កីឡា
កីឡាករ សូត្រ វាសនា និងចាន់ ស៊ីណា សុទ្ធតែឈ្នះរៀងៗខ្លួនការប្រកួតសង្វៀនខារ៉ាបាវ
(ភ្នំពេញ)៖ សូត្រ វាសនា អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក បានយកឈ្នះពិន្ទុលើកីឡាករ រឿម វណ្ណៈ របស់សមាគមអប់រំកាយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងការប្រកួតមិត្តភាពជាតិ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ សង្វៀងទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។
ថ្ងៃជាមួយគ្នានេះដែរកីឡាករ សយ សុខ មកពីក្លិប វិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ចាញ់ពិន្ទុ កីឡាករក្លិប និរោធន៍មានជ័យ ចាន់ ស៊ីណាត។ ចំនែក កីឡាករ រិន វិបុស ក្លិបកងពលតូចលេខ៣១ ផ្តួលកីឡាករ ខ្មើន សុខលីម មកពីក្លិបមជ្ឈមណ្ឌលអ្នកប្រយុទ្ធឱ្យបោះបង់ការប្រកួត ត្រឹមទឹកទី២។
រីឯកីឡាករ ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ ឈ្នះពិន្ទុ កីឡាករ ថាន់ ប៊ុនរ៉ុង សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ។ សម្រាប់គូចុងក្រោយកីឡាករ ថុល ពេជ្រ ក្លិបរាជសីហ៍ខេត្តរតៈគីរី ចាញ់ពិន្ទុ ពេជ្រសុវណ្ណឆៃ ក្លិបចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ៕
រូបតំណាង
អត្ថបទ៖ គង់ ហួន
រូបភាព៖ Ishikawa
-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣



