ព័ត៌មាន
ឆ្នាំ២០២៤៖ កម្ពុជាផលិតអំបិលបានជាង ១៦៨ ពាន់តោន ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់
ភ្នំពេញ ៖ ការផលិតអំបិលរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ សម្រេចបានចំនួនប្រមាណជាង ១៦៨ ពាន់តោន ដែលជាទំហំមួយផលិតបានខ្ពស់ នៅក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ដោយមិនមាននាំចូលអំបិលពីក្រៅប្រទេស ឡើយ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងជំនួបសវនាការ ការងារ រវាង ណៈកម្មការទី ៩ ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញការអភិវឌ្ឍស្រែអំបិល កម្ពុជាមានស្រែអំបិលចំនួនពីរកន្លែង ដោយមានផ្ទៃដីសរុបប្រមាណជិត ៤ ពាន់ហិចតា ក្នុងនោះស្រែអំបិលនៅខេត្តកំពត មានចំនួនជាង ៣,៤៨៩ ហិចតា និងនៅខេត្តកែប មានចំនួនជាង ៤៩៧ ហិចតា។
ឯកឧត្តមរដ្ឋមន្រ្តី បន្តឱ្យដឹងថា ចំពោះការងារផលិតអំបិលវិញ នៅក្នុងឆ្នាំ ២០២៤ កម្ពុជាផលិតអំបិលសម្រេចបានចំនួន ប្រមាណជាង ១៦៨ ពាន់តោន ដែលជាបរិមាណមួយកើនឡើងខ្ពស់ បើធៀបនិងរយៈពេល៥ឆ្នាំចុងក្រោយ, ជាក់ស្តែងនៅក្នុងឆ្នាំ ២០២០ កម្ពុជាផលិតបានជាង ៩៦ ពាន់តោន, ឆ្នាំ ២០២១ ជាង ៧៥ ពាន់តោន, ឆ្នាំ ២០២២ ជិត ៣៣ ពាន់តោន និងនៅឆ្នាំ ២០២៣ ផលិតបានជាង ៨១ ពាន់តោន ។ ចំណែកនៅក្នុងឆ្នាំ ២០២៤ ចំពោះការផលិតមានបានចំនួនខ្ពស់ ដោយសារអាកាសធាតុ មានភាពភាពអំណោយផលដល់ការផលិតអំបិលរបស់កសិករ និងបានធ្វើឱ្យកម្ពុជាមិនមាននាំអំបិលចូលពីក្រៅប្រទេសទៀតឡើយ។
ជុំវិញស្រែអំបិលនេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានជម្រាបជូន ឯកឧត្តម អ៊ុ សារិទ្ធ ប្រធានគណៈកម្មាធិការទី៩ ព្រឹទ្ធសភា ថា ទាក់ទិនស្រែអំបិលនេះ បច្ចុប្បន្នមានការប្រឈមមួយធំ ក្នុងនោះចំពោះផ្ទៃដីនៅក្នុងបញ្ជីសារពើពន្ធរបស់ក្រសួង ជាទ្រព្យសម្បត្តិរដ្ឋនេះ កំពុងបានព្យាយាមចុះបញ្ជី។ ស្របពេលនេះ អ្វីដែលរដ្ឋបានធ្វើទៅឱ្យសហគមន៍ សម្រាប់ធ្វើស្រែអំបិល បានកំពុងជួបបញ្ហាប្រឈម ជាពិសេសនៅក្នុងខេត្តកំពត គឺពួកគាត់បានយកទៅប្រើប្រាស់ក្នុងមធ្យោបាយផ្សេង ដោយមិនបានអនុលោមតាម ស.ជ.ណ. ដែល រាជរដ្ឋាភិបាលកំណត់ទុកផ្ទៃដីទាំងនោះសម្រាប់ផលិតអំបិល ព្រោះរាជរដ្ឋាភិបាលបានចាត់ទុកស្រែអំបិល ជាអនុវិស័យដ៏សំខាន់មួយ នៃកេមរតកជាតិ, អភិរក្សដើម្បីទុកអភិវឌ្ឍ។
ទាក់ទិនការងារនេះ ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា សម្រាប់ការងារនេះ ឯកឧត្តមបានកំពុងស្នើសុំទៅរដ្ឋបាលខេត្ត ជួយអន្តរា គមន៍ និងគាំទ្រដល់សកម្មភាពទាំងនេះ ដើម្បីរក្សាស្រែអំបិលទាំងនោះ សម្រាប់ទុកជាផលប្រយោជន៍ នៃការផលិតអំបិលនៅក្នុង ប្រទេសជាតិយើង៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន