សារមនី្ទរជាតិកម្ពុជា បានទទួលសមុច្ច័យវាយនភណ្ឌហូលពិតាន ចំនួន៤០ ជាលើកទី២ ពីលោកស្រី Harumi Sekiguchi នាយកក្រុមប្រឹក្សាភិបាល នៃអង្គការគាំពារកុមារខ្មែរ ការិយាល័យកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន (Caring for Young Khmer-CYK) នាព្រឹកថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅសារមនី្ទរជាតិកម្ពុជា។ ពិធីប្រគល់-ទទួល សមុច្ច័យវាយនភណ្ឌហូលពិតាននេះ (ក្រណាត់ធ្វើអំពីសូត្រ មានចងគាធលើកជាក្បាច់គោមផ្សេងៗ ឬរូបសត្វ ក្នុងពុទ្ធសាសនា ឬរូបពុទ្ធប្បវតិ្ត...
កំពង់ឆ្នាំង៖ ដោយមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំងបានដឹកនាំកម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង, កម្លាំងយោធភូមិភាគទី៥, កម្លាំងកងពលលេខ៧០, និងកម្ឡាំងបញ្ជាការដ្ឋានទ័ពពិសេស ដឹកលៀសដែលចាប់បានកាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ យកទៅលែងចូលទឹកទន្លេធម្មជាតិវិញ និងបានណែនាំដល់ឈ្មួញរកស៊ីដឹកលៀសអោយបញ្ឈប់ការចរាចរណ៍លៀសខុសច្បាប់តទៅទៀត បើមិនស្តាប់នឹងត្រូវអនុវត្តច្បាប់តែម្តង។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានបន្តអោយដឹងថា៖ ការកាវលៀសដោយប្រើគ្រឿងម៉ាស៊ីន...
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានឲ្យដឹងថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បៀវត្សដល់យោធិនគ្រប់លំដាប់ថ្នាក់ទាំងអស់ ចំនួនបួនម៉ឺនរៀលបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាគោលនយោបាយជាតិ។ ថ្លែងក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសកញ្ចប់ឥណទានថវិកាជំនាញឆ្នាំ២០២៥ និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិក្រឹត្យការនៃការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ នៅទីស្តីការក្រសួងការពារជាតិនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាព និងការរស់នៅរបស់យោធិន ជាក់ស្តែងសម្រាប់ឆ្នាំ២០២៥នេះកងទ័ពទាំង២០កាំ ត្រូវបានដំឡើងប្រាក់ខែគ្រប់ៗគ្នា...
កម្ពុជានឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន១២ បន្ថែមទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ១៣៥ លានដុល្លារអាមេរិក ដោយគ្រោងវិនិយោគនៅលើវិស័យឧស្សាហកម្ម និងគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ចំនួនប្រមាណ ១២ គម្រោង...
នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព។ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយគណៈកម្មការបានសម្រេចការងារសំខាន់ៗមួយចំនួន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញស្រាវជ្រាវ...
បន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រី ចំនួន២៥នាក់ ត្រូវបាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយ កម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញចេញពីកម្ពុជា បន្ទាប់ពីរកឃើញថា លួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) នៅកម្ពុជា ។ ការបណ្តេញចេញដោយមានការប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃខាងលើ ធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងកម្ពុជាដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ...
នៅព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ សូមជម្រាបថា កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ និងមន្ត្រីរាជការ តំណាងក្រសួងស្ថាប័នដែលជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា...
ភ្នំពេញ៖ គណៈប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង បានអញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយសហការី...
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វុី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មចំនួនជាង២០០នាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។ ក្នុងអង្គពិធីនេះ ឯកឧត្តម វុី សំណាង បានលេីកឡេីងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការលក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផលនាពេលនេះ។...
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ក្នុងជំហានទី១ សម្រាប់ឆ្នាំ២០២៥ ចាប់ពីខែកុម្ភៈនេះតទៅ ដើម្បីប្រមូលព័ត៌មាន និងស្តាប់ការសំណូមពរជាដើម។ នៅក្នុងបណ្តាញសង្គម ចេញផ្សាយនៅរសៀលថ្ងៃទី៣ ខែកុម្ភៈនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថាបេសកកម្មនេះ មានគោលបំណងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...