ភ្នំពេញ ÷ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននាំយកថវិកាដែលរៃអង្គាសបានប្រមាណ ១៦៩ លាន រៀល ដើម្បីបរិច្ចាគដល់មូលនិធិគន្ធបុប្ផា, ដោយការរៃអង្គាសថវិកានេះជាផ្នែកមួយនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួច ផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទឹកចិត្តដល់បុគ្គល និងស្ថាប័ននានាឱ្យចូលរួមបរិច្ចាគក្នុងម្នាក់ៗ ១ ម៉ឺនរៀល...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែកក្កដានេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង ដែលលោកបានទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ ៩៧ឆ្នាំ...
ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏ បានបន្តអំពាវនាវដល់បរទេស កុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ខណៈបច្ចុប្បន្ននៅកម្ពុជាគ្មានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើស និងមានទោសព្រហ្មទណ្ឌ។ សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា កន្លងទៅក្រុមប្រឆាំងជ្រុលនិយម តែងតែយករឿងបរិស្ថាន និងសិទ្ធិមនុស្ស មកធ្វើជាឈ្នាន់នយោបាយ បង្កភាពវឹកវរ បង្កចលាចល និងអស្ថិរភាពដល់ប្រទេសកម្ពុជា ដោយជ្រកក្រោមផ្លាកអង្គការក្រៅរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាដើម ប៉ុន្ដែពួកគេកំពុងធ្វើការបម្រើឱ្យនយោបាយរបស់បរទេស មានបំណងប្រឆាំងរាជរដ្ឋាភិបាល។ សម្ដេចតេជោលើកឡើងថា...
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏បានប្រកាសថាសម្ដេចនៅតែមានឥទ្ធិពលក្នុងកិច្ចការងារដឹកនាំប្រទេសកម្ពុជា ជាពិសេសរឿងនយោបាយ ដូច្នេះសម្ដេចនឹងមិនអត់ឱនចំពោះក្រុមណាដែលមានបំណងបង្កើតចលនាបះបោរ បង្កចលាចលនៅកម្ពុជាឡើយ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច នៅតែមានបំណងធ្វើធ្វើចលនា បង្កើតភាពវឹកវរ បំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជានឹងមិនអត់ឱនឱ្យជនណាដែលបង្កើតភាពវឹងវរ និងចលាចលដល់សន្ដិភាពរបស់កម្ពុជាដែលខិតខំរកមកបានដោយលំបាកនាពេលនេះដាច់ខាត។ សូមជម្រាបថា ក្រុមប្រឆាំងមួយក្ដាប់តូច តែងតែមានគំនិតបង្កើតភាពចលាចល វឹងវរដល់សង្គមកម្ពុជា...
ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាស កម្ពុជា គ្មានការកាត់ដី៤ខេត្តឱ្យវៀតណាមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដូចជនប្រឆាំងជ្រុលនិយមបានលើកឡើងបំពុលសង្គមនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។ ការចេញមកបញ្ជាក់បែបនេះ តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV...
កណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ២,៣២៤បណ្ណ ដើម្បីធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន២,៣២៤ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ឯកឧត្តម...
កោះកុង៖ អាជ្ញាធរ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាផ្លាស់ប្តូររូបភាពProfile fb ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានស្ថាបនាគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះថា ថ្នាក់ដឹកនាំ ក្រុមមន្រ្តីរាជការតាមការិយាល័យនីមួយ មេឃុំ មេភូមិ និងប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រពេញទំហឹងគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ព្រោះថា វាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា...
ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក ដើម្បសិក្សាឱ្យស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែកពីសម័យបុរាណ ។ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក សួម សុភា ឱ្យដឹងថា ក្នុងការធ្វើកំណាយ នៅស្ថានីយស្លដែកសម័យបុរាណនោះ គឺមានយុវជនមកពីវិទ្យាល័យស្រុកប្រាសាទបាគងចំនួនជាង ២០នាក់ ចូលរួមទស្សនាស្វែងយល់ និងសិស្សមកពីសាលាអន្តរជាតិ JPA ចំនួន៤នាក់ទៀត បានចូលរួមហ្វឹកហាត់ផងដែរ។ លោក សួម...
រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៤ឱ្យបន្តការផ្សព្វផ្សាយ ការអប់រំ និងរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទតាំងបង្ហាញជាសាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត។ តាមរយៈលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថាក្នុងកិច្ចប្រជុំគណៈបញ្ញាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានណែនាំឱ្យរដ្ឋបាលក្រុង ស្រុកទាំង១៤ ធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ និងរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទតាំងបង្ហាញជាសាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅតាមទីសាធារណៈ...
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទរដល់ ចៅប្រុសរបស់សម្ដេច គឺកូនប្រុសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលទើបទទួលបាន មេដាយប្រាក់មួយ និងសំរឹទ្ធមួយ បន្ថែមទៀត ក្នុងការប្រឡងនៅប្រទេសសិង្ហបុរី។ សម្ដេចតេជោ បានសរសេរថា៖ «ចៅ រិទ្ធសិទ្ធ ប្រឡងនៅសិង្ហបុរី បានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ ខុសពីនៅឌូបៃដែលចៅសិទ្ធរៀននៅមតេយ្យតែត្រូវប្រឡង ជាមួយសិស្សថ្នាក់ទី១។ លើកនេះ ចៅសិទ្ធត្រូវប្រឡងជាមួយសិស្សដែលមានកម្រិងខ្ពស់ជាង»៕ អត្ថបទ៖...