ព័ត៌មាន
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់១០០% ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់ក្នុងវិស័យបរិស្ថាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថានៅក្នុងឆ្នាំបន្ទាប់ ក្រសួងបរិស្ថានពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិតាមរយៈការបន្តអនុវត្តច្បាប់១០០%។ តាមរយៈវិធានការនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា៖
១)ពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលនៅមានជាធរមាន ១០០% ដោយមិនលើកលែង និងត្រូវបញ្ឈប់វប្បធម៌ចុះកិច្ចសន្យាដោះលែងបទល្មើស
២)សហការជាមួយក្រុមអ្នកច្បាប់អំពីដំណើរការនៃនីតិវិធីច្បាប់ទាំងផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌ
និងជាមួយក្រសួងយុត្តិធម៌ ដើម្បីទទួលបាននូវសេវាគាំទ្រពីមន្ត្រីជំនាញផ្នែកច្បាប់។
៣)ផ្តល់ដ្រូនដល់មន្ទីរបរិស្ថាន ដើម្បីប្រើប្រាស់ក្នុងតំបន់ការពារធម្មជាតិ និងផ្តល់ផែនទីកំណត់តំបន់ការពារធម្មជាតិគ្រប់គ្រាន់ និងផែនទីផ្កាយរណបជាប្រចាំ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានខេត្ត ដែលមានតំបន់ការពារធម្មជាតិ។
៤)បន្តសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងកងរាជអាវុធហត្ថ៖ ដោយផ្តល់ផែនទីកំណត់តំបន់ការពារធម្មជាតិនិងផែនទីផ្កាយរណបជាប្រចាំ និងកិច្ចសហការគ្រប់គ្រងធនធានធម្មជាតិបន្ថែមលើការចូលរួមពីអាជ្ញាធរក្រុង ស្រុក ខេត្តនានា។
នៅក្នុងឆ្នាំបន្ទាប់នេះ ក្រសួងបរិស្ថាននឹងដាក់ចេញយន្តការតាមដានការអនុវត្ត វាយតម្លៃ និងដាក់វិធានការនានាឱ្យមានប្រសិទ្ធភាព លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសរៀបចំផែនការថែរក្សា និងប្រើប្រាស់ដីដែលដកហូតមកវិញ ដែលក្នុង១ឆ្នាំកន្លងទៅក្រសួងបានធ្វើការសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដកហូតដីពីការកាប់ទន្រ្ទានដីព្រៃខុសច្បាប់៕






-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ