ក្លិបកីឡាបាល់ទាត់ វិសាខា បានក្លាយជាបេក្ខភាពទី៤ ដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ដោយត្រូវជួបក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រោយបន្ដយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ៥-០ ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានព្រីនស៍ វគ្គទី១ វិសាខា បានបើកការនាំមុខក្រុមភ្ញៀវ ៤គ្រាប់មុន...
លីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ បានខិតជិតនឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ គ្រាដែលមានបេក្ខភាព ៥ក្រុម បានកក់កៅអី Top-6 រួមមានភ្នំពេញក្រោន បឹងកេត វិសាខា អង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ គ្រាដែលនៅ ១ក្រុមទៀត ត្រូវចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយរបស់ក្រុមបឹងកេត និង ISI ដង្កោសែនជ័យ ដែលកំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ។ ស្របពេលក្រុមទាំងពីរ កំពុងប្រទាញប្រទុងកៅអី Top-6 នៅថ្ងៃទី០៨ ខែកុម្ភៈស្អែកនេះ បឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុម ISI ដង្កោសែនជ័យ ដែលជាការប្រកួតដ៏សំខាន់ និងកំពុងស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកគាំទ្រថា...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្ស៊ិក ប្រ៊ុយណេដារូស្សាឡាម និងសាធារណរដ្ឋហ្វីលីពីន នៅទីស្តីការក្រសួង។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរនូវឱកាសចូលកាន់តំណែង ឯកអគ្គរាជទូតវិសាមញ្ញ...
ការប្រកួតកីឡាអេឡិចត្រូនិក T.Y Media Academy រដូវកាលទី៣ ឆ្នាំ២០២៥ ដែលរៀបចំដោយក្រុមហ៊ុន T.Y Media និងគាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចាប់ផ្ដើមការប្រកួតជម្រុះហើយ ដោយមានក្រុមពាក់កណ្ដាលអាជីពរហូតដល់ ៣៥១ក្រុមបានចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ។ តាមការបញ្ជាក់របស់គណៈកម្មការរៀបចំកម្មវិធី បានឲ្យដឹងថា ក្រុមចុះឈ្មោះចូលរួមការប្រកួតរដូវកាលទី៣ នេះ ត្រូវឆ្លងកាត់ការប្រកួតជម្រុះតាម Online ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ដើម្បីចម្រាញ់ក្រុមខ្លាំងៗឡើងទៅប្រកួតវគ្គចែកពូល(Group Stage) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីស្វែងរកបេក្ខភាពក្រុមខ្លាំង ៨ក្រុមចុងក្រោយប្រកួតវគ្គ Play-Off ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរការឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង ហើយបាននឹងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជន រួមមាន៖ ១/ ជួយប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនាក់បានលឿន និងតម្លៃទាប និង២/...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងចក្ខុវិស័យរបស់ក្រសួងសុខាភិបាល, នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងសុខាភិបាល។ គណៈកម្មការទី៨...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចមិនមានបំណងក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មីទៀត ដូចពាក្យចចាមអារ៉ាមមិនពិតនោះទេ។ សម្តេចបានស្នើឱ្យបញ្ចប់ពាក្យចចាមអារ៉ាមនេះ ហើយអំពាវនាវឱ្យមន្រ្តីទាំងអស់ខិតខំធ្វើការដោយស្ងប់ចិត្ត។ ការប្រកាសរបស់ សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើង នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ សម្តេចបានបញ្ជាក់ថា រឿងដូររដ្ឋមន្រ្តីនេះ បានលេចលឺតាំងពីចុងឆ្នាំ២០២៤ម្ល៉េះ ដោយមានការខ្សឹបខ្សៀវគ្នាថា បន្តិចទៀត...
ភ្នំពេញ ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីជួយការពារសិទ្ធិ បំពេញសិទ្ធិជូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាព ជាពិសេសស្ដ្រីងាយរងគ្រោះខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ ឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងមានការចុះហត្ថលេខាដោយ ឯកឧត្តម ងី ច័ន្ទ្រផល...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ មានប្រសាសន៌ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង...
បាងកក៖ ថ្ងៃទី ៤-៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី២ នៃការពិនិត្យឡើងវិញការអនុវត្តកតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្រប “ Second Asia-Pacific Regional Review of Implementation of the...