ព័ត៌មាន
ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជន
ស្វាយរៀង ÷ ផ្លូវជនបទជាច្រើនខ្សែនៅទូទាំងប្រទេស ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងស្តារ និងស្ថាបនាជាបន្តបន្ទាប់ ដើម្បីជំរុញបង្កើតនូវហេដ្ឋរចនាសម្ព័ន្ធជនបទឲ្យកាន់តែរឹងមាំ គាំទ្រដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីលើកកម្ពស់ដល់ការរស់នៅ និង មានជីវភាពកាន់តែប្រសើរ។

ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុង ផ្ដោតការយកចិត្តទុកដាក់លើការស្ថាបនាហេដ្ឋារនាសម្ព័ន្ធ ជាពិសេសផ្លូវជនបទ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ កសិផល និងសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ សម្រាប់ការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជុំវិញការស្ថាបនាផ្លូវនិងសំណង់សិល្បការ្យនេះ, ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួត ពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារផ្លូវចំនួន ៣ខ្សែ នៅខេត្តស្វាយរៀង និងត្បូងឃ្មុំ, ក្នុងនោះឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ របស់ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដែល ស្ថាបនាសម្រេចបានតាមផែនការ រហូតដល់បញ្ចប់សុពលភាព, ព្រោះការស្ថាបនា ការស្តារ និងការថែទាំផ្លូវ ក៏ដូចជាការកែលម្អហេដ្ឋារ ចនាសម្ព័ន្ធរូបវន្ត គឺជាការចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅជនបទ។

ជាក់ស្តែងការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែងសរុប ១ ៥៤០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងការស្ថាបនាផ្លូវ ក្រាលបេតុងចំនួន១ខ្សែ ប្រវង ៦០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងផ្លូវក្រាលដីល្បាយ ក្រួសចំនួន ១ខ្សែ ប្រវែង ៩ ៧០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ភ្ជាប់ចំនួន៦ភូមិ នៅឃុំព្រែកអាជី ទៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ រួមជាមួយសំណង់សិល្បការ្យផ្សេងៗទៀត បានកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ការដឹកជញ្ជូនកសិកផល និងការសម្រួលដល់ការធ្វើដំណើររបស់សាធារណជនទូទៅផងដែរ។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត និងគណៈកម្មាធិការអន្តរក្រសួង បន្ទាប់ពីចុះពិនិត្យផ្លូវ និងសំណង់សិល្បការ្យរួច បានជួបសំណេះ សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើននាក់ នៅតំបន់ទាំងពីរខាងលើ ដោយនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាននាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ។ ក្នុងពិធីជួបជុំនេះដែរ ឯកឧត្តម បណ្ឌិត បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់ ជួយថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗឲ្យបាន ល្អប្រសើរ ដើម្បីរក្សាឲ្យគង់វង្សយូរអង្វែង ព្រោះផ្លូវគឺជាសរសៃរឈាមយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិ៕



















អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន6 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS1 day agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ