្ងឺគ្រុនឈាមជាងឆ្នាំ២០២៣ចំនួន១០ករណីក្តី ក៏ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជម្ងឺគ្រុនឈាមនៅឡើយទេ។ កត្តាទប់ស្កាត់បានទាំងនេះ ដោយសារតែមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្នុងករណីប្រជាពលរដ្ឋឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហាសុខភាពដល់អ្នកទទួលទាន សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង ឬតាម CCF Complain App មកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ដោយផ្ទាល់ ដើម្បីចាត់វិធានការណ៍តាមច្បាប់។ ការលើកឡើងខាងលើនេះរបស់អគ្គនាយកដ្ឋាន ក.ប.ប. ធ្វើឡើងក្រោយមន្រ្តីជំនាញ នៃនាយកដ្ឋានមន្ទីរពិសោធន៍ នាយកដ្ឋានកិច្ចការបច្ចេកទេស និងសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហកាជាមួយគណៈកម្មាធិការផ្សារអូឡាំពិក...
មន្ត្រីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងជួសជុលកុលាលភាជន៍ និងរៀបចំពិព័រណ៍ឡើងវិញនៅក្នុងសារមនី្ទរភូមិស្នាយ ស្ថិតក្នុងភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទូទៅធ្វើកិច្ចការអភិរក្ស និងជួសជុលកុលាលភាជន៍ រួមទាំងការបង្ហាត់បង្រៀន បណ្តុះបណ្តាលដល់និសិ្សត មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមន្រី្តនៅតាមមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី...
គ្រឹះស្ថានសិក្សារដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានចាប់ផ្ដើមអនុវត្តការបង្រៀនភាសាចិនដល់សិស្សរបស់ខ្លួន ខណៈការសិក្សាភាសាចិន នេះជាការសិក្សាក្នុងម៉ោងសិក្សាភាសាបរទេស ដែលសាលាផ្ដល់ជូនជាជម្រើសបន្ថែម ដើម្បីបង្កើនសមត្ថភាពសិក្សាភាសារបស់សិស្ស។ កម្មវិធីសិក្សារដ្ឋ បានកំណត់ភាសាអង់គ្លេស និងភាសាបារាំង ជាភាសាបរទេស ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចូលក្នុងកម្មវិធីសិក្សា។ ភាសាបរទេសទាំងពីរនេះ គឺមានបង្រៀនសម្រាប់សិស្សចាប់ពីថ្នាក់ទី ៤ឡើងទៅ។ ទន្ទឹមនឹងមានការបង្រៀនភាសាអង់គ្លេស និងភាសាបារាំងនេះ គ្រឹះស្ថានសិក្សារដ្ឋមួយចំនួន ក៏បានអនុវត្តការសិក្សាភាសាចិន ជាជម្រើសបន្ថែមសម្រាប់សិស្សរបស់ខ្លួនផងដែរ។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ...
សិស្សានុសិស្សជាច្រើន នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានមកយកកូនឈើ និងសិក្សាស្វែងយល់ បន្ថែមពីសារសំខាន់នៃព្រៃឈើ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ នៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ ។សិស្សានុសិស្ស បានប្រាប់BTVថា ពេលចូលរួមក្នុងពិព័រណ៍ «ពន្លកបៃតង» បានស្គាល់ឈ្មោះដើម ប្លែកៗដែលពីមុនមកពួកគេមិនដែលបានស្គាល់ បានឃើញ និងទទួលបានចំណេះដឹងជាច្រើនពីសារសំ ខាន់នៃព្រៃឈើ និងសត្វព្រៃ ដែលមន្រ្តីជំនាញបានរៀបរាប់ប្រាប់ ។...
កណ្ដាល៖ មន្ត្រីមន្ទីរបរិស្ថានខេត្តកណ្ដាល អាជ្ញាធរមូលដ្ឋាន និងអង្គការសំអាតទន្លេសមុទ្រ បានបន្តយុទ្ធនាការសំអាតសំរាមនៅតាមទន្លេ ដើម្បីកុំឲ្យប្រភពទឹកបន្តមានជាតិពុល បង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ខណៈសំណល់ប្លាស្ទិក ជាដើមចមដ៏គ្រោះថ្នាក់បំផុតមួយ លើការបំពុលទឹក ។ ក្នុងពេលធ្វើយុទ្ធនាការផ្សព្វផ្សាយការថែទំាបរិស្ថានសម្រាប់សាលា និងសហគមន៍មានភូមិសាស្រ្តជាប់ទន្លេ ដើម្បីបញ្ជៀសការបំពុលទន្លេ បន្តក្រោមបេសកកម្មសំអាតទន្លេរយ:ពេល ៥ឆ្នាំ ឧបត្ថម្ភដោយក្រុមហ៊ុន Leader Energy Group Berhad នៅត្រង់តំបន់ទន្លេសាប ភូមិព្រែកល្វា ឃុំពញាឮ ជិតវត្តពាមសត្ថរាម កាលពីថ្ងៃទី១១...
៦ខែដើមឆ្នាំ២០២៤ ផលិតផលភាពយន្តកម្ពុជា បាននាំចេញទៅចាក់បញ្ចាំងនៅបរទេស ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោក បន្តថា ស្ថានភាពបច្ចុប្បន្ន លើវិស័យឧស្សាហកម្មភាពយន្ត ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ផលិតផលភាពយន្ត ដែលផលិតឡើងដោយផលិតករ បានចាក់បញ្ចាំងនៅតាមរោងភាពយន្ត មានចំនួន២០ចំណងជើង...