កីឡា
អ្នកលេងគុនខ្មែរ នី សុភី ត្រូវការបួនទឹកឈ្នះកីឡាករ ឆៃ សារ៉ា ការប្រកួតប្រគុនខ្មែរមិត្តភាព Kubota
(ភ្នំពេញ)៖ អ្នកប្រដាល់គុនខ្មែរ នី សុភី ឈ្នះកីឡាករឆៃ សារ៉ា ក្នុងការប្រកួតប្រកួតប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាពរបស់ក្រុមហ៊ុន Kubota ក្នុងប្រភេទទំងន់ ៦៧គីឡូក្រាម នៅស្ទូឌីយោបាយ័នស្ទឹងមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។
អ្នកលេងគុនខ្មែរ មកពីក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោកនេះ សម្រុកវាយគូប្រកួតក្នុងទឹកទី៤រហូតដល់អាជ្ញាកណ្តាលបញ្ឈប់ការប្រកួត ។
ចំនែកការប្រកួតផ្សេងទៀត កីឡាករ រិទ្ធ ដេវីត មកពីក្លិបអាណាចក្រគុនខ្មែរ ឈ្នះពិន្ទុកីឡាករ ណុំ សំអនរបស់ក្លិបរាជសីហ៍ខេត្តរតនៈគីរី។ តក់ សោភណ្ឌ កូនសិស្សលោកអេ ភូថង ឈ្នះកីឡាករ ធីម ទាន់ មកពីក្លិប រាជសីហ៍ខេត្តរតនៈគីរី ឡុញ វ៉ាន់ឌី មកពីក្លិបវិបុសដារិទ្ធិខណ្ឌពោធិ៍សែនជ័យ ចាញ់កីឡាករក្លិប អាណាចក្រគុនខ្មែរ ធី វ៉ារិទ្ធ។
ដោយឡែក កីឡាករមកពីក្លិបអេភូថងកីឡា មួយរូបទៀត ឌុន វ៉ុន ឈ្នះកីឡាករ ផល ដេវីត ក្លិបកុមារទេពមានរិទ្ធ ដោយពិន្ទុ៕
អត្ថបទ៖ គង់ ហួន
Photo៖ លឹម រ៉ាឌី
-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣


