កីឡា
លី រិទ្ធី អាចបង្ក្រាប ហេង វិឆ័យ បានឬអត់? ក្នុងជំនួបលើសង្វៀនបិទទ្វារបាយ័នស្ទឹងមានជ័យព្រឹកថ្ងៃអាទិត្យនេះ
លី រិទ្ធី អ្នកប្រដាល់ស្រករក្រោយក្លិបមីស្ទ័រលីគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ហេង វិឆ័យ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ …
លី រិទ្ធី អ្នកប្រដាល់ស្រករក្រោយក្លិបមីស្ទ័រលីគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ហេង វិឆ័យ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ នៅលើសង្វៀនបិទទ្វារ Cambodia Beer បាយ័នស្ទឹងមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ។
សម្រាប់ការផ្គូផ្គងនេះ គូប្រកួតរបស់លី រិទ្ធី គឺជាអ្នកប្រដាល់ជើងចាស់តែមិនមានឈ្មោះល្បី និងមានប្រជាប្រិយភាពនោះទេ។ សម្រាប់ការប្រកួតលើកនេះ ហេង វិឆ័យ ប្រកួតក្នុងទម្ងន់៧០គីឡូក្រាម។
លី រិទ្ធី គេជាអ្នកប្រដាល់ស្រករក្រោយ ធ្លាប់ប៉ះប្រកួតជាមួយថៃប៉ុន្មាននាក់ហើយ តែលើកនេះជួបហេង វិឆ័យ មិនដឹងថាទៅរួចជាមួយ វិឆ័យ បានឬអត់នោះទេ?។ ប៉ុន្តែយ៉ាងណា រិទ្ធី គេមានចិត្តប្រដាល់ធំស៊ូចំពោះការប្រកួត។ អ្នកប្រដាល់ស្រករក្រោយរូបនេះ ខ្លាំងគួរសមដែរ ដែល ហេង វិឆ័យ មិនអាចមើលស្រាលបានឡើយ។
ទោះជាយ៉ាងណា រវាង លី រិទ្ធី និង ហេង វិឆ័យ នេះ គ្មាននរណាហ៊ានសន្និដ្ឋាន និងទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ បើទោះបីជា ហេង វិឆ័យ ស្គាល់រេញមុន រិទ្ធី ក៏ដោយនោះ។ ចាំមើល លី រិទ្ធី អាចបង្ក្រាប ហេង វិឆ័យ បានឬអត់ក្នុងជំនួបលើកដំបូងនេះ?។
ចំពោះ អៀប លីឆា អ្នកប្រដាល់ស្រករក្រោយក្លិបតាឯកដំបងដែកមានរិទ្ធ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ស្រករក្រោយដូចគ្នា ជឿន ណារ័ត្ន ក្លិបគោព្រៃគុនខ្មែរ ដោយប្រកួតក្នុងទម្ងន់៦០គ.ក្រ។ ចាំមើល រវាង អៀប លីឆា និង ជឿន ណារ័ត្ន តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នាលើកដំបូងនេះ?។
ជំនួបរវាងខ្មែរ និងខ្មែរដែរនោះ សាំង គីម អ្នកប្រដាល់ក្លិបអេភូថងកីឡា នឹងត្រូវជួបប្រកួតជាមួយ រ៉ាន់ សារ៉ាយ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៥១គីឡូក្រាម។ ហើយ ចាន់ សុខៃ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវជួបប្រកួតជាមួយពេជ្រ វិចិត្រ អ្នកប្រដាល់ក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម៕
សូមចុចអាន ៖ ioc មានគម្រោងរៀបចំកិច្ចប្រជុំស្តី2020 games តាមអនឡាញនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ
អត្ថបទ ៖ វិសិទ្ធ
ប្រភព៖ កម្ពុជាថ្មី
-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ