កោះកុង៖ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ថ្លែងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះថា ភូមិតាំកន់ ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរអស់គ្រាប់មីន ហើយចាប់ពីថ្ងៃនេះតទៅ។ លោកអភិបាលរងខេត្តកោះកុង បន្តក្នុងពិធីប្រកាសអស់គ្រាប់មីន នៅភូមិថ្មស ឃុំថ្មសថា ក្នុងនាមលោកជាអាជ្ញាធរដែនដីខេត្ត លោកពិតជាមានក្តីរំភើបរីករាយ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ ដោយលោក បានចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ភូមិទាំង៤ នៃស្រុកបូទុមសាគរ ខេត្តកោះកុង...
រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធពិធី “រុក្ខទិវា “ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ស្ថិតភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយកូនឈើចម្រុះចំនួន ២៦០០ដើម ដូចជា ធ្នង់ ក្រញូង គគីរ បេង អាកាស្យា អង្កាញ់ ស្តៅ ច្រេស...
សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។ សិក្ខាកាមវេនយប់ លោក ដេត ឧត្តម ដែលសិក្សាជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ការដែលរដ្ឋាភិបាលផ្តល់ម៉ោងរៀនដែលបត់បែនបែបនេះ គឺជាការគិតគូរដល់យុវជនព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃអាចមានពេលរៀនវេនយប់បាន។ លោកលើកឡើងថា៖ «ការដែលក្រសួង និងខាងសាលាចាត់ចែងពេលវេលាបែបនេះ ទី១ គាត់យកចិត្តទុកដាក់ដល់យុវជនត្បិតថាយើងមករៀនអត់បង់លុយមែនតែយើងត្រូវការចាយវាយប្រចាំថ្ងៃនៅពេលដែលមានម៉ោងរៀនបត់បែនតាមពេលវេលាអ៊ីចឹង អ្នកដែលមានការរវល់ពេលថ្ងៃដូចជាខ្ញុំអាចធ្វើការផងហើយឆ្លៀតពេលមករៀនបានទៀត»។ ចំពោះកញ្ញា យ៉ង់ ប៊ៃ ជាសិក្ខាកាមវេនយប់ជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបន្ថែមថាការសិក្សាម៉ោងវេនយប់នេះ គឺអាចមានពេលធ្វើការដើម្បីបានប្រាក់ចំណូល...
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសហ្វេសប៊ុកប្រកបដោយទទួលខុសត្រូវ សូមកុំធ្វើអ្វីទៅតាម អារម្មណ៍ និងដើម្បីគេងចំណេញនយោបាយជាដើមនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្តល់ព័ត៌មានមិនពិត គឺនឹងធ្វើឲ្យមានបញ្ហាដល់សង្គម និងប្រទេសជាតិទាំងមូល ជាក់ស្តែងករណីនៅខេត្តកណ្តាលនាពេលកន្លងទៅថ្មីៗ ដោយផ្សាយតាមគ្នា ដោយគ្មានជាការពិត ដោយចោទប្រកាន់ដល់អាជ្ញាធរថា បិទមិនឲ្យធ្វើការដង្ហែរទីងមោង និងព័ត៌មានជាច្រើនទៀតថា មានបាតុកម្មប្រឆាំង និងរាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញជាដើមនោះ។ សម្តេច...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាជាបន្ទាន់ឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជនពិនិត្យឡើងវិញ លើបញ្ហាពិបាកចាយលុយដុល្លារ ដោយសារមានបញ្ហាលុយចាស់ និងបញ្ហាបន្តិចបន្តួច ដែលបង្កជាការមិនសប្បាយចិត្តដល់ទេសចរ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា...
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមន្នី ពិន សែមរាជបូព៌ ដែលមានទីតាំងស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា...
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ញើសារជូនពរដល់កងកម្លាំងយោធិនដែលកំពុងធ្វើការរុករក នូវឧទ្ធម្ភាគចក្រដែលបានបាត់នៅជួរភ្នំក្រវាញនាពេលកន្លងទៅថ្មីៗឲ្យទទួលបានជោគជ័យនាពេលឆាប់ដ៏ខ្លីខាងមុខនេះ ខណៈក្រុមប្រតិបត្តិការរុករកបានឈានដល់ថ្ងៃទី៦ហើយនៅតែពុំទាន់មានតម្រុញណាមួយជាក់លាក់នោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក នាយប់ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា «រយៈពេល៥ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់ដានទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំពិតជាមានក្តីបារម្ភ ព្រមទាំងបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ»។ ឯកឧត្តមបានបន្ថែមទៀតថា«ខ្ញុំសូមយកឱកាសនេះ...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ សម្រាប់រាជធានីភ្នំពេញនឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ។ ក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥ សីហាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក...
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រីKristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)កម្ពុជា បានចូលជួបដើម្បីជម្រាបលានៅពេលដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការIOM និងក្រសួងការងារកាលពីកន្លងមកអំពីវឌ្ឍនភាពស្តីពីទេសន្តរប្រវេសន៍ដែលភាគីទាំងពីរមានចក្ខុវិស័យរួមគ្នាចង់ឃើញការរីកចម្រើន និងភាពកាន់តែល្អប្រសើរនៅកម្ពុជា។ ក្នុងនោះ លោកស្រីប្រធានIOMនៅកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីចំពោះការផ្តល់កិច្ចសហការ និងការគាំទ្រពីក្រសួងការងារ...
ភ្នំពេញៈ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានប្រកាសគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោយមិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីបរទេសនៅក្នុងប្រទេសកម្ពុជាឡើយ។ លោក វន់ ពៅ បានបញ្ជាក់ថា : ខ្ញុំគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបញ្ជាក់យ៉ាងច្បាស់ថាមិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាឡើយ។ ហើយសូមគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចធិបតី...