អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យ ដឹងថា ស្ពានបេតុងពីរកន្លែង ឆ្ពោះទៅកាន់តំបន់ឧទ្យានជាតិ គិរីរម្យ ខេត្តកំពង់ស្ពឺនោះ នឹងដាក់ឲ្យប្រជាពលរដ្ឋឆ្លងកាត់ប្រើប្រាស់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍«បុណ្យភ្នំ»១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួននាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមអ្នកនាំ ពាក្យបានលើកឡើងថាបើគ្មានការប្រែប្រួលទេ ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀត ចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ(ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់...
នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី សម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា ព្រមទាំងស្រោចស្រពសុគន្ធវារី ចម្រើនព្រះជន្ម ប្រគេនព្រះអង្គគ្រូធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិការវត្តវេឡុវ័ន្ត (ហៅវត្តត្រពាំងខ្នារ) ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះមានការ និមន្ត និងអញ្ជើញចូលរួមដោយគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា...
នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតិពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនបក្សនៅក្រៅប្រទេស (២០១៥ – ២០២៥) ដែលពិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនបក្សថ្នាក់កណ្តាល និងយុវជនបក្សផ្នែកក្រៅប្រទេស ប្រមាណ ៣...
ភ្នំពេញ ៖ ការផលិតអំបិលរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ សម្រេចបានចំនួនប្រមាណជាង ១៦៨ ពាន់តោន ដែលជាទំហំមួយផលិតបានខ្ពស់ នៅក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ដោយមិនមាននាំចូលអំបិលពីក្រៅប្រទេស ឡើយ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងជំនួបសវនាការ ការងារ រវាង ណៈកម្មការទី ៩ ព្រឹទ្ធសភា...
ភ្នំពេញ ៖ ក្រុមហ៊ុន BYD បានកំពុងចាប់ផ្តើមរៀបចំបង្កើតរោងចក្រ សម្រាប់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន នៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ នឹងគ្រោងបើកដំណើរការនៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ បន្ទាប់ពីការសាងសងរោងចក្ររួចរាល់។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់ លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ...
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូត នៃប្រទេសម៉ាឡេសុី ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូត...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្កើតផ្ទាំងទស្សនីយភាពបុរាណ សម័យ និងសេវានានា រួមទាំងបន្ថែមខ្សែរត់រថយន្តក្រុងដឹកពលរដ្ឋស្ទើរដល់ពាក់កណ្ដាលអាធ្រាត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកំសាន្តលើផ្លូវថ្មើរជើងតំបន់មាត់ទន្លេ។ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។ ការបញ្ជាក់របស់ឯកឧត្ដម ឃួង...
ស្វាយរៀង ៖ គោរពតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិនោះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានចុះពិនិត្យមើលដោយផ្ទាល់ ចំពោះសកម្មភាពរបស់ កងកម្លាំងនៃកងពលតូចដឹកជញ្ជូនលេខ៩៩ អន្តរាគមន៍បូមទឹកសង្គ្រោះស្រែប្រាំង ប្រជាពលរដ្ឋស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន...
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី សកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការប៉ុនប៉ងអូសប្រទេសជាតិឱ្យដើរថយក្រោយវិលទៅរកអតីតកាលដ៏ជូរចត់វិញ ខណៈទណ្ឌិត សម រង្ស៊ី និងគ្នីគ្នាតែងតែងតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ។ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«គម្រោងចលនាជាតិតស៊ូដែលផ្ដូចផ្ដើមឡើងដោយលោក សម រង្ស៊ីនោះ គឺជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងជាការប៉ុនប៉ងអូសទាញប្រទេសជាតិឱ្យធ្លាក់ចូលក្នុងស្រមោលអតីតកាលជាថ្មី»។ លោកបន្តថា៖«លោក សម រង្ស៊ី និងគ្នីគ្នាគាត់តែងតែស្រែកក្ដែងៗតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ...
ភ្នំពេញ ៖ បើយោងតាមរបាយការណ៍វឌ្ឍនភាពក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កុមារអាយុក្រោម១ឆ្នាំ ដែលបានទទួលវ៉ាក់សាំងDPT-HepB-Hib3 មានចំនួន៣២៥៦៣៤នាក់។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ(២០២០-២០២៤) អត្រាគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមប្រភេទបេ រលាកសួត រលាកស្រោមខួរ ៣លើក លើកុមារអាយុក្រោមមួយឆ្នាំ ត្រូវបានរក្សាខ្ពស់លើស៩៥%។ បើតាមកញ្ញា អ៊ុន ថុនា ឆ្មបមធ្យម ទទួលបន្ទុកផ្នែកវ៉ាក់សាំង...