លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol កំពុងប្រឈមនឹងការខឹងសម្បារ និងការប្រឆាំង បន្ទាប់ពីការសម្រេចចិត្តរបស់លោកក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក ជាបទបញ្ជាដែលប៉ុន្មានម៉ោងក្រោយមករូបលោកបានប្រកាសពីការដកចេញវិញ។ ប្រជាបាតុករនៅតាមដងផ្លូវនានានៅព្រឹកថ្ងៃពុធ ទី៤ ខែធ្នូសប្ដាហ៍នេះ អំពាវនាវឲ្យលោកលាលែងពីតំណែង ខណៈសមាជិកសំខាន់ៗក្នុងក្រុមរបស់ប្រធានាធិបតីរូបនេះបានស្នើឲ្យបញ្ចប់ការប្រមូលផ្ដុំទ្រង់ទ្រាយធំ។ អ្នកតវ៉ាមកពីក្រុមសហជីពកម្មករដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃពុធទី៤ធ្នូនេះ បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសដកចេញច្បាប់អាជ្ញាសឹកដែលរូបបានដាក់កាលពីប៉ុន្មានម៉ោងមុន។ ក្រុមបាតុករមកពីសហព័ន្ធសហជីពកូរ៉េ បានប្រកាសធ្វើូដកម្មមិនកំណត់រហូតដល់លោក Yoon លាលែងពីតំណែង។ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកកាលពីយប់ថ្ងៃអង្គារក្នុងការអនុវត្តន៍ច្បាប់អាជ្ញាសឹក ជាលើកដំបូងសម្រាប់កូរ៉េខាងត្បូងក្នុងរយៈពេលជាង...
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ដែលកំពុងជាប់ពន្ធនាគារបានជំរុញឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួនតស៊ូរហូតដល់ទីបញ្ចប់ ស្របពេលក្រុមអាជ្ញាធរប៉ាគីស្ថាន បានបង្ក្រាបក្រុមបាតុករដែលទាមទារឱ្យមានការដោះលែងរូបលោក បណ្ដាលឲ្យមនុស្ស៨នាក់ស្លាប់។ កងកម្លាំងសន្តិសុខកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក Khan ដែលបានទម្លាយរនាំងសន្តិសុខនៅពេលពួកគេដើរក្បួនឆ្ពោះទៅកណ្តាលរដ្ឋធានី Islamabad ដែលត្រូវបានរដ្ឋាភិបាលបិទខ្ទប់ក្នុងការប៉ុនប៉ង រៀបចំការតវ៉ាអង្គុយ។ ក្រុមបាតុករកំពុងទាមទារឱ្យមានការត្រឡប់មកវិញនូវអ្វីដែលពួកគេហៅថាអាណត្តិដែលត្រូវបានលួច បន្ទាប់ពីការបោះឆ្នោតកាលពីខែកុម្ភៈ ការដោះលែងអ្នកទោសនយោបាយ នងការបិសេនៃវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឱ្យរដ្ឋាភិបាលស៊ីវិលអំពាវនាវឱ្យកងទ័ពជួយអនុវត្តច្បាប់ និងសណ្តាប់ធ្នាប់។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Khan បានប្រាប់ក្រុមបាតុករឱ្យរក្សាសន្តិភាព...
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថាន បានបើកការវាយឆ្មក់នៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ (២៧ វិច្ឆិកា) នេះ លើអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីកំពុងជាប់ពន្ធនាគារ លោក Imran Khan ដែលបានសម្រុកចូលរដ្ឋធានីទាមទារឱ្យមានការដោះលែងលោកកាលពីថ្ងៃអង្គារ ដោយមានការចាប់ខ្លួនរាប់រយនាក់នាក់ នៅក្នុងទិដ្ឋភាពដ៏វឹកវរ។ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងអ៊ីស្លាម៉ាបាដ កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីក្បួនរថយន្តដឹកនាំដោយភរិយារបស់លោក Khan បានទម្លុះរបាំងសន្តិសុខជាច្រើនជាន់រហូតដល់ជិតតំបន់ក្រហម ដែលមានការការពារយ៉ាងខ្លាំងក្លារបស់ទីក្រុង។ តំបន់ក្រហម ដែលយាមកាមដោយកងកម្លាំងទាហានយ៉ាងច្រើននោះ មានការិយាល័យ និងអគារសំខាន់ៗរបស់រដ្ឋ រួមទាសភា និងក្រុមបេសកម្មបរទេសផងដែរ។ យ៉ាងហោចណាស់មនុស្ស...
ក្រុមការងាររបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump កំពុងពិភាក្សាបន្តការចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដោយសង្ឃឹមថាការជំរុញការទូតថ្មី ដែលអាចកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធ នេះបើយោងតាមបុគ្គលពីររូបដែលដឹងពីបញ្ហានេះ។ បុគ្គលជាច្រើននៅក្នុងក្រុមរបស់លោក Trump ឥឡូវនេះ មើលឃើញវិធីសាស្រ្តផ្ទាល់ពីលោក Trump ដើម្បីកសាងទំនាក់ទំនងដែលមានស្រាប់ ដែលទំនងជានឹងបំបែករនាំងទឹកកកជាមួយលោក Kim ជាច្រើនឆ្នាំបន្ទាប់ពីសង្គ្រាមពាក្យសម្ដី និងអ្វីដែលលោក Trump ហៅថាជាលិខិតដ៏សែនមានអត្ថន័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដែលមិនធ្លាប់មានអំឡុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី អាមេរិក។ ប្រភពជាច្រើនបាននិយាយថា ការពិភាក្សាគោលនយោបាយមានភាពរលូន...
កិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងហេសបូឡា បានចូលជាធរមានហើយនៅថ្ងៃពុធនេះបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកJoe Biden បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា អ៊ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់បានទទួលយកកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក និងបារាំង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពថ្ងៃអង្គារទី ២៦ខែវិច្ឆិកាថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសលីបង់ ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភណាមួយដោយក្រុមហេសបូឡា ដោយប្រកាសថាអ៊ីស្រាអែលនឹងរក្សាសេរីភាពនៃសកម្មភាពខាងយោធាពេញលេញ។ លោក Biden បាននិយាយថា កិច្ចព្រមព្រៀងបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីត្រូវបានដុតបញ្ឆេះដោយសង្រ្គាមនៅដែនដីហ្កាហ្សាកាលពីឆ្នាំមុន ត្រូវបានរៀបចំឡើងដើម្បីបញ្ឈប់ជម្លោះទាំងឡាយ។ លោក Biden ដែលបានថ្លែងសុន្ទរកថានៅសេតវិមានភ្លាមៗបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងក្នុងការបោះឆ្នោតក្នុងសំឡេងគាំទ្រ១០និង១ បាននិយាយថាលោកបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin...
នុស្សប្រហែល ២២.០០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅទីក្រុងបាសេឡូណា (Barcelona) របស់អេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (២៣ វិច្ឆិកា) នៅក្នុងបាតុកម្មចុងក្រោយបង្អស់ដើម្បីទាមទារឱ្យបន្ទាបតម្លៃជួលលំនៅឋាន ដែលបានកើនឡើងខ្ពស់ហួសហេតុ និងលក្ខខណ្ឌរស់នៅកាន់តែប្រសើរឡើង។ វិបត្តិលំនៅឋានបានក្លាយជាបញ្ហាចម្បងនៅអេស្ប៉ាញ ខណៈប្រទេសនេះពិបាកក្នុងការធ្វើឱ្យមានតុល្យភាពដើម្បីលើកកម្ពស់វិស័យទេសចរ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ខ្លួន និងក្ដីបារម្ភពីតម្លៃជួលដ៏ខ្ពស់ ដោយសារម្ចាស់អចលនទ្រព្យផ្លាស់ប្តូរទៅរកការជួលឱ្យភ្ញៀវទេសចររយៈពេលខ្លីដើម្បីរកកម្រៃកាន់តែច្រើន។ ទិន្នន័យពីទីភ្នាក់ងារលំនៅដ្ឋានកាតាឡាន់ (CHA) បង្ហាញថា តម្លៃនៃការជួល ដែលបានុហត្ថលេខាក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤ នៅទីក្រុងបាសេឡូណា គឺស្ទើរតែ ៧០% ខ្ពស់ជាងរយៈពេលដូចគ្នាកាលឆ្នាំ២០១៤។ រដ្ឋាភិបាលបានប្រកាសពីការបង្រ្កាបលើការជួលរយៈពេលខ្លី...
ទីភ្នាក់ងារសារព័ត៌មាន ខ្យូដូ (Kyodo) របស់ជប៉ុន បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៤ វិច្ឆិកា) ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មានគោលបំណងចងក្រងផែនការយោធារួមគ្នាមួយសម្រាប់ភាពអាសន្នដែលអាចកើតមាននៅកោះតៃវ៉ាន់ ដែលរួមមានការដាក់ពង្រាយមីស៊ីល។ សេចក្ដីរាយការណ៍នេះបាននិយាយដោយសម្អាងដល់ប្រភពមិនបញ្ចេញឈ្មោះរបស់អាមេរិក និងជប៉ុនថា នៅក្រោមផែនការដែលរំពឹងថានឹងត្រូវបានអនុវត្តនៅខែក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ពង្រាយអង្គភាពមីស៊ីលទៅកាន់ប្រជុំកោះ ណានសៃ (Nansei) នៃខេត្ត កាហ្គោស៊ីម៉ា (Kagoshima) និងខេត្ត អូគីណាវ៉ា (Okinawa) ភាគនិរតីរបស់ប្រទេសជប៉ុន...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួ បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ វិច្ឆិកា) ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ប្រាប់សមភាគីអាមេរិក លោក ចូ បៃដិន ថា បញ្ហាកោះតៃវ៉ាន់ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិក្នុងការអភិវឌ្ឍ គឺជា “បន្ទាត់ក្រហម” សម្រាប់ប្រទេសចិន ហើយមិនត្រូវប្រលែងលេងនឹងដែនកំណត់នេះឡើយ។ លោក ស៊ី ក៏បានព្រមានសហរដ្ឋអាមេរិក កុំឱ្យចូលរួមក្នុងជម្លោះទ្វេភាគីលើប្រជុំកោះ...
សហភាពអឺរ៉ុប កំពុងពិចារណាជម្រើសជាច្រើនដើម្បីបំពេញចិត្តលោក Donald Trump ក្នុងតំណែងសេតវិមាន ខណៈប្លុកនេះត្រៀមទប់ទល់សម្រាប់ការបន្តដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងការគំរាមកំហែងពាណិជ្ជកម្មផ្សេងទៀត បូករួមនឹងជំហានដ៏តឹងតែងទៅលើថា តើត្រូវធ្វើបែបណាចំពោះប្រទេសចិន។ លោក Trump បានព្រមានភ្លាមៗមុនទទួលជ័យជម្នះជាប្រធានាធិបតីអាមេរិកថា ប្លុកអឺរ៉ុប ២៧ប្រទេសនេះ នឹងត្រូវ “បង់តម្លៃដ៏ធំ” សម្រាប់ការមិនទិញចូលឱ្យបានគ្រប់គ្រាន់លើការនាំចេញរបស់អាមេរិក។ មន្ត្រីសហភាពអឺរ៉ុបនិយាយថា ទីក្រុងព្រុចសែល ទទួលស្គាល់ថាការគំរាមកំហែងពន្ធ ១០% លើការនាំចូលរបស់អាមេរិកទាំងអស់ និង ៦០% លើទំនិញពីចិន គឺគួរឱ្យជឿជាក់...