ព័ត៌មាន
ក្រសួងរៀបចំដែនដី ដាក់ចេញគោលនយោបាយ ស្ថាបត្យកម្មខ្មែរនាសហសម័យ ដើម្បីលើកស្ទួយ និងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្ម
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ “ស្ថាបត្យកម្មខ្មែរនាសហសម័យ” ដើម្បីជំរុញលើកស្ទួយ និងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្មក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងគម្រោងសាងសង់នូវការដ្ឋានសំណង់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់នូវសម័យកាលជាច្រើន ហើយមកទល់ពេលនេះ យើងអាចរៀបចំខ្លួនក្នុងកម្រិតមួយដែលធានាបាននូវមរតក និងអនុស្សាវរីយ៍ដ៏មានតម្លៃ សម្រាប់ប្រជាជនកម្ពុជាតជំនាន់ ។

ឯកឧត្តម យល់ឃើញថា សន្តិភាពដែលមានសព្វថ្ងៃនេះ គឺជាមរតកមួយដ៏មានតម្លៃ មានន័យថាជាអង្គរទី២ បន្ទាប់ពីអង្គរទី១ ដែលសាងសង់ដោយបុព្វបុរសខ្មែរទុកជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយបន្តថែរក្សា ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការវិវត្ត នៃវិស័យស្ថាបត្យកម្មខ្មែរជាច្រើនដំណាក់កាលរហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលតម្រូវឱ្យយើងត្រូវរួមគ្នាពិភាក្សាប្រែក្លាយវិស័យនេះឲ្យមានភាពល្អប្រសើរឡើងថែមទៀត ។

ឯកឧត្តម បានបំផុសគំនិតដល់អ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះឱ្យត្រិះរិះពិចារណាពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់យោបល់ថាតើ នាពេលអនាគតចង់ឱ្យកម្ពុជាក្លាយជាប្រទេសបែបណា ព្រោះទាំងអស់គ្នាដែលមានវត្តមាននៅពេលនេះសុទ្ធសឹងជាកោសិកាដ៏សំខាន់នៃសង្គម មានតួនាទីភារកិច្ចចូលរួមជំរុញដល់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ រួមចំណែកក្នុងការរៀបចំទីក្រុងឲ្យបានត្រឹមត្រូវសម្រាប់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។
ទាក់ទិននឹងគោលនយោបាយនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវចំណុចសំខាន់មួយចំនួន ដើម្បីពិនិត្យមើលថាតើមានបទដ្ឋាន និងបទបញ្ញត្តិគ្រប់គ្រាន់ហើយឬនៅ ដើម្បីពត់នូវផ្នត់គំនិតក្នុងការសាងសង់តទៅមុខទៀត ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាជនខ្មែរមានសុភមង្គលក្នុងការរស់នៅ និងត្រូវគិតគូរអំពីអភិបាលកិច្ចនិងយន្តការនៃការគ្រប់គ្រងសំណង់ ដែលធានាបាននូវសុវត្ថិភាព មានគុណភាព និងសោភណភាពផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ


-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង