ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអញ្ជើញជួបជាមួយលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សូមជម្រាបថា សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) គឺជាបណ្តាញក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីស មានសមាជិកចំនួន ៣៤ប្រទេស ក្នុងនោះ ៣១ប្រទេស...
ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចតេជោថា លោកជំទាវនឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ ក្នុងឱកាសជំនួបនេះសម្ដេចតេជោ...
មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបច្ចុប្បន្នកម្មលើកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh។ កម្មវិធីទូរស័ព្ទដៃ និងគេហទំព័រនេះ ជាបណ្តុំមាតិកាឌីជីថល សម្រាប់ការគាំទ្រដល់ការរៀនស៊ីជម្រៅ ការបង្រៀនពីចម្ងាយ ការផ្សព្វផ្សាយសៀវភៅសិក្សា ការពង្រឹងសមត្ថភាពអំណាន ការបំប៉នសមត្ថភាពត្រៀមប្រឡងបាក់ឌុប ការពង្រីកចំណាប់អារម្មណ៍លើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការធ្វើតេស្តសមត្ថភាព និង ការអនុវត្តក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត។ ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh គឺជាវេទិកាឌីជីថលមួយ ក្នុងចំណោមវេទិកាឌីជីថលដទៃទៀតរបស់ក្រសួងអប់រំ។ កម្មវិធីនិងគេហទំព័រនេះ...
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់វេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុតនៅក្នុងពិភពលោក ដែលវិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគជាមួយនឹងកម្មសិទ្ធបរទេស ១០០ ភាគរយ នៅក្នុងវិស័យភាគច្រើនដោយមិនមានលក្ខខណ្ឌតម្រូវឱ្យចូលរួមពីវិនិយោគិនក្នុងស្រុក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ភ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជននូវគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្ម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ច និងការធ្វើការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់...
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ដើម្បីគិតគូរពីភាពងាយស្រួល និងសុខុមាលភាពរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបរទេស រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាន់ខ្ពស់ចំនួនពីរ ដើម្បីពង្រឹងនូវធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខរបស់វិនិយោគិនទាំងអស់ដោយយកចិត្តទុកដាក់ស្ដាប់ទាំងអស់រាល់បញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ...
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសពង្រីកការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនពហុមធ្យោបាយ ប្រកបដោយភាពប្រកួតប្រជែង បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព បង្កើនផលិតភាពនៃការដាំដុះនៅ ភាគនិរតី ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឧស្សាហកម្ម និងការកែច្នៃនាំចេញនៅតាមតំបន់អមព្រែកជីកនោះជាដើម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល លើកឡើងនៅក្នុងពិធីផ្ទេរតំណែង ប្រធានគណបក្សខេត្តកណ្តាលខេត្តកណ្តាល នៅចុង សប្តាហ៍កន្លងមកថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ...
ម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុក បង្ហាញនូវអារម្ភណ៍សប្បាយរីករាយ បន្ទាប់ពីមានការគាំទ្រពីផ្សារទំនើបម៉ាក្រូ និងអតិថិជន របស់ផ្សារម៉ាក្រូ ដោយបានទិញនិងភ្លក្សនូវរសជាតិផលិតផលកែច្នៃក្នុងស្រុកស្ទើរគ្រប់ៗគ្នា និងរំពឹងថា នៅពេលខាងមុខប្រជាពលរដ្ឋខ្មែរ និងគាំទ្រផលិតផលខ្មែរទាំងអស់គ្នា។ ម្ចាស់សិប្បកម្មកែច្នៃនិងវេចខ្ចប់ផលិតផលក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ក្នុងវេទិកា ផ្គូផ្គងរវាងអ្នកផលិត-អ្នកទិញ គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ដែលរៀបចំនៅផ្សារម៉ាក្រូ ជ្រោយចង្វា ដែលបានបញ្ចប់នៅថ្ងៃម្សិលមិញនេះថា ពាក់ព័ន្ធការរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលនេះ ពួកគាត់តែងតែចូលរួមដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជាការផ្សព្វផ្សាយទៅដល់ប្រពលរដ្ឋដូចជា៖ បញ្ហាវេចខ្ចប់ គុណភាព និង...
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីភាពជាដៃគូសម្រាប់ការតភ្ជាប់ (Partner2Connect – P2C) ដោយមានការអញ្ជើញចូលរួមពីលោកស្រី Nur Sulyna Abdullah ប្រធានផ្នែកគោលនយោបាយនិងយុទ្ធសាស្ត្រនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) លោក Masanori Kondo អគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) លោកស្រី Atsuko Okuda ប្រធានប្រចាំតំបន់នៃសហភាពទូរគមនាគមន៍អន្តរជាតិ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង និងគិតជាទឹកប្រាក់មានចំនួនជិតប្រាំពាន់លានដុល្លារ។...
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ អបអរសាទរខូបជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការUNESCO (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៤)។ នៅក្នុងព្រះរាជសារព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO)...