ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានធ្វើដំណើរចុះពិនិត្យការផ្តល់សេវា សុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពអង្កោល មណ្ឌលសុខភាពពងទឹក និងមន្ទីរពេទ្យខេត្តកែប ក្នុងខេត្តកែប, នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាល បានជួបបងប្អូនប្រជាពលរដ្ឋ ដែលលោកមកទទួលសេវាសុខភាពនៅមណ្ឌលភាព និងមនី្ទរពេទ្យខេត្ត ដោយបានសំណេះសំណាលសួរនាំអំពីការទទួល ការពន្យល់ ការផ្តល់ការថែទាំសុខភាពពីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាព។ ក្រុមការងាជំនាញនៃប្រតិភូ បានត្រួតពិនិត្យតាមទីតាំងថែទាំ...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ និងតាមដានស្ថានភាពពាក់ព័ន្ធវិស័យកសិកម្ម។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញត្រូវតាមដានវិភាគ ពីតួលេខស្ថិតិនៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវភាពជាក់ស្តែង និងពិតប្រាកដ...
កំពង់ឆ្នាំង៖ ប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានរួមគ្នាប្រកាសអបអរសាទរថ្ងៃបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» និងគាំទ្រពេញទំហឹងចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ។ «គម្រោងព្រែកជីកហ្វូណនតេជោ» គឺពួកគាត់មើលឃើញយ៉ាងច្បាស់ថា គម្រោងព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សង្គមជាតិ សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានបន្តថា៖ ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
រាជរដ្ឋាភិបាលបានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លានិង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖ ១-...
កងទ័ពនៃកងពលតូចលេខ៧០ បានប្តេជ្ញាចិត្តការពារសមិទ្ធផលព្រែកជីកហ្វូណនតេជោ ដែលជា គម្រោងប្រវត្តិសាស្រ្តដើម្បីជាផលប្រយោជន៍ដល់យុវជនជំនាន់ក្រោយ។ ខណៈពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែបន្តនាំគ្នាគាំទ្រយ៉ាងផុសផុលលើគម្រោង ព្រែកជីកហ្វូណនតេជោ។ ក្នុងនោះ មាននាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានប្រាប់BTVឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ថា ពួកគាត់ពិតជាពេញចិត្ត និងគាំទ្រដល់គំនិតផ្តួតផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការដាក់ចេញនូវគម្រោង ព្រមទាំងបន្តជំរុញដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលធ្វើយ៉ាងជ្រោមជ្រែងឱ្យគម្រោងដ៏មានសារៈសំខាន់នេះចាប់ផ្តើមដំណើរការតាមរយៈពិធីបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខ។...
ដើម្បីចូលរួមអបអរសាទរ ថ្ងៃប្រវត្តិសាស្ត្រកម្ពុជា បើកការដ្ឋានអនុវត្តគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាលនឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាគុនខ្មែរ ជាតិ អន្តរជាតិ នៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។ នៅក្នុងដំណើរត្រៀមប្រកួតកីឡាគុនខ្មែរនេះដែរ បណ្តាកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានខំប្រឹងហ្វឹកហាត់ប្តេជ្ញាយកជ័យជំនះលើគូប្រកួត។ បណ្តាក្រុមអ្នកប្រដាល់គុនខ្មែរ ថ្លែងប្រាប់BTV នៅថ្ងៃទី១ ខែសីហានេះ ថា នៅសល់ប្រមាណតែ៤ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតប្រដាល់តេជះគុនខ្មែរKKIF និងសម្ដែងយុទ្ធក្រមខម គុនល្បុក្កតោ អបអរសាទរថ្ងៃបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកដល់។ ក្នុងអំឡុងពេលដែរ បណ្តាក្រុមកីឡាដែលមានឈ្មោះត្រូវឡើងប្រកួតគុនខ្មែរលក្ខណៈមិត្តភាព ប្រកួតដណ្តើមខ្សែក្រវ៉ាត់...
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ លោកស្រី ហ៊ឺ ផានិត អគ្គនាយករងអាជីវកម្ម ប្រតិបត្តិការផែ តំណាងឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច បានអនុញ្ញាតឱ្យលោកស្រីនាំយកនូវម៉ាស៊ីនកុំព្យូទ័រលើតុចំនួន២០គ្រឿង រួមនឹងសំភារៈអនុស្សាវរីយ៍ទៅឧបត្ថម្ភ ដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នៅវិទ្យាល័យតាគោក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីចូលរួមចំណែកជួយ ជំរុញការបណ្តុះបណ្តាលដល់សិស្សានុសិស្សនៅលើមុខវិជ្ជា ព័ត៌មានវិទ្យា។ លោកស្រី ហ៊ឺ ផានិត...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីការចុះសួរសុខទុក្ខពលរដ្ឋម្នាក់ដែលកំពុងបង់ត្រីនៅតាមបណ្ដោយផ្លូវជាប់ព្រំដែន កំឡុងពេលសម្ដេចអញ្ជើញចុះទៅពិនិត្យការស្ថាបនាផ្លូវជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា សម្ដេចបានចុះសួរប្អូនប្រុសម្នាក់ដែលកំពុងបង់ត្រីតាមបណ្ដោយផ្លូវជាប់ព្រំដែននោះថា គាត់ធ្វើការងារអ្វីរាល់ថ្ងៃក្រៅពីរកត្រី?។ ចម្លើយនោះគឺ គាត់មានចម្ការកៅស៊ូទំហំ ១ហិកតាដែលគាត់បានដាំ ៨ឆ្នាំ (បានចៀរជ័រ៣ឆ្នាំហើយ) និង១ហិកតាទៀតដាំស្វាយចន្ទី។ គាត់ប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច...
ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងរៀបចំស្នើភាគីចិនបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការ នារីរតនៈទី ៦ ដែលជាផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្របតាមច្បាប់,...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ស្ត្រីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណី និងបង្ហាញពីភាពជាអ្នកដឹកនាំទាំងនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា ស្ត្រីកម្ពុជា តែងរួមចំណែក លើសពីតួនាទីបែបប្រពៃណីរបស់ ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងទិដ្ឋភាព ផ្សេងៗ ជាក់ស្ដែងព្រះរាជា ទីមួយរបស់កម្ពុជា គឺព្រះនាងសោមា ឬព្រះនាង លីវយី ដែលបានសោយរាជ្យនៅនគរ...