ប្រទេសកម្ពុជានឹងទទួលតំណែងជាប្រធាន និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ និងបន្តទទួលធ្វើជាប្រធានកិច្ចប្រជុំនេះក្នុងរយៈពេលពីរឆ្នាំពេញ។ ការបន្តវេននេះធ្វើឡើងបន្ទាប់ពីប្រទេសបារាំងបានបញ្ចប់តួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី១៩របស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចសម្ភាសន៍ស្តីពី «កម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០»។ តាមរយៈកិច្ចសម្ភាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា...
ប្រតិភូជាន់ខ្ពស់ហ្វ្រង់កូហ្វូនីនៅតាមប្រទេសមួយចំនួន បានអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្រ្វង់កូហ្វូនី លើកទី៤៨ និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនានាទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ។ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ គេសង្កេតឃើញវត្តមានលោកជំទាវ Marie-Edith TASSYLA-YE-DOUMBENENY ( ម៉ារី អេឌី តាស៊ីឡា យិះ...
កេរដំណែលការទូតដ៏វៃឆ្លាតរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ គឺជាគ្រឹះស្ថានដ៏រឹងមាំបំផុតដែលនាំឱ្យកម្ពុជាទទួលបានសិទ្ធិ និងភាពស្របច្បាប់ពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅរាជធានីភ្នំពេញ។ នេះបើតាម នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចសម្ភាសន៍ស្តីពី «កម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំកូនប្រុសពៅមកបង្ហាញកន្លែងដែលចាប់កំណើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។ សម្ដេចធិបតី មានប្រសាសន៍ថា នាំកូនប្រុសពៅ មកបង្ហាញកន្លែងដែលខ្ញុំចាប់កំណើត កាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់។ សម្ដេចមានប្រសាសន៍ថា នៅថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះឆ្លៀតឱកាសបន្ទាប់ពីពិធីបុណ្យទក្ខិណានុប្បទានគម្រប់...
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា គិតមកដល់ពេលនេះ មាន៧៩ប្រទេស បានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដោយក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន២០ មកចូលរួមផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នេះថាគិតមកដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មាន៧៩ប្រទេស បានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ដោយក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២០ មកចូលរួម...
ភាសាបារាំងនៅតែទទួលការចាប់អារម្មណ៍រៀនសូត្រច្រើនពីសំណាក់យុវជនជំនាន់ក្រោយ ដើម្បីជួយជំរុញដល់ការទំនាក់ទំនងជាសកល។ នាវិទ្យាស្ថានបារាំង ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ បាននឹងកំពុងដើរតួនាទីសំខាន់ ក្នុងការជួយបណ្តុះបណ្តាលធនធានសមត្ថភាពយុវជនជំនាន់ក្រោយលើភាសាបារាំង ដោយវិទ្យាស្ថាន បានដាក់ចេញកម្មវិធីសិក្សាជាច្រើន សំដៅ ធ្វើយ៉ាងណាជួយបង្រៀនដល់សិស្ស និងនិស្សិតទាំងអស់ ឲ្យទទួលបានចំណេះដឹងពិតប្រាកដ និងការនិយាយភាសាបារាំងបានស្ទាត់ជំនាញ ដើម្បីបន្តអនាគត់ជីវិតសម្រាប់ខ្លួនឯង និងសម្រាប់ជាថ្នាល នៃការបន្តជួយដល់ទំនាក់ទំនង ឬការទូតនានារបស់ប្រទេសជាតិ នៅពេលមានតម្រូវការប្រើប្រាស់ភាសាបារាំង ។ វិទ្យាស្ថាននេះ មានបណ្ណាល័យធំៗ សម្រាប់ការចូលទៅអង្គុយសិក្សារៀនសូត្រ និងអានសៀវភៅស្វែងយល់ពីចំណេះ ដោយពុំមានការគិតប្រាក់នោះឡើយ ហើយក៏បើកទ្វារយ៉ាងទូលាយសម្រាប់យុវជន...
នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ...
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចំនួន ៦ រូប មុនពេលចេញទៅបំពេញបេសកកម្មការទូតជូនជាតិ មាតុភូមិ។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប...
នៅព្រឹកថ្ងៃនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំ “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ២០២៦ ពីកម្ពុជាទៅកាន់ទីផ្សារសាកល” ក្រោមមូលបទ “ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប” ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព និងវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្ម, ឯកឧត្តម ឌិត ទីណា...
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានជួបប្រជុំពិភាក្សា និងធ្វើបទបង្ហាញពីវឌ្ឍនៈភាព ស្ដីពីកាត្រៀមរៀបចំព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកចំនួន ២ គឺពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។...