ព័ត៌មាន
សម្ដេចធិបតី៖ CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន
ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ យន្តការសហប្រតិបត្តិការ CLMV ត្រូវបានកកើតឡើងកាលពីប្រមាណ ២៥ ឆ្នាំមុន។ យន្តការនេះជាកិច្ចខិតខំប្រឹងប្រែងមួយសំដៅឆ្លើយតបនឹងតម្រូវការសត្យានុម័តក្នុងការធ្វើសមាហរណកម្មរបស់អនុតំបន់មេគង្គ និងអាស៊ាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី យន្តការ CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន នាអំឡុងពេលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចូលជាមាជិកប្រទេសអាស៊ាន។ ហើយ យន្តការ CLMV គឺជាគោលដៅយុទ្ធសាស្រ្ដអាស៊ានក្នុងការជំរុញការអភិវឌ្ឍប្រទេសទាំង៤ដែលមានសេដ្ឋកិច្ចមិនទាន់លូតលាស់ឱ្យមានការអភិវឌ្ឍស្របគ្នាក្នុងចំណោមប្រទេសអាស៊ាន។ កិច្ចសហប្រតិបត្តិការ CLMV ស្ដែងចេញពីគំនិតបង្រួញគម្លាតអភិវឌ្ឍន៍ សំដៅជំរុញការធ្វើសមាហរណកម្មរបស់ក្រុមប្រទេស CLMV ចូលក្នុងដំណើរការអភិវឌ្ឍរួមនៃតំបន់។
សូមជម្រាបថា តាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាម លើកទី១៦ កាលពីថ្ងៃទី១៨ ខែកញ្ញានេះ ប្រទេសដែលបានអនុវត្តយន្តការ CLMV បានប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ប្រទេស CLMV សំដៅប្រែក្លាយទៅជាតំបន់ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់អាស៊ាននៅឆ្នាំ ២០៤៥។ ជាមួយគ្នានេះ កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាម ក៏ធ្វើឡើងដើម្បីជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងលើការកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍរបស់ប្រទេសទាំង៤ក្នុងចំណោមបណ្ដារដ្ឋសមាជិកអាស៊ាន។
ដោយឡែក សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាម លើកទី១៦ ចេញផ្សាយថ្ងៃទី១៨ កញ្ញាបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ប្រទេស CLMV បានបន្តរក្សាកំណើនសេដ្ឋកិច្ចដោយតម្លៃពាណិជ្ជកម្មរបស់ប្រទេសទាំង៤ បានកើនក្នុងចំនួនប្រមាណ ៧៦៨.៩ ពាន់លានដុល្លារ ឬស្មើនឹង ២១.៨% នៃតម្លៃពាណិជ្ជកម្មសរុបរបស់អាស៊ាន៕អត្ថបទ៖ វ៉ន ដារ៉ា




-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង