ព័ត៌មាន
រដ្ឋបាលខេត្តបាត់ដំបងណែនាំឱ្យរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ
រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៤ឱ្យបន្តការផ្សព្វផ្សាយ ការអប់រំ និងរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទតាំងបង្ហាញជាសាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត។

តាមរយៈលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថាក្នុងកិច្ចប្រជុំគណៈបញ្ញាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានណែនាំឱ្យរដ្ឋបាលក្រុង ស្រុកទាំង១៤ ធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ និងរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទតាំងបង្ហាញជាសាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅតាមទីសាធារណៈ និងតាមដងផ្លូវនានា។

រដ្ឋបាលខេត្តបញ្ជាក់ថា កន្លងមកមានក្រុង ស្រុកមួយចំនួនបាននិងកំពុងអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្ត តែមានស្រុកមួយចំនួនទៀត មិនទាន់បានអនុវត្តនៅឡើយទេ។ ទន្ទឹមនេះ រដ្ឋបាលខេត្តសូមរំលឹកដល់ លោកលោកស្រី អភិបាលនៃ គណៈអភិបាលក្រុង-ស្រុកទាំង១៤ ឱ្យអនុវត្តនូវខ្លឹមសារនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ឱ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ហើយសូមសម្រេចកិច្ចការនេះឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ និងរាយការណ៍ជាលាយលក្ខណ៍អក្សរមករដ្ឋបាលខេត្ត។
រដ្ឋបាលខេត្តសង្កត់ធ្ងន់ថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១៤ ចាត់ចែងអនុវត្តដោយស្មារតីទទួលខុសត្រូវ៕


អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧