(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកការទប់ស្កាត់អំពើហិង្សាលើកុមារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះមានគោលបំណងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍របស់កម្ពុជាក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ ក្នុងទិសដៅបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារ ស្របតាមរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Najat...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការដៃគូនានា ប្រារព្ធទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស” ហើយបន្តអប់រំផ្សព្វផ្សាយ ពីគុណប្រយោជន៍អាហារូបត្ថម្ភ និងផលវិបាកនៃកង្វះអាហារូបត្ថម្ភ ។ ក្នុងឱកាសប្រារព្ធទិវាអាហារូបត្ថម្ភ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា...
ក្នុងឆ្នាំ២០២៦នេះ កម្ពុជាមិនរំពឹងថាមានកំណើនភ្ញៀវទេសចរអន្តរជាតិនោះទេ ប៉ុន្តែចាប់ពីចុងខែតុលា រហូតដើមឆ្នាំ២០២៧ គឺគ្រប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានកក់ទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា និងបាននាំគ្នាមកទស្សនាកម្ពុជាជាបណ្តើរៗហើយនោះ ភាគច្រើនជាភ្ញៀវលំដាប់ខ្ពស់ អ្នកមាន និងមានលទ្ធភាពស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ៤ ផ្កាយ៥ និងស្នាក់នៅយូរថ្ងៃ។ មគ្គុទេសក៍ទេសចរណ៍ បានប្រាប់BTV នៅថ្ងៃទី៤ ខែវិច្ឆិកា នេះថា នៅក្នុងអំឡុងពេលនេះ នៅរាជធានីភ្នំពេញ សម្គាល់ឃើញមានភ្ញៀវទេសចរអន្តរជាតិ មកពីតាមបណ្តាប្រទេសនៅអឺរ៉ុប អាម៉េរិក តំបន់អាស៊ីកណ្តាល និងមជ្ឈិមបូពាហ៍ ជាដើម គឺបាននាំគ្នាមកទស្សនាកម្ពុជាច្រើន...
វិមានរដ្ឋសភា៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) ត្រៀមចុះបំពេញបេសកកម្មការងារនៅតាមបណ្តាខេត្ត ក្នុងអំឡុងពេលវិស្សមកាលសភាខាងមុខនេះ ដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យសំខាន់ៗរបស់ជាតិដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។ ការត្រៀមរៀបចំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្ទៃក្នុង នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញឱ្យដឹងថាពីផែនការរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដើម្បីជាគោលដៅទេសចរណ៍វប្បធម៌។ ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ធ្វើឡើងក្នុងកម្មវិធីបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា...
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ បានថ្លែងថា បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិនៃកម្ពុជា មានរក្សាទុកឯកសារសរុបប្រវែង ២,០០០ ម៉ែត្រលីនេអ៊ែ (២,០០០ ម៉ែត្រ) និងបើគិតជាទំព័រស្មើនឹងប្រមាណ ២០លានទំព័រ ដែលឯកសារខ្លះ គឺជាឯកសារកម្រ និងជាច្បាប់ដើម ដែលមានតម្លៃជាប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន។ ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ធ្វើឡើងក្នុងកម្មវិធីបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមធិបតីភាពសម្តេចមហាបវរធិបតី...
កម្ពុជាតែងតែធ្វើការតវ៉ាជាផ្លូវការ និងសកម្ម ប្រឆាំងសកម្មភាពនានារបស់កងកម្លាំងថៃលើទីតាំងដែលពួកគេកាន់កាប់ដោយខុសច្បាប់ កាលពីឆ្នាំ២០២៥ ពិសេសគឺសកម្មភាពកែប្រែស្ថានភាពនៅលើដីជាក់ស្ដែង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទប្រចាំថ្ងៃ ស្ដីពីស្ថានការណ៍ព្រំដែន នៅថ្ងៃទី០៤ ខែវិច្ឆិកា នេះ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដែលបានបើកការឈ្លានពានមកលើកម្ពុជា និងក្រោយមានកិច្ចព្រមព្រៀងនានា ភាគីថៃបានធ្វើសកម្មភាពខុសច្បាប់ជាច្រើនមកលើកអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយមិនគោរពកិច្ចព្រមព្រៀងជាមួយគ្នាឡើយ ដូចជាការការជីកលេណដ្ឋាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ និងសំណង់ផ្សេង...
ភ្នំពេញ៖ គិតមកដល់ពេលនេះ ការសាងសង់អគារ វីវីអាយភី VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរួមបញ្ចូលអត្តសញ្ញាស្ថាបត្យកម្មខ្មែរ និងស្តង់ដារទំនើប នៃអាកាសចរណ៍ស៊ីវិល សម្រេចបានជាង ៩៩.៩%ហើយ ក្នុងគោលបំណងផ្តល់បរិយាកាសសមរម្យ កក់ក្តៅរាក់ទាក់ សម្រាប់ការទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈរក្សាការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព ប្រតិបត្តិការ និងភាពងាយស្រួលក្នុងការប្រើប្រាស់។ នេះបើតាមការបញ្ជាក់របស់ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន ខេមបូឌា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឯកសារ និងផែនទីចងក្រង និងរក្សាទុកដោយបារាំងជាអាវក្រោះការពារទឹកដីកម្ពុជាដោយស្របច្បាប់គ្រាកម្ពុជាមានជម្លោះអំពីបញ្ហាទឹកដី។ នៅក្នុងឱកាសអញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ នៃកម្ពុជា (១៩២៦-២០២៦) នាថ្ងៃទី៤ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងមានបញ្ហាប្រឈមដោយមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងនោះ បណ្ណសារ និងផែនទីដែលបានកងក្រង និងរក្សាទុកដោយបារាំង គឺជាអាវក្រោះការពារខាងផ្លូវច្បាប់ និងជាភស្តុតាងប្រវត្តិសាស្រ្តដ៏មានតម្លៃបំផុតក្នុងការអះអាង...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបិទជាផ្លូវការនូវគម្រោង «សុខភាពបន្តពូជ និងសិទ្ធិ និងការលើកកម្ពស់យន្តការសម្របសម្រួលដំណើរការស្នើសុំរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់ស្ត្រីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែលភូគីត្រានាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត...