ព័ត៌មាន
ខេត្តចំនួន៤ នៅតំបន់CLV នឹងអាចក្លាយជាទីផ្សារថ្មី គាំទ្រដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ
អ្នកជំនាញក្នុងវិស័យអនលទ្រព្យ មើលឃើញខេត្តចំនួន ៤ របស់កម្ពុជា ដែលនៅក្នុងតំបន់ CLV នឹងអាចក្លាយជាទីផ្សារថ្មីមួយ ទៀត គាំទ្រដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ខណៈដែលរាជរដ្ឋាភិបាលកំពុងគិតគូរ និងជំរុញអភិឌ្ឍន៍តំបន់ទំាងនោះបម្រើដល់ សេដ្ឋកិច្ច-សង្គម។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន BTV ស្តីពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន និងនៅក្នុងខេត្តចំនួន ៤ របស់កម្ពុជាក្នុងតំបន់ CLV នេះថា ជុំវិញការអភិវឌ្ឍន៍វិស័យចលនទព្យនេះ ឃើញថា នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ នៅពេលដែលមានការរីកលូតលាស់នូវហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ ក្នុងនោះសម្រាប់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ក៏មានការរីកចម្រើនស្របតាមការរីកលូតលាស់ នោះផងដែរ ហើយនៅតាមតំបន់ផ្សេងៗទៀតដូចជា នៅប៉ោយប៉ែត និងនៅបាវិតជាដើម ក៏រីកចម្រើនស្របតាមតំបន់នោះផងដែរ។
ចំណែកនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្នុងនោះសម្រាប់ខេត្តចំនួន៤ របស់កម្ពុជា ដែល ស្ថិតនៅក្នុងតំបន់ត្រីកោណនេះ ឃើញថា បច្ចុប្បន្នមានការរីកចម្រើនជាបណ្តើរៗ ហើយរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបន្ថែម ក្នុងនោះប្រសិនបើមានហេដ្ឋារចនាសម្ព័ន្ធគ្របដណ្តប់កាន់តែប្រសើរ តំបន់ទាំងនោះនឹងទទួលបានការរីកចម្រើនលើផ្នែកសេដ្ឋកិច្ច បន្ថែម, នៅពេលដែលរីកចម្រើនៃសេដ្ឋកិច្ច ច្បាស់ណាស់តំបន់ទាំងនោះនឹងមានតម្រូវការតែច្រើនដូចការអភិវឌ្ឍន៍វិស័យសំណង់ បម្រើដល់វិស័យទេសចរ, សំណង់បម្រើឧស្សាហកម្ម និងកសិកម្មជាដើម ការអភិវឌ្ឍន៍លំនៅឋាន ពោលគឺការស្រូបយកនៃការ អភិវឌ្ឍន៍វិស័យអចលនទ្រព្យ ជាពិសេសអចលនទ្រព្យបែបពាណិជ្ជកម្មជាដើម។
សូមបញ្ជាក់ថា ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក្នុងនោះសម្រាប់វិស័យដែលគ្របដណ្តប់រួមមាន៖ ពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, សុខាភិបាល, ថាមពល, ធនធានមនុស្ស, បរិស្ថាន, និងវប្បធម៌ជាដើម ។ ចំណែកសមិទ្ធផល ខេត្តទាំង៤របស់កម្ពុជាដែលសម្រេចបាន ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធបានកំពុងវិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ ជាក់ស្តែងផ្លូវទៅកាន់ ខេត្តទាំង៤ បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ, វិស័យកសិកម្មកំពុងរីកចម្រើន, មានវារីអគ្គិសនី, និងការស្រូបយកភ្ញៀវទេសចរ។ ចំណែក ការវិនិយោគវិញ បើគិតត្រឹមខែ មិថុនា ឆ្នាំ ២០២៤ មានចំនួន ១០៤ គម្រោង ក្នុងទំហំទុនប្រមាណជាង ៣ ៧០០ ដុល្លារអាមេរិក, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មនាំចេញរបស់កម្ពុជាវិញឃើញថា, ក្នុងរយៈពេល ៧ ខែនេះ, ការធ្វើពាណិជ្ជកម្មកម្ពុជា-ឡាវ កើន ២៧២ ភាគរយ, កម្ពុជា-វៀតណាម កើន ២៣ ភាគរយ, និងវៀតណាម-ឡាវ កើនជាង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំមុន៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន6 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន6 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន5 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន16 hours agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន7 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន