ភ្នំពេញ ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ទៅតាមការគ្រោងទុក និងមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់។ ដើម្បីឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ មានភាពរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញបានបន្តរៀបចំកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនៈភាពនៃគម្រោងនេះ ខណៈដែលគម្រោងនេះនឹងមានមហាជនចូលរួមប្រមាណជាង៥ម៉ឺននាក់។ កិច្ចប្រជុំពីវឌ្ឍនៈភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា...
ភ្នំពេញ ៖ សិល្បៈគំនូរឌីជីថល គឺជាទម្រង់សិល្បៈថ្មី និងទាន់សម័យបច្ចេកវិទ្យា នៃសង្គមឌីជីថល និងទីផ្សារ និងបង្ហាញឱ្យឃើញពីគំនិតច្នៃ ប្រឌិតបង្កើតថ្មីក្នុងសិល្បៈគំនូរទំនើបឌីជីថល សិល្បៈវប្បធម៌ សិប្បកម្ម ប្រពៃណី និងជាការលើកតម្លៃមរតកវប្បធម៌របស់អ្នកស្រុកជាតិ ដើម។ ឯកឧត្តម ខឹម ចន្ថា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងក្នុងឱកាស «ពិធីប្រគល់ពានរង្វាន់ជ័យលាភី សិល្បៈគំនូរឌីជីថល ក្រោមប្រធានបទ “សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព” នៅថ្ងៃទី ២២...
ស្វាយរៀង ៖ សាលាដំបូងខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យច្បាប់ឆ្នាំ២០២៤ និងពិភាក្សាទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំគុជស្វាយព្រៃ សង្កាត់សង្ឃ័រ ក្រុងនិងខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀងនិងលោកឡេ ហ្វុកយុង ប្រធានតុលាការប្រជាជនខេត្តឡុងអាន (វៀតណាម) ។ តាមសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង...
ត្បូងឃ្មុំ ៖ បារាសការពារផ្លូវមួយកន្លែងស្ថិតនៅភូមិប្រស្រែលើ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ មានអាជ្ញាធរក្រុង និងមន្ទីអភិវឌ្ឍន៍ជនបទ បានសម្រេចដក់ពីកន្លែងចាស់ នៅដើមផ្លូវថយទៅដាក់កន្លែងថ្មីចម្ងាយប្រម៉ាណ ៣០០ ម៉ែត្រ ដើម្បីផ្គាប់ចិត្តថៅកែរោងចក្រកែឆ្នៃដំឡូងមីមួយកន្លែង ពោលគឺងាយស្រួលឳ្យរថយន្តធំៗដឹកដំឡូងចេញចូលរោងចក្រមួយនេះមានភាពងាយស្រួលបើទោះបីប្រជាជនភាគច្រើននៅក្នុងភូមិ ប្រស្រែលើ មិនគាំទ្រក៏ដោយ ។ លោក សរ គួន ប្រធានភូមិប្រស្រែលើ មានប្រសាសន៍ឳ្យដឹងថា ការដក់បារាសការពារផ្លូវដាក់ចូលមកក្នុងបែបនេះគឺដើម្បីឳ្យឡានដឹកដំឡូងចេញចូលបានស្រួល ខណៈការធ្វើបែបនេះគឺប្រជាជនភាគច្រើនមិនគាំទ្រនោះទេ ។...
ភ្នំពេញ៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គសុក្រឹតការស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ដល់អធិការការងារសរុបចំនួន២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គបណ្ដុះបណ្ដាលនេះ មានរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៨ រួមមាន៖ (១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំសន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមនិយោជក សហជីព អង្គការអន្តរជាតិខាងការងារ ម្ចាស់ម៉ាក ស្ថានទូតបរទេស និងអ្នកសិក្សាស្រាវជ្រាវចំនួនជិត ១០០នាក់ នៅរាជធានីភ្នំពេញ។ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៣ ខែធ្នូនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា...
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអៈអាងថា សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត ជាអន្តាគមន៍គន្លឹះមួយ ដែលក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តន៍តាំងពីឆ្នាំ២០០៩។ ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះក្នុងពិធីបើក“សិក្ខាសាលាពិគ្រោះយោបល់ស្តីពីឧបករណ៍វាយតម្លៃកម្រិតស្រាល នៃសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត” ដែលរៀបចំដោយផែ្នកបណ្តុះបណ្តាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានការគាំទ្រពីអង្គការ UNFPA, KOFIH, USADI-EQHA2,...
សៀមរាប៖ ស្ថាប័នប្រឆាំងអំពើជួញដូរមនុស្ស នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស ។ ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ វៀតណាម ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្ស មានប្រសាសន៍ថា បទល្មើសជួញដូរមនុស្ស...
នៅថ្ងៃទី២៣ ខែធ្នូនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង រថយន្តប្រមូលសំរាមចំនួន១០គ្រឿង» សម្រាប់គម្រោងប្រើប្រាស់ដឹកសំរាម គាំទ្រយុទ្ធនាការស្អាត តាមក្រុង ស្រុកចំនួន ១០ ក្នុងខេត្តចំនួន៧នៅកម្ពុជា។ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត ថ្លែងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ...