សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ឯកសារប្រមាណ៨ម៉ឺនកូពី ត្រូវបានបំផ្លាញក្នុងរបបខ្មែរក្រហម និងបានបញ្ជាក់ថាការបាត់បង់នេះជាការសោកស្ដាយជាទីបំផុត តែទោះជាយ៉ាងណា អ្នកថែរក្សាការចងចាំរបស់ជាតិ ដែលជាមន្ត្រីទទួលបន្ទុកការបណ្ដុះបណ្ដាលថ្មី បានខិតខំស្រាវជ្រាវចងក្រង និងថែរក្សាទុកឯកសារនានាឡើងវិញរហូតដល់សព្វថ្ងៃនេះ។ សម្តេចធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងឱកាសអញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ នៃកម្ពុជា (១៩២៦-២០២៦) នាថ្ងៃទី៤ ខែវិច្ឆិកា នេះ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំក្រសួងពាក់ព័ន្ធរួមគ្នាធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ, បណ្ណាល័យជាតិ និងសារមនី្ទរជាតិ ព្រមទាំងថែរក្សា និងអភិរក្សបេតិកភណ្ឌជាតិសំខាន់ៗដទៃទៀតក្នុងប្រទេសកម្ពុជា ខណៈថ្មីៗនេះសម្តេចក៏បានបង្កើតគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានគណៈកម្មាធិការជាតិនេះ ដើម្បីតម្រង់ទិសសម្របសម្រួល និងជំរុញសំដៅលើកស្ទួយអំណាចទន់របស់កម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីបើកពិព័រណ៍ខួប...
តាមបណ្តាសាលារៀន ក្នុងដើមឆ្នាំសិក្សាថ្មីនេះ បានបន្តពង្រឹងលើការគ្រប់គ្រង ហាមប្រាមសិស្សមិនឱ្យប្រើ ប្រាស់ទូរស័ព្ទដៃក្នុងបន្ទប់រៀន។ ការពង្រឹងលើការគ្រប់គ្រងនេះ ក៏ស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែត កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានលើកឡើងជាសាធារណៈ ទៅកាន់ក្រសួងអប់រំឱ្យអនុវត្តហាមប្រាមការប្រើ ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន ដោយសារសម្តេចមើលឃើញពីផលអវិជ្ជមានមួយចំនួន។ ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងបន្ទប់រៀនពុំមែនជារឿងថ្មីនោះទេ។ បញ្ហានេះកើតឡើង ស្របពេលដែលបច្ចេកវិទ្យា មានការកើនឡើង ហើយបញ្ហានេះកើតឡើងទាំងនៅសាលារៀននៅរាជធានីភ្នំពេញ ក៏ដូចជាតាមសាលារៀននៅ តាមបណ្តាខេត្ត។ ឆ្នាំសិក្សាចាស់កន្លងទៅ តាមសាលារៀនក៏បានដាក់ចេញវិធានការនានា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍សង្កត់ធ្ងន់ថា ឯកសារបណ្ណសារជាតិ និងបណ្ណាល័យជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលមិនអាចខ្វះបាន។ សម្ដេចធិបតី មានប្រសាសន៍សង្គត់ធ្ងន់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នៅព្រឹកថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ សម្តេចធិបតី...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទដែលពិភពលោកកំពុងបោះជំហានលឿនចូលទៅក្នុងបរិវត្តឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ច សង្គមឌីជីថល ជាមួយនឹងការវិវត្តដ៏ស្មុគស្មាញនៃភូមិសាស្រ្ដនយោបាយ និងភូមិសាស្រ្ដសេដ្ឋកិច្ច, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែលមានគោលបំណងចំបង និងយូរអង្វែង សំដៅលើការកសាង និងការពង្រឹងរដ្ឋ និងជាតិរបស់កម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នៅព្រឹកថ្ងៃ...
ខេត្តគ័នស៊ូ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ទៅចូលរួមព្រឹត្តិការណ៍ជំរុញទេសចរណ៍ពិព័រណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុនហ័ង (Dunhuang) ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់...
នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មអនុតំបន់ កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ឈានចូលដល់ដំណាក់កាលថ្មីសម្រាប់ មេគង្គ-ឡានឆាង...
កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាង ៥០០នាក់ នឹងចូលរួមព្រឹត្តិការណ៍ជិះកង់អូដាកជុំវិញរាជធានីភ្នំពេញ ចម្ងាយ ៧៣គីឡូម៉ែត្រ នាថ្ងៃទី៨ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ដើម្បីអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងអបរសាទរព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ រៀបចំដោយក្លិបជិះកង់អូដាកកម្ពុជា...
អាវុធហត្ថរាជធានីភ្នំពេញ ជួបសំណេះសំណាល បេក្ខជន២៩២នាក់ មុនពួកត្រូវទៅពិនិត្យកាយសម្បទាចូលហ្វឹកហ្វឺនកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ។ នៅព្រឹកថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បេក្ខជន ២៩២នាក់ ជាប់ឈ្មោះក្នុងការបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ ក្របខណ្ឌរាជធានីភ្នំពេញ បានទទួលការជួបសំណេះសំណាល និងការជូនដំណើរ ពីថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនបេក្ខជនទាំងអស់...
អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានរៀបចំការចុះត្រួតពិនិត្យ និងពិធីសែនព្រេនក្រុងពាលីតាមប្រពៃណី នៅអគារស្ថានីយអ្នកដំណើរថ្នាក់ VVIP ថ្មី នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាថា អាកាសយានដ្ឋានលំដាប់អន្តរជាតិមួយនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខ។ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមជាមួយតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (CAIC) បានអញ្ជើញដឹកនាំរៀបចំពិធីឆ្លងព្រះភូមិ និងក្រុងពាលីតាមប្រពៃណីជាតិ នៅទីធ្លាអគារ VVIP ថ្មី...