ព័ត៌មាន
ក្រសួងវប្បធម៌ បើកវគ្គពង្រឹងសមត្ថភាពដល់មន្ត្រីមកពី២៥រាជធានី-ខេត្ត
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកវគ្គបណ្តុះ បណ្តាលការងាររដ្ឋបាល និងការគ្រប់គ្រងធនធាន មនុស្ស (ដំណាក់ទី២)ដល់មន្ត្រីរាជការក្នុងក្របខណ្ឌនៃក្រសួងមកពីគ្រប់រាជធានីខេត្តឲ្យមានសមត្ថភាពកាន់តែខ្ពស់ឡើង ហើយយកចំណេះទៅបម្រើផលប្រយោជន៍ជាតិ និងជំរុញឱ្យការងារក្នុងវិស័យវប្បធម៌ដើរទាន់តាមការរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
នេះ គឺផ្អែកលើគោលនយោបាយ និងយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកប្រសិទ្ធភាពការងារនៅតាមក្រសួងស្ថាប័នរដ្ឋ ឲ្យកាន់តែច្បាស់លាស់ មានគុណផល និងរក្សាបានផលប្រយោជន៍ជូនអង្គភាព។
ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបើកវគ្គបណ្តុះបណ្តាលនេះថា ការសិក្សាលើមុខវិទ្យាការងាររដ្ឋបាល និងការងារគ្រប់គ្រងធនធានមនុស្ស នៅថ្ងៃនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបំណងចង់ផ្តល់ទស្សនាទានក្នុងវិស័យរដ្ឋបាលនាពេល បច្ចុប្បន្ន និងទៅអនាគត ឱ្យមន្ត្រីរាជការបន្តរៀនសូត្រ ពង្រឹងសមត្ថភាព នៅតាមអង្គភាព និងធ្វើទំនើបកម្ម ផ្នែកកិច្ចការរដ្ឋបាលសាធារណៈ ដើម្បីដើរឱ្យទាន់ស្ថានភាពសង្គមឌីជីថល ដែលកំពុង មាននិន្នាការរីក ចម្រើនឥតឈប់ឈរ។
ឯកឧត្តម ធៀង វណ្ណដារ៉ុង បន្តថា បើទោះបីវគ្គនេះមានរយៈពេលខ្លី ប៉ុន្តែសាលាបណ្តុះ បណ្តាលក្របខ័ណ្ឌវប្បធម៌ មានកិច្ចសហការជាមួយសាស្ត្រាចារ្យ និងមន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធមានក្រសួងមុខងារសាធារណៈ និងក្រសួងការបរទេសផងដែរ ក្នុងការជ្រើសរើសនិងសំរិតសំរាំងមុខវិជ្ជាស្នូលសំខាន់ៗ ដើម្បីផ្តល់ចំណេះដឹងដល់សិក្ខាកាមក្នុងរយៈពេលនេះ។
វគ្គបណ្តុះបណ្តាលនេះ ពិតជាបានរួមចំណែកជួយដល់មន្ត្រីដែលមានតួនាទីគ្រប់គ្រង និង អភិវឌ្ឍធនធានមនុស្ស យល់កាន់តែច្បាស់ពីរបៀបរបបការងារ ដែនសមត្ថកិច្ចក្នុងការគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្ស ការចាត់ចែង និងការទទួលខុសត្រូវការងារ ការតាមដាននិងការវាយតម្លៃ គុណផលរបស់មន្ត្រីក្នុងអង្គភាពរបស់ខ្លួនផងដែរ ។
ឯកឧត្តម ធៀង វណ្ណដារ៉ុង បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យបច្ចេកវិទ្យា ក្នុងដំណាក់កាលនៃបដិវត្តន៍ ឧស្សាហកម្ម៤.០ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងមានផលិតភាព ជាកត្តាគន្លឹះដែលត្រូវពង្រឹង និងយកចិត្តទុក ដាក់បន្ថែមទៀត ដើម្បីរួមចំណែកក្នុងការពន្លឿន និងបង្កើនប្រសិទ្ធភាពការងារនៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដូច្នេះវគ្គបណ្តុះបណ្តាលស្តីពី «ការងារគ្រប់ គ្រងធនធាន មនុស្ស» ដែលសិក្ខាកាមសិក្សាថ្ងៃនេះជាការរួមចំណែកកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលមន្ត្រីរាជការនៅតាមអង្គភាពបានប្រឈម នឹងស្វែងរកឱកាសសិក្សា ព្រមទាំងស្វែងយល់ឱ្យកាន់តែប្រសើរឡើងថែមទៀត។ លើសពីនេះទៅទៀត សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ក៏ត្រូវគិតគូក្នុងការកែទម្រង់កម្មវិធីបណ្តុះ បណ្តាល និងការបណ្តុះបណ្តាលតាមរយៈការធ្វើបច្ចុប្បន្ន ភាពជាប្រចាំដោយយោងទៅតាមការវិវត្តនៃកំណែទម្រង់ និងតម្រូវការរបស់រដ្ឋក្នុងវិស័ធនធានមនុស្ស៕
អត្ថបទ រដ្ឋា













-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍