ព័ត៌មាន
កូនឈើ ៥០០ ដើមត្រូវបានដាំនៅមូលដ្ឋានឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
កំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមទី២ ទទួលបន្ទុកសាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យលីមកុកវីង ហៅថា ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ទី២ លោក អូន វុទ្ធី អនុប្រធានក្រុមការងារ ព្រមទាំងសមាជិក បានដឹកនាំនិស្សិត អ.ម.ត ចំនួន៥០នាក់ ប្រារព្ធពិធីដាំដើមឈើនៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្ថិតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម,នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា ដើមឈើ ចំនួន ២៥០ដើម ត្រូវបានដាំក្នុងបរិវេណវិទ្យាល័យ និងចំនួន២៥០ដើម ត្រូវបានប្រគល់ជូនរដ្ឋបាលឃុំ ដើម្បីយកទៅដាំតាមតំបន់នានាក្នុងមូលដ្ឋាន។
ថ្លែងក្នុងពិធីនេះ លោក អូន វុទ្ធី អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ឡាវ វ៉ាន់ បានមានប្រសាសន៍ថា សកម្មភាពដាំដើមឈើ ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ និងឆ្លើយតបការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងសំដៅសម្រេចគោលដៅយុទ្ធសាស្រ្ត«បញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាប្រទេស«អព្យាក្រឹតកាបូន និងមានគម្របព្រៃចំនួន៦០%នៅឆ្នាំ២០៥០»។ បន្ថែមពីនេះ លោកបានបន្តថា ដើមឈើ គឺផ្សារភ្ជាប់នឹងការរស់នៅ ព្រោះដើមឈើពិតជាមានសារៈសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលបានជួយកាត់បន្ថយកម្តៅ ផ្តល់ជម្រក និងផ្តល់អត្ថប្រយោជន៍មួយចំនួនទៀត។ ដូចនេះការប្រារព្ធពិធីថ្ងៃនេះ គឺធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយ លោក អូន វុទ្ធី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារដល់ប្អូនៗសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ឱ្យខិតខំបន្តយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ជាពិសេសការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិឱ្យបានលទ្ធផលល្អប្រសើរ ដើម្បីឈានទៅរកមហាវិទ្យាល័យសម្រេចក្តីស្រម៉ៃ និងបង្កើតមុខរបរការងារតាមរយៈជំនាញវិជ្ជាជីវៈសិក្សានៅមហាវិទ្យាល័យ៕







អត្ថបទ រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧