ព័ត៌មាន
ឱកាសល្អ! អ្នកមានបំណងចង់ទៅធ្វើការងារនៅជប៉ុន អាចធ្វើតេស្តជំនាញ និងភាសា ចាប់ពីខែតុលាតទៅ
ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) សម្រាប់សាធារណជនទាំងឡាយណា ដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។

នៅក្នុងបណ្តាញសង្គម ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ដែលមានព័ត៌មានលម្អិត ដូចខាងក្រោម៖
ទី១.ការធ្វើតេស្តភាសាជប៉ុន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣ ដល់២៧ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី២ ការធ្វើតេស្តផ្នែកថែទាំ នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី៣ ការធ្វើតេស្តផ្នែកសំណង់ នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី៤ ការធ្វើតេស្តផ្នែកកសិកម្ម នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧, ៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី៥ ការធ្វើតេស្តផ្នែកការងារនៅភោជនីយដ្ឋាន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២៤ និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម កត្តា អ៊ន បានគូសបញ្ជាក់ថា លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុននេះ បេក្ខជនត្រូវមានអាយុចាប់ពី ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌។ ដោយឡែកសេវានៃការចុះឈ្មោះធ្វើតេស្តគឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។ ឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្ត មានដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ៕





-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍