ព័ត៌មានអន្តរជាតិ
[UPDATE] កិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងហេសបូឡា បានចូលជាធរមានហើយនៅថ្ងៃពុធនេះ
កិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងហេសបូឡា បានចូលជាធរមានហើយនៅថ្ងៃពុធនេះបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកJoe Biden បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា អ៊ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់បានទទួលយកកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក និងបារាំង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពថ្ងៃអង្គារទី ២៦ខែវិច្ឆិកាថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសលីបង់ ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភណាមួយដោយក្រុមហេសបូឡា ដោយប្រកាសថាអ៊ីស្រាអែលនឹងរក្សាសេរីភាពនៃសកម្មភាពខាងយោធាពេញលេញ។

លោក Biden បាននិយាយថា កិច្ចព្រមព្រៀងបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីត្រូវបានដុតបញ្ឆេះដោយសង្រ្គាមនៅដែនដីហ្កាហ្សាកាលពីឆ្នាំមុន ត្រូវបានរៀបចំឡើងដើម្បីបញ្ឈប់ជម្លោះទាំងឡាយ។

លោក Biden ដែលបានថ្លែងសុន្ទរកថានៅសេតវិមានភ្លាមៗបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងក្នុងការបោះឆ្នោតក្នុងសំឡេងគាំទ្រ១០និង១ បាននិយាយថាលោកបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់លោក Najib Mikati ។លោកបន្តថា ការប្រយុទ្ធនឹងបញ្ចប់នៅម៉ោង៤ទៀបភ្លឺម៉ោងក្នុងស្រុក ។លោក Biden បាននិយាយថា នេះត្រូវបានរៀបចំឡើងដើម្បីបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍។អ្វីដែលនៅសេសសល់ពីក្រុមហេសបូឡា និងអង្គការភេរវជនផ្សេងទៀត នឹងមិនត្រូវបានអនុញ្ញាតឲ្យគំរាមកំហែងសន្តិសុខអ៊ីស្រាអែលទៀតទេ។
លោក Biden បាននិយាយថា អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនចេញជាបណ្តើរៗក្នុងរយៈពេល ៦០ ថ្ងៃ ខណៈកងទ័ពលីបង់ចូលកាន់កាប់ទឹកដីនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ីស្រាអែល ដើម្បីធានាថា ក្រុមហេសបូឡាមិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា