កីឡា
ឈឿន ឆៃដែន អាចយកឈ្នះ រឿម វណ្ណះ បានឬអត់ ក្នុងការជួបគ្នាលើសង្វៀនខារ៉ាបាវបាយ័នស្ទឹងមានជ័យ
ចាន់ ស៊ីណាត ធ្លាក់ខ្លួនប្រកួតជាមួយ សយ សុខ
ឈឿន ឆៃដែន អ្នកប្រដាល់ជើងខ្លាំង នៃក្លិបថ្មគោលពោធិសែនជ័យ និង រឿម វណ្ណះ អ្នកប្រដាល់ជើងខ្លាំងសមាគមអប់រំកាយកីឡាស្រុកអន្លង់វែង នឹងត្រូវជួបប្រកួតគ្នា នាយប់ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើសង្វៀនបិទទ្វារខារ៉ាបាវបាយ័នស្ទឹងមានជ័យ។
ជើងខ្លាំង ឈឿន ឆៃដែន និង ជើងខ្លាំង រឿម វណ្ណះ ជួបគ្នាក្នុងប្រភេទទម្ងន់៦០គ.ក្រ។ រវាងអ្នកប្រដាល់ជើងខ្លាំងទាំងពីរនាក់នេះ ពួកគេទាំងពីរមិនធ្លាប់ប៉ះគ្នាម្តងណានៅឡើយទេកន្លងមក។
ហេតុនេះ សម្រាប់ការជួបប្រកួតគ្នាពេលនេះ មិនដឹងថាជើងខ្លាំង ឈឿន ឆៃដែន អាចយកឈ្នះជើងខ្លាំង រឿម វណ្ណះ បានដែរឬអត់នោះទេ? ព្រោះថា វណ្ណះ គេក៏មិនធម្មតាដែរ។
រឿម វណ្ណះ មិនអាចមើលស្រាលបានទេ ព្រោះគេជាជើងចាស់ និង ធ្លាប់មានឈ្មោះជាជើងខ្លាំង ហើយក៏ជាអ្នកប្រដាល់ដែលវាយខ្លាំង និងកាចផងដែរ។ ចាំមើល រវាង រឿម វណ្ណះ និង ឈឿន ឆៃដែន តើនរណាជាអ្នកឈ្នះ នៅក្នុងការជួបគ្នាលើកដំបូងនេះ?។
ចំពោះ ចាន់ ស៊ីណាត ដែលជាជើងខ្លាំង និងជាជើងចាស់ នៃក្លិបនិរោធមានជ័យ បានធ្លាក់ខ្លួនមកជួបប្រកួតជាមួយ សយ សុខ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យ។ អ្នកប្រដាល់ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។
ចាន់ ស៊ីណាត ទើបតែត្រូវ ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ ផ្តួលយកឈ្នះកាលពី២សប្ដាហ៍មុន។ ដោយសារតែវាយស្រុតធ្លាក់ចុះយ៉ាងនេះហើយ ទើបលើកនេះត្រូវគេផ្គូឲ្យជួប សយ សុខ ដែលពីមុនមិនមែនជាដៃគូជាមួយគេនោះទេ។ តែយ៉ាងណា ស៊ីណាត លើកនេះក៏មិនអាចមើលងាយ សយសុខ នោះដែរ។ ត្បិត សយ សុខ គេបានផ្តួលអ្នកប្រដាល់ខ្លាំងៗអស់ច្រើននាក់ហើយ។ ដូច្នេះ ស៊ីណាត មិនអាចមើលងាយ សយ សុខ បានឡើយ។ ចាំមើល តើនរណាឈ្នះ?។
ភួង ពិសិដ្ឋ អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ថាន់ ប៊ុនរ៉ុង អ្នកប្រដាល់ជំនាន់ក្រោយ នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ដោយជួបគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ចំណែក ថុល ពេជ្រ ក្លិបរាជសីហ៍ខេត្តរតនគិរី ជួបប្រកួតជាមួយ ពេជ្រ សុវណ្ណឆៃ ក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ ក្នុងទម្ងន់៥៤គីឡូក្រាម ហើយ រិន វិបុល ក្លិបកងពលតូចលេខ៣១ ជួបប្រកួតជាមួយ ខ្នើន សុខលីម ក្លិបមជ្ឈមណ្ឌលអ្នកប្រយុទ្ធ ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម៕
អត្ថបទ ៖ វិសិទ្ធ
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា

