តាកែវ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យ ក្លាយជាតំបន់ជនបទសមាហរណកម្ម ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទឱ្យកាន់តែ ប្រសើរ។ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពល ភាពផ្លូវ និងស្ពាន នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ...
ព្រឹកថ្ងៃទី២ខែសីហានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យស្តេចយាងប្រទានព្រះរាជអំណោយ ជូនដល់ ក្រុមសិល្បករ និងសិប្បករ ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ស្ថិតនៅក្នុងបរិវេណកោះនរា រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសុន្ទរកថាថ្វាយព្រះពរស្វាគមន៍និងបានបញ្ជាក់ឱ្យដឹងថា ក្នុងព្រះរាជកម្មវិធីប្រទានព្រះរាជអំណោយនេះមានក្រុមសិល្បករ និងសិល្បករដែលត្រូវទទួលបានព្រះរាជអំណោយមានប្រមាណជាង៥០០នាក់។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសុន្ទរកថាដោយបាននាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ...
កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសាលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៣+៤ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥២រូប មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងតាមបណ្តាខណ្ឌ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច។ ក្នុងឱកាសដ៏មានតម្លៃនាពេលនោះ ឯកឧត្តមរដ្ឋមន្រ្តី...
ភ្នំពេញ ៖ ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា សមិទ្ធផលសម្រេចបានក្នុងរយៈពេល៣០ឆ្នាំនៃរដ្ឋធម្មនុញ្ញធ្វើឱ្យកម្ពុជាបន្តមានលទ្ធិប្រជាធិបតេយ្យ និងជឿនលឿន។ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាធម្មនុញ្ញបានសហការជាមួយរដ្ឋបាលខេត្តកណ្តាលអញ្ជើញផ្សព្វផ្សាយអំពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំ” ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត អ៉ឹម ម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើបទបង្ហាញជូនដល់អាជ្ញាធរខេត្ត ក្រុង ស្រុក និងស្ថាប័ន-អង្គភាពមន្រ្តីរាជការជុំវិញខេត្តសរុបចំនួនជាង ២០០រូប។ ក្នុងពិធីនោះ...
ភ្នំពេញ ៖ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា» ខណៈគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកាន់តែមានភាពមមាញឹកនៅក្នុងកាលៈទេសៈ នៃការសម្រេចបញ្ចូលសម្បត្តិបេតិកភណ្ឌរបស់បណ្តាប្រទេសផ្សេងៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នៅក្នុងសន្និសីទនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្តោតទៅលើការតាមដាន និងវាយតម្លៃទៅលើបេតិកភណ្ឌពិភពលោកទាំងអស់ដែលបានចុះបញ្ជីនៅក្នុងពិភពលោក ខណៈគិតមកដល់បច្ចុប្បន្ននេះ សម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីមានចំនួន ១,២៣៧បេតិកភណ្ឌនៅលើពិភពលោក។ កិច្ចប្រជុំនេះ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា” (Cambodia Economic Environment and Business Opportunities) ត្រូវបានរៀបចំឡើងក្នុងវេទិកាសហគ្រិនឆ្នើម (Pinnacle Entrepreneur Forum) នៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន (ASEAN...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នៅពេលអនាគតខាងមុខ កម្ពុជាគ្រោងនឹងដាក់បញ្ចូលស្ថានីយសំខាន់ៗចំនួន៧ ទៅក្នុងបេតិកភណ្ឌពិភពលោក មានដូចជា សារមន្ទីរទួលស្លែង អង្គបុរី បន្ទាយឆ្មារ ឧត្តុង្គ ភ្នំគូលែន ប្រាសាទព្រះខ័ន កំពង់ស្វាយ និងប្រាសាទបេងមាលា។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា» កាលពីព្រឹកថ្ងៃទី១ ខែសីហានេះ ឯកឧត្តម ឈុំ...
កែប ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប, នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីប្រតិភូអមដំណើរ ជាឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស អគ្គនាយក អគ្គនាយករងរដ្ឋបាល-ហិរញ្ញវត្ថុ...
កំពង់ឆ្នាំង : តាមការបញ្ជាក់របស់លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះថា ផ្លាកស្រាបៀរតាំងផ្សាយក្នុងក្រុងកំពង់ឆ្នាំងប្រមាណ៧៥ផ្លាក ត្រូវបានរុះរើចេញអស់ ហើយផ្លាកស្រាបៀរធំៗកាត់ទទឹងផ្លូវជាតិលេខ៥ រដ្ឋបាលក្រុងកំពង់ឆ្នាំងនឹងត្រូវរុះរើបន្ត។ អត្ថបទ៖ BTV NEWS
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានធ្វើដំណើរចុះពិនិត្យការផ្តល់សេវា សុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពអង្កោល មណ្ឌលសុខភាពពងទឹក និងមន្ទីរពេទ្យខេត្តកែប ក្នុងខេត្តកែប, នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាល បានជួបបងប្អូនប្រជាពលរដ្ឋ ដែលលោកមកទទួលសេវាសុខភាពនៅមណ្ឌលភាព និងមនី្ទរពេទ្យខេត្ត ដោយបានសំណេះសំណាលសួរនាំអំពីការទទួល ការពន្យល់ ការផ្តល់ការថែទាំសុខភាពពីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាព។ ក្រុមការងាជំនាញនៃប្រតិភូ បានត្រួតពិនិត្យតាមទីតាំងថែទាំ...