កីឡា
ប្រកួតគុនខ្មែរវិលជុំ ឆ្ពោះទៅស៊ីហ្គេម ឈានដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ
ព្រឹត្តិការណ៍ប្រកួតគុនខ្មែរវិលជុំសន្សំពិន្ទុក្នុងពូល ដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរកម្ពុជា បានឈានដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ នាព្រឹកថ្ងៃសៅរ៍ទី០២…
ព្រឹត្តិការណ៍ប្រកួតគុនខ្មែរវិលជុំសន្សំពិន្ទុក្នុងពូល ដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរកម្ពុជា បានឈានដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ នាព្រឹកថ្ងៃសៅរ៍ទី០២ឧសភា២០២០ នៅលើសង្វៀនបិទទ្វារទូរទស្សន៍បាយ័នស្ទឹងមានជ័យ។
សម្រាប់ការប្រកួតពាក់កណ្តាលផ្ដាច់ព្រ័ត្រនេះ ម៉ិល សារុន អ្នកប្រដាល់ក្លឹបអាណាចក្រគុនខ្មែរ ត្រូវជួបប្រកួតជាមួយថាន់ ប៊ុនរ៉ុង អ្នកប្រដាល់សមាគមប្រដាល់ក្រសួងការពារជាតិ ហើយមួយគូទៀតនោះ ប៊ុន សុភុត អ្នកប្រដាល់ក្លឹបអេភូថងកីឡា ជួបជាមួយ អេលីត ឡុងឡី អ្នកប្រដាល់ក្លិបប៉ែនកាក់គុនខ្មែរ។
ម៉ិល សារុន គេជាប់លេខ១ក្នុងជម្រុះវិលជុំសន្សំពិន្ទុពូលB ឯ ថាន់ ប៊ុនរ៉ុង គេជាប់លេខ២ពូលA ក្នុងជម្រុះវិលជុំសន្សំពិន្ទុ ហើយសម្រាប់ប៊ុន សុភុត គេជាប់លេខ១ក្នុងជម្រុះវិលជុំសន្សំពិន្ទុពូលA និង អេលីត ឡុងឡី គេជាប់លេខ២ក្នុងជម្រុះវិលជុំសន្សំពិន្ទុពូលB ។
សូមបញ្ជាក់ឲ្យដឹងថា ក្នុងរូបមន្តនៃការប្រកួតគុនខ្មែរវិលជុំសន្សំពិន្ទុក្នុងពូលដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣នេះ គឺកីឡាករម្នាក់ៗ ត្រូវប្រកួតជម្រុះសន្សំពិន្ទុក្នុងពូលនីមួយៗ ដែលមាន៣ប្រកួតម្នាក់ ហើយជ្រើសរើសយកអ្នកលេខ១ និងលេខ២ ក្នុងពូលទាំងពីរ ទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រដោយលេខ១ពូលA ជួបជាមួយនឹងលេខ២ពូលB ហើយអ្នកដែលឈ្នះ ត្រូវជួបអ្នកឈ្នះនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមចំណាត់ថ្នាក់លេខ១ និងអ្នកចាញ់ជួបអ្នកចាញ់ដណ្ដើមចំណាត់ថ្នាក់លេខ ៣។
ម៉ិល សារុន លេខ១ពូលB ក្នុងការប្រកួតជម្រុះ៣ជុំ គឺឈ្នះទាំង៣ជុំ បាន៩ពិន្ទុ ហើយថាន់ ប៊ុនរ៉ុង លេខ២ពូលA ក្នុងជម្រុះ៣ប្រកួតដូចគ្នា គេវាយឈ្នះពីរប្រកួតនិងចាញ់មួយប្រកួត បាន៧ពិន្ទុ។ចំណែក ប៊ុន សុភុត លេខ១ពូលA វិញ ក្នុងការប្រកួត៣ជុំកន្លងមក វាយឈ្នះទាំង៣ជុំ បាន៩ពិន្ទុ ហើយ អេលីត ឡុងឡី លេខ២ពូលB ក្នុងជម្រុះ៣ជុំក្នុងពូលដូចគ្នា គេវាយឈ្នះ២ប្រកួត និងចាញ់១ប្រកួត បាន៧ពិន្ទុ។
ចាំមើល រវាងអ្នកប្រដាល់ទាំង៤រូប ជួបប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនេះ តើនរណានឹងឈ្នះ បានឡើងទៅផ្តាច់ព្រ័ត្រដណ្តើមចំណាត់ថ្នាក់លេខ១ ដែលទទួលបានរង្វាន់ទឹកប្រាក់ចំនួន ៣ ០០០ ដុល្លារអាម៉េរិកនោះ។ ចំពោះការប្រកួតក្រៅពីព្រឹត្តិការណ៍ប្រកួតគុនខ្មែរវិលជុំសន្សំពិន្ទុនេះ គង់ សំបូរ អ្នកប្រដាល់ក្លឹបគោព្រៃគុនខ្មែរ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ ចាន់ ប៊ុនលាភ ប្រដាល់ក្លឹបនិរោធមានជ័យ ក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ហើយ ឡុង សំណាង ក្លឹបវិបុលដារិទ្ធពោធិសែនជ័យ ជួបប្រកួតជាមួយ ប្រាក់ឌីណា ក្លឹបតាឯកដំបងដែកមានរិទ្ធ ក្នុងទម្ងន់៦០គីឡូក្រាម៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ




