ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញពីការបញ្ចប់បេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា នាររសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ នៅក្នុងជំនួបនោះ លោកស្រី Rebekah Bell បានលើកឡើងពីសមិទ្ធផលការងារសំខាន់ៗជាច្រើន ដែលអង្គការ FAO បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យបរិស្ថាននៅកម្ពុជា។...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីអភិសេក រូបបដិមា ព្រះគោ ព្រះកែវ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញច្រើនអាណត្តិមកហើយ គឺជំរុញលើកកម្ពស់ធនធានមនុស្សដែលនឹងក្លាយជាទ្រព្យសម្បត្តិជាតិមានរយៈពេលវែង។ នៅថ្ងៃទី៣ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ខ្នង ស្មើនឹង៥៥បន្ទប់ នៅក្នុងខេត្តកំពង់ធំ និងបានថ្លែងបញ្ជាក់ជាថ្មីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល តែងតែចាត់ទុកការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើប្រទេសជាតិ ព្រោះការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និងជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងប្រទេសផង។...
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមបើកយុទ្ធនាការចុះធ្វើជំរឿនមន្រ្តីផ្ទាល់នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងធ្វើជីវមាត្រជូន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាក់ស្តែងដែលកំពុងបំពេញការងារនៅតាមអង្គភាពនានាចំណុះឱ្យក្រសួង។ ថ្ងៃនេះ ជាថ្ងៃដំបូងនៃដំណើរការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែង ក្រុមការងារបច្ចេកទេសនៃគណៈកម្មការធ្វើជំរឿន បានអនុវត្តចុះស្រង់ទិន្នន័យ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗ នៅតាមរចនាសម្ព័ន្ធអង្គភាពចំណុះឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ការចុះធ្វើជីវមាត្រ និងជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ...
ភ្នំពេញ៖ ខេត្តកំពង់ធំមានសក្តានុពលខ្ពស់ក្នុងការដាំដុះស្វាយចន្ទី ដោយបច្ចុប្បន្នមានផ្ទៃដីដាំដុះសរុបជិត ១៧ម៉ឺនហិកតា និងផ្តល់ទិន្នផលជាមធ្យម ១,៥តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ។ ស្របពេលនេះ រដ្ឋបាលខេត្តកំពុងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យឈានទៅរកកសិ-ឧស្សាហកម្ម តាមរយៈការទាក់ទាញវិនិយោគិន និងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនាំចេញ។ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ខេត្តនេះ ឱ្យប្រែក្លាយពីខេត្តដែលពឹងផ្អែកចម្បងលើវិស័យកសិកម្ម ទៅជាខេត្តដែលពឹងផ្អែកបន្ថែមទៀតលើវិស័យ កសិ-ឧស្សាហកម្ម។ ជាក់ស្តែង គម្រោងសួនកសិ-ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា...
ក្នុងរយៈពេល២៧ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ បានប្រព្រឹត្តិទៅដោយរលូនល្អ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហេង ស៊ីឡេង សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ តាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត។ កិច្ចប្រជុំនេះ...
ខណៈដែលកម្ពុជាកំពុងរៀបចំខ្លួនយ៉ាងសកម្ម ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខ។ ភាគីសហជីពបានដាក់ក្តីរំពឹងទុកថា ព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយសក្ដានុពលកម្ពុជាទៅកាន់បណ្តាប្រទេសនិយាយភាសាបារាំង ដែលអាចទាក់ទាញវិនិយោគិនទុនធំៗមកបើករោងចក្រ សហគ្រាស ឬក្រុមហ៊ុនបន្ថែម ដែលបង្កើតឱកាសការងារកាន់តែច្រើន។ ជួបសម្ភាសន៍ជាមួយ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ លោកបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី ដែលមានសមាជិកជិត ៩០ប្រទេស គឺជាវេទិកាអន្តរជាតិដ៏មានឥទ្ធិពលមួយ។ សម្រាប់កម្ពុជា...
បន្ទាប់ពីបានបញ្ចប់ដំណើរការបែងចែកកន្លែងការងារយ៉ាងសកម្មនាពេលព្រឹក គណៈកម្មការអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានបន្តដឹកនាំអនុវត្តនីតិវិធីលម្អិតនាពេលរសៀល ចាប់ពីម៉ោង ១៣:៣០នាទីតទៅ នៅអគារ K សាលប្រជុំធំ នៃមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE)។ នៅក្នុងដំណើរការវគ្គរសៀលនេះ គណៈកម្មការ បានប្រមូលផ្ដុំបេក្ខជនជាប់បម្រុងកម្រិតវិទ្យាល័យ មកពីបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដែលមិនទាន់ទទួលបានកន្លែងការងារ ដើម្បីបន្តនីតិវិធីបែងចែកទីកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ នីតិវិធីក្នុងរសៀលនេះ គឺត្រូវបានអនុវត្តជាពិសេសសម្រាប់តែមុខវិជ្ជាឯកទេសទាំងឡាយណា ដែលនៅមានតម្រូវការជាក់ស្តែង និងមានប៉ុស្តិ៍ទំនេរនៅតាមគ្រឹះស្ថានសិក្សាសាធារណៈប៉ុណ្ណោះ។ បេក្ខជនម្នាក់ៗ...
ភ្នំពេញ៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ១ពាន់នាក់ បានចុះឈ្មោះចូលរួមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ដើម្បីធានាឱ្យការផ្សព្វផ្សាយព្រឹត្តិការណ៍អន្តរជាតិនេះប្រព្រឹត្តទៅដោយរលូន ក្រសួងព័ត៌មានបានត្រៀមរៀបចំមជ្ឈមណ្ឌលព័ត៌មាន និងសម្ភារៈបច្ចេកទេសចាំបាច់គ្រប់គ្រាន់ ព្រមទាំងសហការជាមួយទូរទស្សន៍បារាំងក្នុងការផលិត និងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះទៅកាន់ពិភពលោក។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានបញ្ជាក់ថា កម្ពុជាសម្តែងនូវមោទនភាពជាតិយ៉ាងក្រៃលែង ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។...
នៅក្នុងដំណើរអនុវត្តយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក នៅជុំចុងក្រោយនេះ សមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា នឹងអញ្ជើញទីភ្នាក់ងារទេសចរណ៍ និងអ្នកធ្វើទីផ្សារទេសចរណ៍ធំៗនៅប្រទេសរុស្ស៊ី មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលទេសចរណ៍កម្ពុជា ស្វែងរកដៃគូសហការ រៀបចំកញ្ចប់ទេសចរណ៍ នាំភ្ញៀវទេសចររុស្ស៊ី មកទស្សនាកម្ពុជា។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា ថ្លែងប្រាប់BTV នៅថ្ងៃទី៣ ខែវិច្ឆិកា នេះថា នេះជាលើកទី៦ ដែលសមាគម PATA និងសមាគមទេសចរណ៍នានាទៀតនៅកម្ពុជា...