រតនគិរី ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តផែនការសកម្មភាព ឆ្នាំ២០២៥ នៃក្រុមគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាប្រចាំខេត្តរតនគិរី, នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំខេត្តរតនគិរី។...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ឪពុកម្តាយគ្រប់រូប តែងតែលើកឡើងថា “ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន ហើយត្រូវប្រកាន់ខ្ជាប់ “ទស្សនវិជ្ជមានសម្រាប់ខ្លួន, ទស្សនវិជ្ជមានសម្រាប់ជាតិ និងទស្សនវិជ្ជមានសម្រាប់យើងទាំងអស់គ្នា»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣...
គណៈកម្មាធិការសម្របសម្រួលការងារយន្តការវេទិការបស់រាជរដ្ឋាភិបាល-ផ្នែកឯកជន បើកកិច្ចប្រជុំលើយន្តការវេទិកាវិស័យរដ្ឋ-ឯកជន ក្នុងការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា, វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំខាន់ៗ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក. និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ.ស.រ.ជ នៅចុងសប្តាហ៍កន្លងមកនេះ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ គ.ស.រ.ជ. ក្នុងគោលបំណងសំខាន់ៗរួមមាន៖ ពិនិត្យលើវឌ្ឍនភាពការងាររបស់ ក.អ.ក....
នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្តេជ្ញាយកគំរូវីរភាពនៃការអនុវត្ត នយោបាយឈ្នះ ឈ្នះ ដើម្បីធានានូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយូរអង្វែងជូនជាតិ។ ខណៈកម្ពុជា នឹងប្រារព្ធទិវាសន្តិភាព លើកទី២៦ នាថ្ងៃទី២៩ ខែធ្នូ នេះ នាយទាហាន ពលទា ហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានសម្តែងការដឹងគុណចំពោះការដឹកនាំ និងលះបង់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បិតាស្ថាបនិកសន្តិភាព អគ្គមគ្គទេសក៍ឯក...
បច្ចុប្បន្ននេះ ស្ពានស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ត្រូវបានអនុញ្ញាត្តិឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ប៉ុន្តែមិនទាំងស្រុងនោះទេ ពោលគឺតាមផ្នែកខ្លះៗ ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ ខណះក្រុមការងារបច្ចេកទេសជំនាញ ក៏កំពុងបន្តពន្លឿនការយកចិត្តទុកដាក់ ក្នុងការសាងសង់ ។ ការអនុញ្ញាត្តិឱ្យប្រើប្រាស់បណ្តោះអាសន្ននោះ គឺសម្រាប់តែលំហូរចរាចរណ៍ ធ្វើដំណើរទិសដៅមកពីមហាវិថីព្រះមុនីវង្ស ឡើងទៅកាន់ស្ពានអាកាសជាន់ទី១ បន្តឆ្ពោះសំដៅទៅមហាវិថីកងយោធពលខេមរភូមិន្ទ ( 271 ) និងមួយទិសទៀតឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់ ដោយផ្នែកជាច្រើនទៀត មិនទាន់អនុញ្ញាត្តិឱ្យប្រើប្រាស់នៅឡើយនោះទេ ។ ប្រជាពលរដ្ឋអ្នកដំណើរបានបង្ហាញភាពរីករាយពេលបានប្រើប្រាស់សម្មទ្ធិផលថ្មីខាងលើនេះ ដោយស្ពានអាកាសនេះ...
យុវជនជាបញ្ញវន្ត គាំទ្រឲ្យមានច្បាប់ដាក់បញ្ចូល ក្រុមពួកឧទ្ទាមក្រៅច្បាប់ ជាប្រភេទក្រុមភារករ ព្រោះសកម្មភាពពួកជ្រុលនិយមទាំងអស់នោះ មានចេតនាអាក្រក់បង្កសង្គ្រាម និងបំផ្លាញសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក តាមរយៈការបូជានូវសាច់ស្រស់ឈាមស្រស់ របស់យុទ្ធជនអ្នកស្នេហាជាតិ ។ ក្រុមយុវជន លើកឡើងថា ពួកគេបានដឹងពីសកម្មភាព និងទង្វើររបស់ក្រុមនិយមជ្រុលក្រៅប្រទេស ដែលបានញុះញង់ អុចអាលប្រជាពលរដ្ឋឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា ដែលសកម្មភាពបែបនេះ ពួកគេបានប្រឆាំង និងបដិសេធជាដាច់ខាត ហើយមិនចង់ឲ្យមាននៅក្នុងទឹកដីកម្ពុជានោះទេ ។ ពួកគេបានបន្តថា សម្រាប់យុទ្ធនាការរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់...
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិនគ្រោងទំលាក់ទុនវិនិយោគប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ។ ការលើកឡើងនេះ ក្នុងអំឡុងពេលឯកឧត្តមដឹកនាំប្រតិភូខេត្តចូលរួមទស្សនកិច្ចក្រុមហ៊ុនAgile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុង ហុងកុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីអ្នកវិនិយោគិនជាតិនិងអន្តរជាតិជាច្រើនរូប ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គម្រោងរបស់ក្រុមហ៊ុននៅទីក្រុងហុងកុងនេះ គឺវិនិយោគទៅលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំ ពោះជ័យលាភីសិស្សដែលទទួលបាននិទ្ទេស«A» ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានផ្តាំផ្ញើថាសូមកុំទាន់ មានមោទនភាពខ្លាំងពេកចំពោះជោគជ័យនេះ ត្រូវខិតខំឱ្យកាន់តែខ្លាំងតទៅមុខទៀត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកតដ្ឋមន្ត្រី ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស «A» ជាងពីរពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ បានមាន ប្រសាសន៍ថា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាជាថ្មីម្តងទៀត ឱ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់រាជធានី-ខេត្តទាំងអស់បន្តបង្រ្កាបក្រុមក្មេងទំនើងឲ្យអស់ ជាពិសេសគឺក្រុមកាប់ចាក់តែម្តង ដោយពួកគេទាំងនេះ នៅតែបង្ករអសន្តិសុខសង្គម និងបង្ករគ្រោះថ្នាក់ដល់ភ្ញៀវជាតិ និងអន្តរជាតិជាដើមនោះ។ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្រ្តី សូមបញ្ជាទៅអភិបាល...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានគម្រោងណាមួយដាក់ភាសាប្រទេសដទៃ ជាពិសេសគឺភាសាវៀតណាមតែម្តង បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ ដូចការឃោសនារបស់ជនអគតិមួយចំនួននោះឡើយ។ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ បានថ្លែងថា ប៉ុន្មានថ្ងៃមកនេះ មានបុគ្គលមួយចំនួនតូច...