ព័ត៌មាន
កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង សមកម្លាំង ត្រៀមចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
កំពង់ឆ្នាំង៖ កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើការសមត្រៀមកម្លាំងជារៀងរាល់ថ្ងៃ ដើម្បីប្តេជ្ញាចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការបញ្ជៀសទឹកជំនន់ផងដែរ ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានបន្តថា៖ កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើការសមរួមគ្នាជារៀងរាល់ថ្ងៃ ដើម្បីអបអរសាទរ និងគាំទ្រជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះពួកគាត់យល់ឃើញថា គម្រោងមួយនេះ នឹងផ្ដល់ប្រយោជន៍ដល់ការដឹកជញ្ជូនដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។ ព្រែកជីកនេះ នឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋរស់នៅជាប់ដងព្រែកជីកប្រមាណ១លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាតឱ្យប្រជានេសាទ អាចនេសាទបាន។ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និងបង្ហូរទឹកចេញមកវិញនៅរដូវប្រាំង។
កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង កំបុងរួមគ្នាហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភាជាតិ និងមានការដឹកនាំអនុវត្តផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កងកម្ឡាំងក្នុងទីបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងអស់គ្នា នឹងចូលរួមក្នុងពិធីបើកការដ្ឋាននេះ ហើយប្តេជ្ញាគាំទ្រ ការពារអោយបានដាច់ខាតនូវសុខសន្តិភាពនេះ សម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀត៕





ដោយ៖ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧