ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឲ្យដឹងថា កងទ័ពជើងទឹកជ្រើសរើសពលនាវិកថ្មីចំនួន៥០០នាក់ ឲ្យបំពេញក្របខណ្ឌឲ្យកងទ័ពជើងទឹក ស្របទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គ បញ្ជាការ ហើយខណៈការជ្រើសរើសនេះក៏ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀតសម្រាប់កងទ័ពជើងទឹកផងដែរ។ ថ្លែងនៅក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលពលនាវិកថ្មី កងទ័ពជើងទឹកឆ្នាំ២០២៦ សម្ពោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់នៅសម្រាប់សិក្ខាកាមមួយខ្នង និងបញ្ចុះបឋមសិលា អគារស្នាក់នៅសិក្ខាកាមមួយខ្នង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរនោះ ឧត្តមនាវីឯក ទៀ...
ភ្នំពេញ៖ កម្ពុជា វៀតណាម ឡាវ បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាពិសេសនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងបី។ ដែលការប្តេជ្ញានេះ គឺជាកត្តាដ៏សំខាន់ធានាភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសនីមួយៗ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅក្នុងតំបន់។ ឯកឧត្តម ព្រុំ សុខា អនុប្រធាអចិន្ត្រៃយ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងបានថ្លែងថា កិច្ចប្រជុំបានពិនិត្យមើលស្ថានភាពគ្រឿងញៀន បញ្ហាប្រឈមដែលសមត្ថកិច្ចកំពុងប្រឈម និងបទពិសោធន៍នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសទាំងបី និងបានបង្ហាញពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនង និងការសម្របសម្រួលរវាងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា វៀតណាម និងឡាវ ដើម្បីឆ្លើយតបចំពោះការវិវត្តនៃបទល្មើសគ្រឿងញៀនឆ្លងដែន។ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមសូមលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងបី បន្តអនុវត្តតាមទិសដៅអាទិភាពសំខាន់ៗ រួមមាន៖បន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលប្រតិបត្តិការ...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យបរិស្ថាន និងកិច្ចការងារមួយចំនួនផ្សេងទៀត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន៩២ប្រទេសជុំវិញពិភពលោក។ ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីទទួលបានជោគជ័យ ទៅតាមការគ្រោងទុក នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈកម្មការថ្នាក់រាជធានីក្នុងការត្រៀមលក្ខណៈទទួលភារកិច្ចអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន ៤ម៉ោង ខណៈបច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា ៦ម៉ោង ហើយសាលារៀន ៦ម៉ោង នឹងត្រូវពង្រីកជាជំហានៗ។ ចំពោះការអនុវត្តកម្មវិធីសិក្សា ៦ម៉ោងនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ។ ការលើកឡើងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើនៅព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ភាពលំបាកលំបិននៃការស្វែងរកកន្លែងសិក្សារៀនសូត្ររបស់ក្មេងជំនាន់មុន រួមទាំងសម្ដេចតេជោ ហ៊ុន សែន ផងដែរ ទើបពេលកាន់ដំណែងជានាយករដ្ឋមន្ត្រីច្រើនអាណត្តិកន្លងមក សម្ដេចតេជោ បានដាក់ចេញនូវគោលនយោបាយពង្រាយសាលារៀន និងបានកសាងសាលារៀនរាប់ពាន់ខ្នងនៅទូទាំងប្រទេស ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្មេងជំនាន់ក្រោយឱ្យទទួលបានការសិក្សារៀនសូត្រ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាចំនួន៥ខ្នង...
ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថាយោធាថៃបានពង្រាយរថក្រោះចំនួនពីរគ្រឿង ដែលមានចម្ងាយ ជាងពីររយម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាននៅតំបន់ភូមិជោគជ័យ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមអ្នកសម្របសម្រួលកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលហៅកាត់ថា AOT-KH ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ដែលយោធាថៃបានដាក់ពង្រាយរថក្រោះចំនួន០២គ្រឿង ដែលមានចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងដែលក្រុមសង្កេតការណ៍អាស៊ានឈរសង្កេតការណ៍ នៅចំណុចតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា...
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ សាលាជាតិវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអៈអាងថា កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ឯកឧត្តម ក៏សូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃសាលាមធ្យមវិចិត្រសិល្បៈ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតី...
នាថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ នៅទីសី្តការក្រសួង, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Danny Annan ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសកម្មភាពវប្បធម៌ ដែលមានសក្តានុពល ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឆ្នាំ២០២៧។ ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឯកឧត្តម ឯកអគ្គរាជទូតព្រមទាំងវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព...
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយបច្ចេកទេសលើការងារសំខាន់ៗ ការ កៀរគរចំណូល យុទ្ធសាស្ត្របែងចែក និងគ្រប់គ្រងចំណាយរយៈពេលមធ្យមជាដើម ដើម្បីរួមចំណែកក្នុងការពង្រឹងសមត្ថភាព ធនធាន មនុស្សលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន។ លោក Kenichiro Kashiwase ប្រធានបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងកិច្ចពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ពិនិត្យលទ្ធភាពលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទរបស់សិស្សានុសិស្សនៅក្នុងម៉ោងសិក្សា បើសិនអាចធ្វើទៅបានគឺនៅក្នុងឆ្នាំសិក្សា២០២៦-២០២៧នេះតែម្ដង។ សម្តេចធិបតីក៏បានអំពាវនាវឲ្យមាតា បិតា និងអណាព្យាបាលសិស្សចូលរួមសហការផងដែរ។ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា ៥ខ្នង និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ខេត្ត កំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន...