ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ចលនាមហាសាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី និងចង់ឃើញអនាគតប្រទេសជាតិមានការរីកចម្រើន។ តាមរយៈហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការកៀរគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ដោយឈរលើស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងចាត់តាំង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារ ជាមួយ ឯកឧត្តម លី កាន់ជៀ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ...
រដ្ឋ និងវិស័យឯកជន រៀបចំកិច្ចប្រជុំភាពជាដៃគូ លើផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីពិភាក្សា ដោះ ស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជននៅក្នុងសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញអភិវឌ្ឍន៍ការរីកចម្រើន ក្នុងវិស័យនេះ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុមការងារ “គ” និងឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅយប់ថ្ងៃទី២៦ ខែសីហានេះ បានសរសេរនៅលើបណ្ដាញសង្គមថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាន។ សម្ដេចតេជោមានប្រសាសន៍ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។ តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើងពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះទៅឲ្យវៀតណាមតើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ សម្ដេចតេជោបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។ សម្ដេចតេជោបានអំពាវនាវដល់ជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី៕
ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយបានទទួលថវិកាពីទីភ្នាក់ងារឧត្តមសិក្សានៃប្រទេសនិយាយភាសាបារាំងបានរៀបចំសិក្ខាសាលាមួយស្តីពី “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាព ” ក្នុងគោលបំណងលើកកម្ពស់ការសិក្សានិងការប្រើប្រាស់ភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការពង្រឹងសមត្ថភាពរបស់និស្សិតក្នុងការស្វែងរកការងារ និង ការអភិវឌ្ឍន៍គម្រោងសហគ្រិនផងដែរ។ “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាពនេះ ត្រូវបានប្រកាសបើកជាផ្លូវការដំណើរការនេះនៅវេលាថ្ងៃ ទី២៦ ខែ សីហា ឆ្នាំ២០២៤នេះតទៅនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង លោក អ៊ឹម ក្រាវង្ស ប្រធាននៃទីភ្នាក់ងារនៃប្រទេសប្រើប្រាស់ភាសាបារាំងប្រចាំប្រទេសកម្ពុជា ព្រម...
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំធ្វើកម្រាលផ្លូវថ្មើរជើង សម្រាប់ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់។ លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរមកថតរូបនៅបរិវេណស្រះទឹកនៃប្រាសាទអង្គរកាន់ងាយស្រួល រក្សាបាននូវសោភណ្ឌភាព ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ការពារកំណកដី ឬភក់ប្រឡាក់ជាប់ស្បែកជើងនាំទៅដល់ស្ពានហាល និងកាត់បន្ថយភាពសឹករិចរឹលរបស់ថ្មជាដើម។នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំកម្រាលផ្លូវដើរ...
ភ្នំពេញ៖ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទស្ដីពី “កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាងឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា តំណាងប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល...
ភ្នំពេញ៖ ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទាន ស.ស.យ.ក ២.០ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃ ២៤ ខែសីហា ឆ្នាំ ២០២៤ ។ នាឱកាសនោះ ឯកឧត្តមហ៊ុន ម៉ានី បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទានស.ស.យ.ក. ២.០ នេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ពីព្រោះជាឱកាសដែលថ្នាក់ដឹកនាំមកពីរចនាសម្ព័ន្ធ គ្រប់ជាន់ថ្នាក់របស់ ស.ស.យ.ក....
វគ្គបណ្ដុះបណ្ដាលលើមុខជំនាញ Applied Looker Studio សេវាកម្មសណ្ឋាគារ និងផ្សាដែក ក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញខេត្តត្រាតប្រទេសថៃ ដែលបានដំណើរការអស់រយៈពេល៥ ថ្ងៃកន្លងមកនេះ ត្រូវបានបិទបញ្ចប់ នៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រហ្មមង្គល វង្សប៊ុនហ្វូ នាយកវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញខេត្តត្រាតប្រទេសថៃ។ តាមរបាយការណ៍របស់លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃនេះ...
រដ្ឋមន្ដ្រីក្រសួងរ៉ែ និថាមពល ឯកឧត្ដម កែវ រតនៈ បានថ្លែងថា វិបត្តិអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត ហើយបណ្តាញថា មពលអាស៊ាន (APG) គឺជាជម្រើសជាក់ស្តែងមួយ សម្រាប់កាត់បន្ថយការបញ្ចេញកាបូនរបស់អាស៊ាន។ ឯកឧត្ដម កែវ រតនៈ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ប្រទេសអាស៊ាន Heads of ASEAN Power Utilities/Authorities (HAPUA) លើកទី៤០ នៅកម្ពុជា ដើម្បីពង្រឹងសមាហរណកម្ម...