លោក Atul KHARE អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការបានអះអាងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា មិនត្រឹម តែខិតខំស្វែងរកសន្តិភាពជូនដល់ប្រទេស និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា(កងទ័ព មួកខៀវ)ផងដែរ។ ការលើកឡើងរបស់អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិរូបនេះ គឺបានធ្វើឡើងនៅក្នុង កិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ...
ក្រសួងមុខងារសាធារណៈនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី១។ ការធ្វើកំណែនេះ គឺសម្រាំងយកបេក្ខជនដែលមានពិន្ទុខ្ពស់ ដើម្បីចូលរួមប្រឡងលើកចុងក្រោយ ដែលចំនួនអ្នកជាប់កំណត់យកត្រឹមតែ ១ ៣៤៧ នាក់ប៉ុណ្ណោះ។ ក្រោយបញ្ចប់ការប្រឡង រយៈពេល៤ថ្ងៃ លើវិញ្ញាសាសរសេរលើកទី១ ក្រសួងមុខងារសាធារណៈបានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការបេក្ខជនភ្លាមៗ ដោយចាប់ផ្ដើមនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ។ ការធ្វើកំណែ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ផងដែរ។...
កោះកុង៖ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មន្រ្តីអន្តរក្រសួង និងលោក អៀង ដាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានពិនិត្យ និងប្រគល់ទទួលផ្លូវគ្រួសក្រហម១ខ្សែ មានប្រវែង១២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ បន្ទាប់ពីជួសជុលថែទាំបញ្ចប់សុពលភាព៦ខែកន្លងទៅ។ តំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។...
ឧត្តរមានជ័យ៖ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ដ្រីនៅតាមមូលដ្ឋានទាំងអស់ ដែលប្រជាពលរដ្ឋបោះឆ្នោតជូននោះ ត្រូវបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម ក្នុងការផ្តល់សេវាផ្សេងៗ នៅពេលប្រជាពលរដ្ឋត្រូវការ មិនត្រូវធ្វើជាមន្រ្តីជើង១០នោះទេ គឺត្រូវទុកប្រជាពលរដ្ឋជាម្ចាស់ ព្រោះពលរដ្ឋបានបោះឆ្នោតឲ្យអស់លោក និងត្រូវប្រើពាក្យសំដីទន់ភ្លន់ មិនត្រូវប្រើពាក្យសំដីគំរោះគំរើយនោះទេ។ ថ្លែងបែបនេះ ក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មានការចូលរួមពីមន្ទីរស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបជាង ១៥០០នាក់ ស្ថិតក្នុងបរិវេណវត្តចុងកាល់ ភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ...
គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋនៅខេត្តកំពង់ចាម គាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមអបអរសាទរនៅថ្ងៃបើកការដ្ឋានសាងសង់គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការបង្ហាញនូវការគាំទ្រ និងត្រៀមចូលរួមអបអរសាទររបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ប្រារព្ធឡើងក្នុងឱកាសដែលលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី...
ណៈការបើកការដ្ឋានសាងសង់នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» កាន់តែខិតជិតមកដល់នោះ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានសម្រេចដូររូបប្រូហ្វាល (Profile) របស់ខ្លួនតាមបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម(Telegram) បង្ហាញការអបអរសាទរ និងគាំទ្រ យ៉ាង ពេញទំហឹងនូវគម្រោងដ៏ធំរបស់កម្ពុជាមួយនេះ ដែលគម្រោងនេះនឹង ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង...
ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ«ប្រឡងគ្រូបឋមសិក្សា» នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ ការចាប់ផ្ដើមធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងសាធារណៈ និងមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ផងដែរ។ គួរបញ្ជាក់ថា ការប្រឡងគ្រូបឋមសិក្សាលើវិញ្ញាសាសរសេរលើកទី ១ គឺមានបេក្ខជនចូលរួមសរុប ៣៨ ១៦៨នាក់។ ក្រុមការងារជំនាញ ធ្វើការកែសម្រាំងយកបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ ក្នុងរង្វង់ជាង ៤ ០០០នាក់ ដើម្បីបន្តចូលរួមប្រឡងលើកចុងក្រោយ។...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថ្លែងកោតសរសើរ និងអគុណចំពោះទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលបានចាត់ការទាន់ ពេលវេលាក្នុងការដាក់ចេញនូវគោលការណ៍ ពាក់ព័ន្ធនឹងការសម្រួលលក្ខ័ណ្ឌសម្រាប់ការចាយក្រដាស់ ប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាត់ ខណៈចំណាត់ការនេះគឺបានសម្រួល ដល់បងប្អូនអាជីវករ និងភ្ញៀវទេសចរណ៍កុំឲ្យមានការថ្នាំងថ្នាក់បន្តទៀតនោះ។ តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាមផ្ទាល់របស់សម្តេច នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២ឥ០២៤នេះ សម្តេចធិបតី បានបញ្ជាក់ថា«ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស...
ភ្នំពេញ ÷ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃបុណ្យចូលព្រះវស្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមគ្រួសារ និងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា អមដោយជាមួយមន្ត្រីរាជការជាច្រើននាក់ទៀត នាំយកទេយ្យទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រេង ព្រមទាំងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃទី១៥កើត ខែអស្សុជ ឆ្នាំ២០២៤...